ថ្មីៗនេះនាយកដ្ឋានភាពយន្តទើបតែហៅក្រុមសម្តែងមួយក្រុមចូលទៅណែនាំ ពីការថតវីដេអូបង្កប់រូបភាពមិនសមរម្យបញ្ចេញភាពស៊ិ.ចស៊ី ស្រើ.បស្រា..លមិនសមភ្នែកដែលផ្ទុយពីអ្វីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈធ្លាប់បានចេញសេចក្តីប្រកាសណែនាំនាពេលកន្លងមក។ ទោះយ៉ាងណាក្រសួងទើបតែហៅមួយក្រុមទៅណែនាំ ពេលនេះមានមួយក្រុមទៀតជ្រកក្រោមឈ្មោះរឿងកំប្លែងតែបញ្ចេញដើមទ្រូងមិនសមភ្នែកដែលធ្វើឱ្យមហាជនកំពុងរិះគន់ក្រុមសម្តែងនេះព្រោះដូចមិនខ្លាចចំណាត់ការណែនាំរបស់ក្រសួងសោះ។
នៅលើផេកមួយឈ្មោះថា «Mix ZinTwo Khmer Boy» បានបង្ហោះវីដេអូមួយកាលពីថ្ងៃទី១២ ខែកក្កដា ដោយបានដាក់ចំណងជើងថា «រឿងកំប្លែងស្វែងរកប្ដី» ដែលមានរយៈពេលជិត៧នាទី។ យ៉ាងណាមិញ រឿងកំប្លែងនេះត្រូវបានសាធារណជនសម្តែងការមិនពេញចិត្ត និងកំពុងបញ្ចេញមតិរិះគន់ដូចព្យុះព្រោះរឿងកំប្លែងនេះមានតួអង្គសម្តែងបញ្ចេញដើមទ្រូងអង្រួនលើវីដេអូមិនសមទៅនឹងចំណងជើងទាល់តែសោះ។.jpg)
អ្នកលេងបណ្តាញសង្គមបានចូលទៅបញ្ចេញមតិថា «ខ្ញុំនឹងយក video នេះទៅឱ្យក្រសួង ,គេហៅអប់រំទៀតលូវហើយ, អន់ជាងខ្ញុំធ្វើការនៅវេងស្រេងទៀត ,គួរធ្វើឱ្យសមរម្យតិចទៅ ព្រោះសម្រស់អ្នកមិនអន់ទេ បើធ្វើចឹងដូចធ្វើបាបខ្លួនឯងដែរ ស្លៀកពាក់បង្ហាញលើ Social media ធ្វើឱ្យមានគេមើលងាយណាស់ ព្រោះយើងជាស្រី ,មួយក្រុមទៀតហើយ ស្រុកខ្មែរខ្ញុំសម្បូរណាស់ឥឡូវ គួរតែចាប់ហើយកុំលែងមកវិញ ព្រោះតែចង់ល្បីធ្វើឱ្យឈ្មោះជាស្រី ត្រូវប្រុសមើលមកយើងជាស្រីមិនល្អ ហើយបង្រៀនឱ្យក្មេងៗកាន់តែឡើងតណ្ហា ចង់សាកចង់ដឹងព្រោះតែការស្លៀកពាក់បែបនេះ គួរតែបញ្ឈប់រាល់សកម្មភាពដែលស្លៀកពាក់បែបនេះឱ្យសង្គមឃើញទៀត»។.jpg)
អ្នកផ្សេងទៀតបានខំមិនថា «ធ្វើខ្លួនឲ្យគេជេរពេលគេជេរខឹងគេ យ៉ាប់មែន ,អស់មួយចូលពីរក្រសួងឈឺក្បាល , ស្លៀកពាក់ឱ្យស្រួលទៅវាមិចបងហើយអោយតែយើងលេងល្អមើលគេមើលហើយកុំស្លៀកបែបនេះអី បងមើលខ្លួនឯងទៅវាមិនសមនឹងរូបរាងទេ,ល្អមើល ណាស់ឈប់សម្តែងទៀតទៅ..»។.jpg)
គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះមានក្រុមផលិតវីដេអូមួយចំនួនតែងតែផលិតវីដេអូជ្រកក្រោមឈ្មោះថារឿងអប់រំបញ្ចេញភាពស៊ិចស៊ី ស្រើបស្រាល ដើម្បីទាក់ទាញអ្នកមើលដោយមិនខ្វល់ថាទង្វើនេះវាប៉ះពាល់យ៉ាងណានោះទេ។ អស់ពីជ្រកក្រោមឈ្មោះថា រឿងអប់រំ ពេលនេះជ្រកក្រោមឈ្មោះរឿងកំប្លែងវិញម្តង ទោះបីជាក្រុមខ្លះត្រូវបានក្រសួងហៅទៅណែនាំក្តីតែនៅតែមានក្រុមផ្សេងទៀតធ្វើជាបន្តបន្ទាប់ដដែល។ រឿងហេតុដដែលៗនេះ ធ្វើខុសអាងបារមីសូមទោសទើបធ្វើឱ្យក្រុមខ្លះនៅតែធ្វើម្តងហើយម្តងទៀត៕











