បរទេស៖ ចាប់ពីខែសីហា ឆ្នាំ២០២៣ នេះតទៅ រុស្ស៊ីនឹងពិសោធន៍ជាមួយរូបិយបណ្ណឌីជីថលទាំងក្នុងប្រទេស និងក្រៅប្រទេស។
យោងតាមសេចក្តីព្រាងរូបិយប័ណ្ណឌីជីថលជាតិនឹងត្រូវបានបង្ហាញដល់ព្រឹទ្ធសភារុស្ស៊ីនៅថ្ងៃទី ១៩ ខែកក្កដា ប្រសិនបើត្រូវបានអនុម័តនៅក្នុងព្រឹទ្ធសភា និងចុះហត្ថលេខាលើច្បាប់ដោយប្រធានាធិបតី Vladimir Putin នោះធនាគារកណ្តាលនៃប្រទេសរុស្ស៊ីអាចនឹងចាប់ផ្តើមសាកល្បងប្រាក់រូបិយបណ្ណឌីជីថលភ្លាមៗនៅខែក្រោយ។The SRTF Participates in Istanbul's Annual Atlantic Council Summit - Syria  Recovery Trust Fund

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា ជាងពាក់កណ្តាលនៃធនាគារកណ្តាលកំពុងពិចារណា និងគ្រោងអភិវឌ្ឍរូបិយប័ណ្ណឌីជីថល ដែលមានប្រទេសចំនួន ២០ កំពុងធ្វើតេស្ត រួមទាំងឥណ្ឌា ជប៉ុន និងចិន ផងដែរ។ យោងតាមការស្រាវជ្រាវដោយក្រុមហ៊ុនប្រឹក្សា Atlantic Council គម្រោងនៃប្រទេសទាំងនេះបានឈានដល់ ២៦០ លាននាក់ ដោយបានសាកល្បងលើទីតាំងជាច្រើន ចាប់ពីការដឹកជញ្ជូនសាធារណៈរហូតដល់ពាណិជ្ជកម្មអេឡិចត្រូនិច។ បុគ្គល និងអាជីវកម្មអាចប្រើប្រាស់រូបិយប័ណ្ណឌីជីថល នៅលើវេទិការបស់ធនាគារកណ្តាល ដែលប្រតិបត្តិការនេះគឺឥតគិតថ្លៃសម្រាប់បុគ្គលម្នាក់ៗ ខណៈដែលអាជីវកម្មទទួលបាន ០.៣%។Five major central banks unite to explore launching their own digital  currencies

រូបិយប័ណ្ណឌីជីថលត្រូវបានចេញដោយធនាគារកណ្តាល និងគ្រប់គ្រងដោយនិយតករ។ អ្នកគាំទ្ររបស់ពួកគេអះអាងថា រូបិយប័ណ្ណនេះនឹងជួយមនុស្សកាន់តែច្រើនឱ្យចូលប្រើសេវាធនាគារ បង្កើនតម្លាភាពក្នុងការទូទាត់ និងកាត់បន្ថយថ្លៃប្រតិបត្តិការ ចំណែកអ្នកប្រឆាំងវិញបានបារម្ភអំពីបញ្ហាសន្តិសុខ។
បច្ចុប្បន្ន ប្រព័ន្ធធនាគាររុស្ស៊ីស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់លោកខាងលិចជាបន្តបន្ទាប់ក្រោយសង្គ្រាមនៅអ៊ុយក្រែន។ ដូច្នេះ ធនាគាររុស្ស៊ីបានស្វែងរកការបន្ទន់ឥទ្ធិពលរបស់ពួកគេដោយការជួញដូររូបិយប័ណ្ណជាមួយប្រទេសអព្យាក្រឹត ដូចជាប្រទេសចិន និង ឥណ្ឌា។

នៅឆ្នាំនេះ ប្រាក់រូប្លែរបស់រុស្សីបានធ្លាក់ចុះ ១៨% ធៀបនឹងដុល្លារអាមេរិក។ រូបិយប័ណ្ណនេះក៏ស្ថិតក្នុងចំណោមប្រទេសដែលកំពុងរីកចម្រើនខ្លាំងបំផុតផងដែរ។ ប្រាក់ចំណូលថាមពលបានធ្លាក់ចុះ ដែលបណ្តាលឱ្យអតិរេកគណនីចរន្តរបស់រុស្ស៊ីធ្លាក់ចុះយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះដែរលោក Alexandra Prokopenko អតីតទីប្រឹក្សាធនាគារកណ្តាលនៃប្រទេសរុស្ស៊ីបាននិយាយថា ការប្រើប្រាស់រូបិយប័ណ្ណឌីជីថលគឺពិតជាល្អក្នុងការតភ្ជាប់ទៅប្រព័ន្ធនៃប្រទេសផ្សេងទៀតសម្រាប់ប្រតិបត្តិការអន្តរជាតិ៕ ប្រភព៖vnexpress