ផ្លែទទឹមគឺជាផ្លែឈើដែលមានសារធាតុចិញ្ចឹមច្រើនជួយដល់សុខភាព និងអាចកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗបានទៀតផង។ ដូច្នេះហើយខាងក្រោមនេះគឺជា អត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ផ្លែទទឹម ដែលប្រជាជនជប៉ុននិយមទទួលទានជារៀងរាល់ថ្ងៃ៖

១.ការពារជំងឺភ្លេចភ្លាំង៖ នៅក្នុងផ្លែទទឹមមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចពន្យារការវិវត្តនៃជំងឺភ្លេចភ្លាំង និងការពារការចងចាំឱ្យបានល្អទៀតផង។

២.ការពារជំងឺមហារីក៖ យោងតាមការសិក្សាបានឱ្យដឹងថា ផ្លែទទឹមអាចបញ្ឈប់ការលូតលាស់នៃកោសិកាមហារីកប្រូស្តាត ដូចនេះវាអាចជួយការពារជំងឺមហារីកយ៉ាងមានប្រសិទ្ធភាព។How To Seed a Pomegranate the Easy Way | The Kitchn

៣.ប្រឆាំងការរលាក៖ ផ្លែទទឹមគឺមានប្រសិទ្ធភាពបំផុតក្នុងការប្រឆាំងការរលាក ព្រោះផ្លែទទឹមមានសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនដែលអាចជួយបន្ថយការរលាកក្នុងរាងកាយ និងការពារអាការៈ oxidative stress។

៤.ការពារជំងឺបេះដូង៖ យោងតាមការសិក្សាបានបង្ហាញថាទឹកទទឹមជួយដល់ចរន្តឈាម និងរក្សាសរសៃអាកទែមិនឱ្យរឹង និងក្រាស់ មិនត្រឹមតែប៉ុណ្ណោះវាក៏បន្ថយការកើនឡើងនៃកូលេស្តេរ៉ុលក្នុងសរសៃឈាមបេះដូងផងដែរ។ ដូចនេះ ទឹកទទឹមមានប្រយោជន៍ខ្លាំងណាស់ចំពោះសុខភាពបេះដូង និងបញ្ចុះសម្ពាធឈាមប្រសិនជាផឹករាល់ថ្ងៃ។How to cut a pomegranate and make pomegranate juice - Alphafoodie

៥.ប្រឆាំងនឹងវីរុស៖ ដោយសារទឹកទទឹមមានវីតាមីន C និង E ដែលជួយដល់ប្រព័ន្ធភាពស៊ាំ ដូចនេះវាអាចការពារជំងឺបង្កដោយមេរោគផ្សេងៗ។ ក្នុងការពិសោធន៍ផ្លែទទឹមអាចប្រឆាំងបាក់តេរី និងប្រឆាំងវីរុសបាន។

៦.ជួយដល់ការហាត់ប្រាណ៖ ក្រៅពីទឹកផ្លែឈើ ទឹកទទឹមក៏ជាភេសជ្ជៈជួយដល់ការហាត់ប្រាណកាន់តែប្រសើរឡើង ដោយទឹកទទឹមអាចជួយកាត់បន្ថយអាការៈឈឺចាប់ និងធ្វើឱ្យមានកម្លាំងឡើងវិញ៕ ប្រភព៖sanook