មាត់ចេះតែប្រកែកក្តី តែការពិតនៅតែមិនអាចលាក់បាំងបានរហូតនោះស្នេហា Private របស់តារាចម្រៀង អ៊ីវ៉ា និងលោកលី សេងហួរ ម្ចាស់ក្លិបបាល់ទាត់សៀមរាម យូណាយធីត កាន់តែបើកចំហ ខណៈម្ចាស់ក្លិបរូបនេះបានបង្ហោះរូបភាពនិងសារយ៉ាងមានអត្ថន័យចំពោះតារាចម្រៀង អ៊ីវ៉ា ថាលោកមានតួនាទីច្រើនជាមួយគូជីវិតព្រោះដើម្បីឱ្យម្ចាស់ចិត្តលោកសប្បាយចិត្តឱ្យបានច្រើនបើទោះបីជាពេលខ្លះ អ៊ីវ៉ា មិនពេញចិត្តក៏ដោយ។
កាលពីថ្ងៃទី១៧ កក្កដា តារាចម្រៀងកែវ វាសនា បានបង្ហោះរូបភាពជាមួយកញ្ញា ឃីន ស្រីនាថ ហៅ អ៊ីវ៉ា ដោយព្រលយពាក្យថានាងជិតមានស្វាមីហើយតែតារាចម្រៀងស្រីរូបនេះព្យាយាមបដិសេធ តែអ្នកមួយចំនួនក៏ដឹងដូចគ្នាថាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះមានទំនាក់ទំនងស្នេហាបែប Private ជាមួយលោកលី សេងហួរ រយៈពេល៧ឆ្នាំមកហើយ។
ជាមួយគ្នានេះដែរ ទំនងជាកៀកដល់ថ្ងៃពិសេស ស្រាប់តែនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នៅលើបណ្តាញសង្គមលោក សេងហួរ ជាម្ចាស់ក្លិបបាល់ទាត់បានបង្ហោះរូបភាពជាមួយ អ៊ីវ៉ា និងបង្ហោះសារយ៉ាងមានន័យដោយលោកមានតួនាទីច្រើនណាស់ចំពោះតារាចម្រៀង អ៊ីវ៉ា។
លោកបានសរសេរថា «សួរថាហេតុអ្វីខ្ញុំអាចធ្វើរឿងទាំងអស់នេះបាន…?
– ជាជំនួយការ – អ្នកប្រឹក្សា – ជាAdmin – ជាអ្នកថតរូប
– ជាអ្នកបើកឡាន – ជាអង្គរក្ស – ជាអ្នកចាក់ភ្លេង
– ជាអ្នកបំពេញបំណង – ជាអ្នកធ្វើឱ្យសប្បាយចិត្ត
– ជាចុងភៅ – ជាអ្នកដឹងគ្រប់រឿងទាំងល្អនិងអាក្រក់
– ជាអ្នកឃើញស្នាមញញឹម និងទឹកភ្នែក
– ជាអ្នកផ្តល់យោបល់ – ជាអ្នកស្តាប់ឃ្មុំ(រអ៊ូរ)
– ជាអ្នកទទួលខុសត្រូវ – ជាអ្នកមើលថែទាំ …។-។
ចម្លើយគឺ ព្រួយបារម្ភ មិនចង់ឱ្យនាងពិបាក ហត់នឿយ គិតច្រើន ខាតពេលវេលា ក្តៅស្អុះស្អាប់ មិនសប្បាយចិត្ត អ្វីដែលអាចធ្វើបានខ្ញុំនឹងធ្វើ ទោះការធ្វើនោះត្រូវចិត្តខ្លះ មិនត្រូវចិត្តខ្លះ អន់ចិត្តខ្លះ ខឹងខ្លះ ពិបាកចិត្តខ្លះ មិនសមបំណងខ្លះ យំខ្លះ…។.។ ក៏ដោយតែអ្វីៗសុទ្ធតែជារឿងល្អ ដែលមិនបានក្បត់ មិនកុហក់ មិនលាក់លៀម ធ្វើចេញដោយភាពស្មោះត្រង់…»។
ទន្ទឹមនឹងការបង្ហោះសារខាងលើនេះមានមិត្តរួមអាជីពសិល្បៈ និងអ្នកគាំទ្រ អ៊ីវ៉ា ជាច្រើនបានចែករំលែកព្រាតនិងសម្តែងក្តីត្រេកអរដល់គូស្នេហ៍មួយគូនេះជាពិសេសកោតសរសើរដល់អ៊ីវ៉ា ដែលជ្រើសបានបុរសល្អជាគូជីវិតបែបនេះ។ ក្នុងនោះដែរតារាចម្រៀង វីរៈនិច្ច ក៏បានចូលរួមអបអរពួកគេផងដែរនិងកុំឱ្យ អ៊ីវ៉ា លាក់ទៀតអី ព្រមទាំងទម្លាយទៀតថាបន្តិចទៀតនឹងចេញរូបភាព Pre wedding ៕










