បេក្ខជន ហេង សុវណ្ណនរៈ ដែលគេស្គាល់ថាជាប្អូនថ្លៃតារាចម្រៀង នី រតនា បានធ្វើឱ្យមហាជនរួមទាំងគ្រូបង្វឹកទាំង៤នៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី៣ភ្ញាក់ផ្អើលមិនតិចនោះក្រោយពីរូបគេសម្រេចវិលមកប្រកួតសាជាថ្មី។ ទោះយ៉ាងណាទន្ទឹមនឹងការភ្ញាក់ផ្អើលនោះថ្មីៗនេះអ្នកលេងបណ្តាញសង្គមចាប់ផ្តើមរិះគន់ការច្រៀងរបស់ សុវណ្ណនរៈ ថាច្រៀងមិនពីរោះនិងមតិជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqDBdXJAhB2cGgsLSiVQG-ZfWTDUPOUF0zo29LeFzdUSbA27m14G_j7dLHLuQwuJzxQG795KnyVev9dN_KCZuSFDf5zaCXN3Z5bSS17cBO5kCt652bKgs_iRqFKFIRPQNPv9BvD4DNjyPRoS4GczgRXGjEF5pQGAt77g8fVaZT9uq8r2eDdn7_UrIdFgc/s1800/306089307_625602152263240_7059079494895872496_n.jpg

ហេង សុវណ្ណនរៈ ជាអតីតបេក្ខជនក្នុងកម្មវិធី X Factor Cambodia បានវិលមកប្រកួតក្នុងកម្មវិធី The Voice Cambodia រដូវកាលទី៣ បង្ហាញខ្លួនក្នុងវគ្គ Blind Auditions សប្តាហ៍ទី៦ ដោយបានជ្រើសបទ «Old Town Road » មកប្រកួតនិងទទួលបានកៅអី៣ពី Coach ខណៈដែលបេក្ខជនវ័យ២២ឆ្នាំនេះបានបង្ហើបប្រាប់ថាបទដែលរូបគេជ្រើសមកប្រកួតនេះគឺបានហាត់សម៤ឆ្នាំមកហើយ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6MbILrEnTXsYZ_dU-nANO94FSQc4GX2gzQ8oBKClJ0f0lcqL8-P7pk6_CcpJJVykJD_1wz_WTCr_XxbZz-Smz0r6cq6GRGPDVc_A4HiVO4HEAGZiwCboA_WUHMQXGIqNERCpJCdS0-VJ6dep0DQD5lRIxTaRj8v46UAM5U2eykH2HlH3QhRVxnGAU2VU/s2048/358068223_819606586196128_166575433810169281_n%20(2).jpg

ជាមួយគ្នានេះដែរ នៅលើផេក The Voice Cambodia នៅយប់ថ្ងៃទី១១ ខែកក្កដា បានបង្ហោះវីដេអូ highlight របស់បេក្ខជនខាងលើនេះដែល Coach ព្យាយាមដណ្តើម សុវណ្ណនរៈ បានធ្វើជាកូនក្រុម ខណៈ Coach ពេជ្រ សោភា បង្ហាញសកម្មភាពសុំហត្ថលេខាពី នរៈ និងបានបញ្ចុះបញ្ចូលបេក្ខជនរូបនេះ រហូតនិយាយថា មុខនេះមុខម្ចាស់ពាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOVrWw8S_WjLriIr2JTrjvuy72w2xYLUadn1xXdW5-QaZ-HDop3IS1tlorcGXdRsLVd5pWDOW_YEQ1PJUZ9RfMb237yN7DMpDqDTdDaHtInNpMRNiq-WzDm1_TyH_Di46KbNoakGBidx5MeYAU9guiaq5KUM9OkjZU3dntH6_hq0MFOk0hkoxSU-G7RG8/s2048/359508961_821019936054793_5195949860805001080_n.jpg

ទោះយ៉ាងណា ការបកស្រាយបទចម្រៀងជាភាសាអង់គ្លេសបែបរ៉ករបស់ ហេង សុវណ្ណនរៈ ដែលព្យាយាមហាត់សមមកជាច្រើនឆ្នាំនេះបែរជាត្រូវអ្នកលេងបណ្តាញសង្គមគប់មុខព្រួញទៅវិញថារូបគេច្រៀងមិនពីរោះនោះទេទៅលើបទ «Old Town Road »នេះ។
អ្នកលេងបណ្តាញសង្គមបានចូលទៅបញ្ចេញមតិយោបល់នៅលើផេក The Voice Cambodia ថា «ច្រៀងបែបថៃ ,អត់ដឹងពីរោះត្រង់ណា, ពីរោះណាស់បងមិនបាច់ច្រៀងទៀតទេ, លើកកពានទៀតមើលទៅ, ស្តាប់អត់បានអត់ពីរោះ, ច្រៀងឡើងបែកសំឡេងក៏ថាពីរោះដែរ ,បទ Old town road version khmer ស្ដាប់អត់បានម៉ាមាត់ ,អស់អីយាយ , មិនដឹងនិយាយថាមិច ,ប្រហែលមានតែខ្ញុំម្នាក់ទេយ៉ាងដែលស្ដាប់អត់ដឹងពីរោះ,ពិរោះចង់ងាប់, អត់ហ៊ានបញ្ចេញមតិទេខ្លាចគេអោយឡើងច្រៀងខ្លួនឯង, ឡេឡូឡេឡូ តែcoachចូលចិត្ត, Coach មានបញ្ហាត្រចៀកហើយស្តាប់អត់បាន,ខ្សែគេហ៎…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitHubP32rSoL0j17pfby9_4VirMarMRRb19ZREw5Z9QlkHAMAlUqmyxMcaLU1Ol10YFYCLauMq9pWJYmAnwxvKM4PLVXXWKTnTt42Vpy9g9TFzJIt88nG5ORWpP6pavmuIdqtlQIwoFDJQKucBJHd_3ROcFG2HDKbQLr0DaeAitgL9vj69hklvl1OBPIw/s2048/358066634_819606236196163_4372590340928287074_n%20(2).jpg

គួរបញ្ជាក់ថា ហេង សុវណ្ណនរៈ បានទទួល៣កៅអីពី Coach ពេជ្រ សោភា , ឱក សុគន្ធកញ្ញា និង ឆន សុវណ្ណរាជ ខណៈរូបគេសម្រេចធ្វើជាកូនក្រុម ឱក សុគន្ធកញ្ញា ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-DZQrWDIaADaNTh7cQxkzn2EfsQe9ziyPylH9QdA5wSsLj_TCB0kclcPgBne3aFoiVS1j-ZDJt61S3o_kYobNB3-Re3FLAqR6-htVtzRGIbsgIT960Pbbu8ldT1Vz_k2kn3mhlO4gBVZnKdZtgx3x15uDrHl0gUpGoLyWUqwtGiRLqnWNLI6zJpSCH0U/s1016/%E1%9F%A1.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJxUSDnDEC_4hm9fo7eUSBVrCGxwmEkakL-QsN6U3ZUDFy69RFZivQCxg3-ONM203N62kHvgDRN8B0brnoC5QQU6xF1Pq7xlYO7KNmaTsNd3ttLe_oOx7ewwEar--A8jf0uQi2pCz7s5LsWaoimGHCpLrLDz5mkyGWuVaMu94SEVTRvY61KUFMqXj2P_s/s1027/%E1%9F%A2.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK5iNXxUFqZDOCmaoyRAGt3LFOIKOfNVfx5K2bVm83maO60TcHCH4iYpHERZgMPbJF-YrWVIlDXLWCEdIoksLzw_bTysEGAw_ayFwNlMqHXvknIbMpxLil2rxyIHuc9EK5c0TJRFUqBhY3716ePqbfbUAXc2eOo-kVGoBqbe6IV7MWtX8nO9YfzMOk_qE/s1043/%E1%9F%A3.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwbz8pvrmlsHXiwSKBvgR2LSH6ptQAZC9SFhIwCRh2RHtyHYMSYrGdQNY9OctlpaooI_pRHpq8pTplnxswhXaurhZ-tHDkiBqqeGJqcSwU3aKmPZ7rM3wGERgD6HYw2SaClvq_7SrFpz-7abxOo7Y3jcoTdJ5oexiCdQcEtKcLClh-eCtQuBEfqZew1d4/s1044/%E1%9F%A4%20(2).jpg