ជើងគឺជាសរីរាង្គដ៏សំខាន់បំផុតមួយរបស់រាងកាយ ដែលមានមនុស្សតិចណាស់បានថែរក្សាជើងដូចជាសរីរាង្គផ្សេងទៀត។ បន្ថែមពីលើការដើរ ជើងរបស់យើងក៏ជួយសម្រកទម្ងន់ពេញរាងកាយជារៀងរាល់ថ្ងៃផងដែរ នៅពេលដែលជើងហើមវាក៏បង្ហាញថារាងកាយរបស់អ្នកមានអ្វីខុសប្រក្រតី។ ដូច្នេះខាងក្រោមនេះគឺជាមូលហេតុ ១០ យ៉ាងនៃការហើមជើង៖
១.អង្គុយ ឬឈរយូរពេក៖ ការអង្គុយ ឬឈរយូរពេក អាចធ្វើឱ្យមានហានិភ័យដល់ប្រព័ន្ធឈាមនឹងមិនដំណើរការ នៅពេលដែលឈាមហូរទៅកាន់ជើង វានឹងធ្វើឱ្យជើងមើលទៅកាន់តែហើម។
២.ញ៉ាំសូដ្យូមច្រើនពេក៖ ការទទួលទានសូដ្យូម ឬអំបិលច្រើនពេកក៏អាចធ្វើឱ្យរាងកាយហើមដូចជា មុខ ឬជើងផងដែរ ដូច្នេះអ្នកគួរកាត់បន្ថយជាតិសូដ្យូម។
៣.ផលរំខានពីការលេបថ្នាំ៖ ថ្នាំដែលបន្ថយជាតិស្ករក្នុងឈាមចំពោះអ្នកជំងឺទឹកនោមផ្អែម ដូចជា Avandia ឬ Actos អាចមានផលប៉ះពាល់ដោយធ្វើឱ្យរាងកាយហើម និងបណ្តាលឱ្យជើងហើមផងដែរ។
៤.មានផ្ទៃពោះ៖ នៅពេលដែលអ្នកមានផ្ទៃពោះ ៣ ខែដំបូង ជើងរបស់យើងចាប់ផ្តើមហើមខុសពីធម្មតា ប៉ុន្តែវាមិនប៉ះពាល់ដល់រាងកាយទេ។
៥.លើករបស់ធ្ងន់ពេក៖ ការលើករបស់ណាមួយដែលធ្ងន់ពេក ក៏អាចធ្វើឱ្យជើងរបស់អ្នកហើមពេញមួយថ្ងៃផងដែរ។
៦.របួសជើង៖ ជាធម្មតានៅពេលដែលមានឧបទ្ទវហេតុដែលបានកើតឡើងដល់កជើង ឬជើង វាអាចមានការរលាក និងមានការឈឺចាប់ ឬហើមជាដើម។
៧.អ័រម៉ូនកំពុងផ្លាស់ប្តូរ៖ ការប្រែប្រួលអ័រម៉ូនក្នុងអំឡុងពេលមករដូវ យើងអាចកត់សម្គាល់ពីភាពខុសប្លែកគ្នានៅក្នុងខ្លួនតាមវិធីជាច្រើន ដូចជាមានអារម្មណ៍ថារាងកាយកំពុងហើម ដើមទ្រូងធំជាងមុន កើតមុនច្រើន និងសូម្បីតែជើងក៏ហើម។ រោគសញ្ញាទាំងនេះមិនមានអ្វីប៉ះពាល់ដល់សុខភាពឡើយ។:max_bytes(150000):strip_icc()/GettyImages-997790392-1d0221cffa0043e7bc65ef45db135c9c.jpg)
៨.ហើមកូនកណ្តុរ៖ ហើមកូនកណ្តុរ ឬហើមរាងកាយទាំងមូលក៏អាចប៉ះពាល់ដល់មុខងារប្រព័ន្ធភាពស៊ាំចំពោះមនុស្សលើសទម្ងន់ ឬអ្នកជំងឺមហារីក។
៩.កំណកឈាមនៅជើង៖ អ្នកដែលអង្គុយយូរពេកដោយមិនមានធ្វើចលនា អាចធ្វើឱ្យឈាមកកក្នុងជើង និងបណ្តាលឱ្យស្ពឹក ឬហើមជើងជាដើម។
១០.ខ្សោយតម្រង់នោម ឬថ្លើម៖ ប្រសិនបើតម្រងនោមមិនអាចបញ្ចេញសារធាតុរាវបាននោះរាងកាយនឹងហើម។ ចំពោះថ្លើមដែលអាចបណ្តាលឱ្យលើសសម្ពាធឈាមពីការផឹកស្រាច្រើនពេក ក៏អាចនាំឱ្យមានជំងឺក្រិនថ្លើម ឬហើមជើងផងដែរ៕
ប្រភព៖sanook










