តាមការចុះផ្សាយតម្លៃបោះដុំផលិតផលកសិកម្ម ប្រចាំថ្ងៃនៅលើគេហទំព័រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣នេះ ម្ទេសស្រស់មានតម្លៃប្រែប្រួលចន្លោះពី ៤០០០រៀល ទៅ៩០០០រៀល ក្នុងមួយគីឡូក្រោម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCCL1mk9kpqnhyR-csv4KeTn6J5_-i1AoyuR2SygOpG0cXpkqthPevOJ-qerJXjyHCVodO1Zx_qv9oEhYxp65zB3mPIk7uIFaWlNXG2vXDc04kL_oah2N0QXSBldWpu-5SpfjR0tsxx4L7iu-Ho4gq1tl6LzXzVZ0apjF0gu-jCWcH9DXXhaimumicGR8/s960/image_2023-07-28_15-46-34%20(2).png

បើមើលពីនិន្នាការតម្លៃរយៈ៥ឆ្នាំ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ នេះតម្លៃម្ទេសអាចហក់ខ្ពស់បំផុតដល់ទៅ ២០ ០០០រៀលក្នុងមួយគីឡូក្រាមក្នុងខែមិថុនា និងខែមករា និងធ្លាក់ថ្លៃទាបបំផុតត្រឹមតម្លៃ ៦០០រៀលក្នុងមួយគីឡូក្រាមនៅក្នុងខែតុលា លើសពីនេះតម្លៃម្ទេសមានការប្រែប្រួលគម្លាតតម្លៃខ្លាំងនៅក្នុងរដូវប្រាំង និងប្រែប្រួលតិចតួចនៅរដូវវស្សា។ នេះបើតាមការបង្ហោះរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២៨ ខែកក្កដា នៅលើបណ្តាញសង្គមហ្វេកប៊ុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIWw-IY_2U7bzgrq6AARSSjV8dG6-64wkGcSBd2CfobQacI9zmThwt8cT0ZqyPC-rjnEv7U16QbFyoxrSiVb8Os1pE3OIWMrMg1MWKVNoOwOCT6UwuQNY8pf0pA7A2vVUPtODG0VnHp1PXHV59SV8gQMMCmprAmNOpf_D4z_Gp4aBGC9fzIp5JFRiElMc/s960/image_2023-07-28_15-46-35.png

ម្ទេសជាប្រភេទបន្លែដែលពេញនិយមប្រើប្រាស់ និងបានដាំដុះពាសពេញពិភពលោក ដែលមានលក្ខណៈពិសេសម្យ៉ាងគឺមានជាតិហឹរ ហើយកម្រិតហឹររបស់វាទៅតាមប្រភេទរបស់ម្ទេសនីមួយៗ។ ដំណាំម្ទេសមានច្រើនប្រភេទ ដែលនៅប្រទេសកម្ពុជាគេនិយមដាំប្រភេទ ម្ទេសដៃនាង ម្ទេសអាចម៍សត្វ ម្ទេសផ្លោក ម្ទេសហាវ៉ៃ ដោយឡែកម្ទេសផ្សេងៗទៀតដែលឃើញលក់នៅតាមទីផ្សារ ជាប្រភេទម្ទេសនាំចូលមកដាំដុះដែលពុំទាន់មានការសិក្សាពីបច្ចេកទេសដាំដុះសមស្របនៅឡើយទេ។
ម្ទេសជាបន្លែដែលសម្បូរវីតាមីនដូចជា A B C E និងសារធាតុរ៉ែ ដែលមានមុខងារជួយដល់សារពាង្គកាយមនុស្ស ដូចជាជួយបន្សាបជាតិពុល បំបាត់ការឈឺចាប់ ជាថ្នាំអង់ទីប៊ីយ៉ូទិចធម្មជាតិ ជួយភ្ញោចខួរក្បាលក្នុងការបញ្ចេញអ៊័រម៉ូន endorphins ជួយកាត់បន្ថយមហារីកពោះវៀនធំ និងជួយបញ្ចុះជាតិកូឡេស្តេរ៉ូលក្នុងឈាមដែលអាចកាត់បន្ថយជំងឺគាំងបេះដូង ប៉ុន្តែមិនត្រូវពិសារលើសកម្រិតនោះទេ៕