តាមរបាយការណ៍ពីក្រសួងទេសចរណ៍នាថ្ងៃទី១១ ខែកក្កដា នេះបានឱ្យដឹង ចាប់ពីថ្ងៃទី០៣-០៩ ខែកក្កដា ឆ្នាំ២០២៣ មានភ្ញៀវទេសចរសរុបមានចំនួន ២៨៦ ៩៥៩ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ២៥០ ៨៨៧ នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ៣៦០៧២ នាក់ ដែលបានទៅទស្សនាកម្សាន្តតាមតំបន់ និងរមណីយដ្ឋានទេសចរណ៍នានានៅទូទាំងប្រទេស។
ក្រសួងបានបញ្ជាក់ទៀតថាគោលដៅទេសចរណ៍សំខាន់ៗដែលភ្ញៀវទេសចរទៅកម្សាន្តរួមមាន៖
− ខេត្តព្រះសីហនុ ៦១.៣៨០ នាក់
− ខេត្តបាត់ដំបង ៣៤.០៨០ នាក់
− រាជធានីភ្នំពេញ ៣២.៧២៧ នាក់
− ខេត្តកំពត ២៨.១៣៧ នាក់
− ខេត្តសៀមរាប ២០.២៦៨ នាក់
− ខេត្តកណ្តាល ២០.៥៤១ នាក់
គួរបញ្ជាក់ថា តាមការឱ្យដឹងពីក្រសួងទេសចរណ៍ ចំនួនភ្ញៀវទេសចរខាងលើ មានការថមថយប្រមាណ ៦,៣៨% ធៀបនឹងសប្តាហ៍កន្លងមក ក្នុងនោះ ភ្ញៀវជាតិ ថយចុះប្រមាណ ៨,១១% ខណៈដែលភ្ញៀវអន្តរជាតិ កើនឡើង ៧,៧៧%។ ការថមថយនៃចំនួនភ្ញៀវក្នុងស្រុក គឺអាចមកពីមន្រ្តីរាជការ និងប្រជាពលរដ្ឋជាប់រវល់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត៕










