បរទេស៖ ក្រុមអ្នកស្រាវជ្រាវរបស់ប្រទេសស្វីសបានរកឃើញក្បាលព្រួញមួយ ដែលមានរាងដូចអាចម៍ផ្កាយ Kaalijarv។ អាចម៍ផ្កាយ Kaalijarv បានបុកផែនដីក្នុងកំឡុងយុគសម័យសំរិទ្ធ និងបានធ្លាក់មកដីចន្លោះឆ្នាំ ១៤៤០ និង ១៨៧០ មុនគ្រិស្តសករាជ។
យោងតាមប្រភពព័ត៌មាន IFL Science ដែលបានរាយការណ៍កាលពីថ្ងៃទី ២៨ ខែកក្កដាថា ក្បាលព្រួញនេះមានប្រភពមកពីសម័យសំរិទ្ធនៃ Mörigen ដែលមាននៅចន្លោះឆ្នាំ ៨០០ និង ៩០០ មុនគ.ស។ ពួកគេបានស្វែងរកនឹងប្រមូលវត្ថុបុរាណនៅជុំវិញបឹង Biel ហើយក៏បានប្រទះឃើញក្បាលព្រួញ ដែលមានទម្ងន់ ២.៩ ក្រាម និងប្រវែង ៣៩.៣ មីលីម៉ែត្រ។
លក្ខណៈក្បាលព្រួញដែលមានរាងដូចអាចម៍ផ្កាយនេះ ត្រូវបានបញ្ជាក់ដោយអត្ថិភាពនៃអ៊ីសូតូបអាលុយមីញ៉ូម-២៦ ដែលកើតឡើងតែនៅក្នុងវត្ថុដែលលើសពីបរិយាកាសផែនដីប៉ុណ្ណោះ។ ក្រុមការងារក៏បានកំណត់ផងដែរថា ក្បាលព្រួញនេះមានសារធាតុដែក និងនីកែលពិសេស ដែលមានតែនៅក្នុងអាចម៍ផ្កាយប៉ុណ្ណោះ។ ទោះយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវមិនបានដឹងថាអាវុធនោះមានគោលបំណងសម្រាប់បរបាញ់ ឬប្រយុទ្ធនោះទេ៕
ប្រភព៖vnexpress










