ក្រសួងអប់រំ បានបង្ហោះសារលើបណ្តាញសង្គមផ្លូវការ អំពីកាលបរិច្ឆេទ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសារជាថ្មីម្តងទៀត ក្រោយពីមានព័ត៌មានមិនពិតជាច្រើនបានបង្ហោះថា ក្រសួងប្តូរកាលបរិច្ឆេទ ការប្រឡងមកខែតុលាវិញ។
ចំពោះការផ្សព្វផ្សាយនេះ ជាព័ត៌មានមិនពិតនោះទេ សូមសិស្សានុសិក្សកុំមានការជ្រួលច្របល់អ្វីទាំងអស់ ព្រោះថាក្រសួងបានកំណត់យកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាផ្លូវការរួចរាល់ហើយ។
ទាក់ទងនឹងការផ្សាយព័ត៌មានមិនពិតនេះ ក្រសួងអប់រំឱ្យសិស្សានុសិស្សចូលគ្រុបតេឡេក្រាមរបស់ក្រសួង ដើម្បីទទួលបានពិតប្រាកដ និងច្បាស់ការ ដែលចេញពីក្រសួងផ្ទាល់តែម្តង៕
ឆាណែលតេលេក្រាមផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៖ https://t.me/moeysnews










