បន្ទាប់ពីស្ថិតនៅក្នុងភាពជាបព្វជិតអស់ ៣១ឆ្នាំមក ភិក្ខុវជិរប្បញ្ញោ សាន សុជា បានប្រកាសលាចាកសិក្ខាបទហើយនៅខែឧសភា ឆ្នាំ២០២៣ កន្លងទៅ។
ក្រោយពីលាចាកសិក្ខាបទ លោកគ្រូ សាន សុជាបានលើកឡើងផែនការជីវិតមួយចំនួន នៅក្នុងកម្មវិធី Podcast របស់វិទ្យុមួយនៅអូស្ត្រាលី ដោយលោកគ្រូបានលើកឡើងថា៖” បច្ចុប្បន្នខ្ញុំគ្មានចំណងចង់ធ្វើការឱ្យគេនោះទេ គឺខ្ញុំចង់បើករបរមួយ ទាំងទងនឹងការអប់រំចិត្ត ហើយខ្ញុំនឹងបែងចែកជីវិតជា២។ ទី១ការងារសាធារណៈ គឺជាការចែកចាយព្រះធម៌ព្រះសង្ឃ និងធម៌អប់រំចិត្តជាដើម។ ទី២ គឺជីវិតផ្ទាល់ខ្លួន ដូចជាការមានគ្រួសារជាដើម ក៏ប៉ុន្តែខ្ញុំឥឡូវមិនទាន់មើលឃើញនរណានោះ មានតែគេណែនាំឱ្យខ្ញុំ តែយើងមើលមិនទាន់ត្រូវ រឿងអនាគត យើងមានតែចាំមើលបន្តទៀត”។
ទាក់ទងនឹងរឿងគ្រួសារនេះ លោកគ្រូសាន សុជា បានធ្វើការប្រកាសថ្ងៃភ្ជាប់ពាក្យរបស់លោកនៅថ្ងៃទី៣០ ខែកក្កដា ខាងមុខនេះ នៅឯប្រទេសកម្ពុជា ដោយមិនទាន់គិតរឿងរៀបការអ្វីនៅឡើយនោះទេ។
ជុំវិញរឿងភ្ជាប់ពាក្យមហាជននៅតែមានចម្ងល់ជាខ្លាំង តើដៃគូររបស់លោកគ្រូជានរណា ខណៈកំពុងអប់រំធម៌នៅប្រទេសអូស្ត្រាលី មហាជនបានព្យាមយាមសួរទៅលោកគ្រូ ក៏ប៉ុន្តែលោកគ្រូមិនបាននិយាយអ្វីទាំងអស់ទាក់ទងនៅដៃគូរបស់លោកគ្រូ៕










