ស្របពេល វណ្ណដា កំពុងមានភារកិច្ចនៅប្រទេសជប៉ុន ស្រាប់តែរសៀលថ្ងៃទី១៨ កក្កដា នេះសង្សាររបស់ វណ្ណដា គឺស្រីស្អាត ឡូរីន ចេញមកបង្ហោះសារយ៉ាងវែងអន្លាយតែម្តង។
ស្រីស្អាតរូបនេះបានរៀបរាប់នៅលើបណ្តាញសង្គមហ្វេកប៊ុកថា «ខ្ញុំគិតឃើញអីនិយាយហ្នឹង វ័យនៅក្មេងតែការគិតបទផែនគំនិតត្រូវតែម៉ឺងម៉ាត់កុំឡេះឡោះ ធ្វើក្មេងកុំឱ្យគេមើលងាយបាន មិនឱ្យអ្នកណាមកដៀលស្រួលៗគំនិតការគិតត្រូវតែហ្មត់ចត់ មិនឱ្យអ្នកណាមកដៀលស្រួលៗមិនចូលចិត្តនិយាយបកស្រាយទៅអ្នកណាដើម្បីគេស្គាល់ទេ។ ហើយពេលគេស្អប់គេមិនចូលចិត្ត គេទើសនេះទើសនោះ ក៏ខ្ញុំមិនខ្ចីខ្វល់ អត់ពេលខ្វល់ហើយក៏អត់ដឹងខ្វល់ធ្វើអី ដោយសារអី? ព្រោះគេអត់ស្គាល់ខ្ញុំជាខ្ញុំ រាល់ថ្ងៃខំអភិវឌ្ឍខ្លួនឱ្យល្អ មើលថែសម្រស់ឱ្យស្អាត បង្កើនចំណេះដឹងខ្វល់ជាមួយខ្លួនឯងយកចិត្តទុកដាក់ជាមួយខ្លួនឯង របបអាហារការស្លៀកពាក់ សុខភាពផ្លូវកាយផ្លូវចិត្តរឹងមាំ…ខំថែខំស្រលាញ់ខ្លួនឯង។ ដូច្នេះហើយអ្វីដែលគេព្យាយាមបណ្តុះបង្អាប់ បោះពាក្យសម្តីបែបណាក៏មិនធ្វើឱ្យខ្ញុំឈឺក្បាលកើតដែរ អ្នកដែលធ្វើឱ្យខ្ញុំខ្វល់បាន គឺមានតែប៉ាម៉ាក់ខ្ញុំហើយមនុស្សដែលខ្ញុំស្រលាញ់ទេ»។
គូស្នេហ៍ វណ្ណដា បន្តទៀតថា «ខ្ញុំរកឃើញក្តីសុខគឺការដែលមិនខ្វល់ពីសម្តីមនុស្សដែលមិនស្គាល់យើង និយាយបែបណាចង់ថាបែបណា ជាការគិតអ្នកឯង ពេលខ្លះខ្ញុំចាត់ទុកថាដូចនៅចក្រវាឡផ្សេងគ្នាចឹង យើងហើយនិងគេ គេហើយនិងយើងអត់ដូចគ្នាទេ ទៅព្យាយាមឱ្យគេស្របរឺគិតឱ្យដូចយើងមិចកើត? មនុស្ស១ខួរ១ការគិត១ ហើយខ្ញុំនេះមិនដែលទៅនិន្ទាអ្នកណាច្រណែនវែកញែកពីគេឡើយ អត់ដែលយកអ្នកណាជាប្រធានបទមកកំដរមាត់ទេ មនុស្សសម័យនេះចូលចិត្តឱ្យគេធ្វើអីផ្គាប់ចិត្តខ្លួនឯង…គិតចឹងធ្វើអី?អ្វីដែលខ្លួនឯងអត់ចង់ជួបតែចូលចិត្តធ្វើដាក់គេ ប្រៀបធៀប…ទើសរឿងអត់ប្រយោជន៍…»។
ឡូរីន បន្តទៀតថា «អ្នកខ្លះអាយុច្រើន ចំណេះដឹងក៏ខ្ពស់តែមកវែកញែករឿងជីវិតគេ ធ្វើអីចេះបានសមចុះបានសម បើនិយាយបែបហ្នឹងបាន អ្នកឯងជួបមនុស្ស១០០នាក់ ត្រូវផ្គាប់ចិត្តគេទាំង១០០មែន? Nahh sorry, ។ សរុបមកអ្វីដែលមនុស្សផ្តល់ឱ្យគ្នាបានដោយអត់ចំណាយអីគឺការស្រលាញ់និងកោតសរសើរ តែពេលខ្លះមនុស្សយើងប្តូរវាទៅជាការស្អប់និន្ទា ច្រណែន ទើសនេះទើសនុះ។ សូមនិយាយតាមត្រង់មនុស្សខ្ញុំតាំងពីដើមមកមិនចេះទៅច្រណែនអ្នកណារឺបញ្ចេញពាក្យសម្តីអាកប្បកិរិយាទៅលើនរណា ខ្ញុំមិនដឹងថាធ្វើចឹងទៅសប្បាយក៏មិចទេព្រោះមិនដែលមានអារម្មណ៍បែបហ្នឹង»។
«ល្អអាក្រក់ខ្ញុំធ្វើអីដឹងខ្លួនឯងហៃ៎ មិនល្អ១០គត់តែខ្ញុំគិតមុននិយាយ មិននិយាយច្រើនតែធ្វើ អំពើល្អតែងតែធ្វើដាក់មនុស្សជុំវិញខ្លួន អត់និយាយពីនេះពីនោះពីជីវិតគេ នាំតែបាប ប្រឌិតតរឿងដើម្បីនិយាយប្រាប់គ្នាឱ្យគេស្អប់ ស្អប់ខ្លួនឯងមិនគ្រប់ បង្រ្គប់អ្នកផ្សេងឱ្យគេមកស្អប់ជាមួយគ្នាដែរ និយាយដោយអត់ស្គាល់គេមិចៗទេ គិតរឿងគេឈឺក្បាលតែខ្លួនឯង ឈឺចាប់ជំនួសគេ ខ្វល់ពីគេ អត់យល់ហេ៎…ម្នាក់ៗគេដឹងគេចេះគិតហៃ៎អ្វីដែលជីវិតគេចង់បាន ធ្វើមើលតែនិយាយហើយគេធ្វើតាមចឹងហា៎ ឈឺក្បាលតែខ្លួនឯងទេយកពេលថែសម្រស់ហើយរៀនពីនេះពីនោះថែមទៅ»។
នេះជាសម្តីរបស់ស្រីស្អាត ឡូរីន ហើយនាងបានបញ្ចប់សេចក្តីថា «មនុស្សខ្ញុំមិនងាយរាប់អ្នកណាជិតស្និទ្ធ ព្រោះមិនងាយទុកចិត្តអ្នកណាទាំងអស់ក្រៅពីខ្លួនឯង ចឹងហើយខ្ញុំមិនជឿថាអ្នកឯងនិយាយរឿងពិតហេ៎ បើខ្ញុំមិនងាយរាប់អ្នកណាតាពៀសផង ចេះតែនិយាយឱ្យតែបានបាប។ Planនេះ plan នោះសម្រាប់ខ្លួនឯង ហាត់ប្រាណskincare bodycare ធ្វើអ្វីខ្លួនឯងស្រលាញ់ ចំណាយពេលជាមួយមនុស្សជាទីស្រលាញ់មើលថែយកចិត្តទុកដាក់ ធ្វើនេះធ្វើនោះ ជីវិតបែបនេះ ស្ងប់ស្ងាត់ ហើយចាយពេលដោយមានតម្លៃបំផុត មិនខ្វល់ពីអ្វីក្រៅពីខ្លួនឯង គ្រួសារនិងមនុស្សជាទីស្រលាញ់ទាំងអស់។ចប់…»៕










