បច្ចុប្បន្ន អាកាសធាតុក្តៅខ្លាំងនៅតែគ្របដណ្តប់លើប្រទេសនានាក្នុងតំបន់អឺរ៉ុប និងនៅទូទាំងពិភពលោក ។ គេរាយការណ៍ថា ប្រទេសជាច្រើនបានប្រឈមនឹងសីតុណ្ហភាពកើនឡើងខ្ពស់ក្នុងប្រវត្តិសាស្ត្រ ខណៈភ្លើងឆេះព្រៃនៅប្រទេសមួយចំនួនក៏មានសភាពខ្លាំងក្លា ជាពិសេស ប្រទេសកាណាដាមិនអាចទប់ស្កាត់បានតទៅទៀត ហើយអំពាវនាវឱ្យប្រទេសនានាមកជួយអន្តរាគមន៍ ។Spain heatwave: Country experiences 40C heat | CNN

គេសង្កេតឃើញពលរដ្ឋ និងភ្ញៀវទេសចរនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី បាននាំគ្នាដើរមកកាន់កន្លែងសាធារណៈនានាដើម្បីកាត់បន្ថយភាពក្តៅ ដូចជា នៅមុខអគារ Colosseum ដែលជាទីកន្លែងទេសចរណ៍ល្បីឈ្មោះ និងនៅតាមកន្លែងបាញ់ទឹកនានា ។ គេរំពឹងថា កោះ Sardinia និង Sicily របស់ប្រទេសអ៊ីតាលី នឹងមានសីតុណ្ហភាពកើនឡើងរហូតដល់៤៨,៨អង្សារសេ ដូចគ្នានឹងឆ្នាំ២០២១ ដែរ ។

ចំណែកនៅប្រទេសក្រិកបានជួបបញ្ហាភ្លើងឆេះព្រៃនៅជិតទីក្រុងអាថែន ហើយគេបានបញ្ជូនភ្នាក់ងារមកពន្លត់ភ្លើងឆេះព្រៃដោយការបញ្ចេញទឹកពីលើអាកាស ។ លើសពីនេះ អាជ្ញាធរពន្លត់ភ្លើងត្រូវធ្វើការពេញមួយយប់ ដើម្បីកុំឱ្យភ្លើងរាលដាលកាន់តែខ្លាំងទៅកាន់ទីប្រជុំជន ។ អាជ្ញាធរពន្លត់ភ្លើងនិយាយថា វាជាថ្ងៃធ្វើការដ៏សែនលំបាក ហើយសីតុណ្ហភាពនឹងកើនឡើងបន្តទៀត ។From Spain to the rest of Europe: This is how you survive a heatwave |  Euronews

នៅសហរដ្ឋអាមេរិកវិញ ក៏មានពលរដ្ឋរាប់ពាន់នាក់បានប្រឈមនឹងអាកាសធាតុក្តៅខ្លាំងដូចគ្នាដែរ ។ ការិយាល័យឧតុនិយមអាមេរិកដាស់តឿនថា នៅភាគនិរតីរបស់ប្រទេសនឹងប្រឈមជាមួយអាកាសធាតុក្តៅខ្លាំងរហូតដល់ចុងខែកក្កដា ឆ្នាំ២០២៣ ហើយអាកាសធាតុក្តៅខ្លាំងនឹងរាលដាលទៅភាគអាគ្នេយ៍ទៀតផង ។ ចំណែកនៅទីក្រុង San Angelo រដ្ឋ Texas មានសីតុណ្ហភាពចាប់ពី៤០អង្សារសេ ទៅ៤២អង្សារសេ ខណៈទីក្រុង Phoenix រដ្ឋ Arizona សីតុណ្ហភាពបានកើនឡើងដល់៤៣,៣អង្សារសេ កាលពីថ្ងៃទី១៨ ខែកក្កដា កន្លងមក ។Record-breaking heat wave melts Europe; See Pics | Deccan Herald

រីឯប្រទេសកាណាដាមិនទាន់អាចទប់ស្កាត់ភ្លើងឆេះព្រៃបានទេ ហើយភ្លើងបានឆេះរាលដាលនៅរដ្ឋចំនួន៣ គឺរដ្ឋ British, Columbia, Alberta ខណៈរដ្ឋ Quebec ភ្លើងនៅតែបន្តឆេះខ្លាំងក្លា ។ ទំហំភ្លើងឆេះព្រៃដ៏ច្រើនលើសលប់នៅប្រទេសកាណាដា គឺស្មើនឹងប្រទេសអៀរឡង់ និងបែលហ្ស៊ិករួមបញ្ចូលគ្នា ឬធំជាងរដ្ឋចំនួន៥ រួមបញ្ចូលគ្នានៅអាមេរិក គឺរដ្ឋ Massachusetts, New Jersey, Connecticut, Delaware និង Vermont ៕
ប្រភព ៖ TNN World