បរទេស៖ ក្រុមអ្នកបុរាណវិទ្យាបានរកឃើញទីក្រុងបុរាណមួយ Ulastret ដែលធ្លាប់មានអ្នករស់នៅរហូតដល់ ៦,០០០ នាក់។
យោងតាមប្រភពព័ត៌មាន Newsweek កាលពីថ្ងៃទី ៧ ខែកក្កដា បានឱ្យដឹងថា ទីក្រុង Ulastret មានអាយុកាលជាង ២,០០០ ឆ្នាំមុន នៃសតវត្សទី ២ មុនគ្រឹស្តសករាជ ហើយត្រូវបានគេបោះបង់ចោលនៅសតវត្សទី ៦ មុនគ្រឹស្តសករាជ។ ថ្មីៗនេះ ក្រុមអ្នកបុរាណវិទ្យា ក៏បានរកឃើញច្រកទ្វារដ៏ធំដែលជាបឹងរីងស្ងួតជាង ១០០ ឆ្នាំមុននៅក្នុងប្រទេសអេស្ប៉ាញ។
ក្រុមអ្នកបុរាណវិទ្យា Catalonia បាននិយាយថា ច្រកចូលនៃទីក្រុងនេះមានផ្លូវស្របគ្នា ដែលនីមួយៗមានទទឹង ២.៣ ម៉ែត្រ សាងសង់ពីដុំថ្មធំៗដែលកែច្នៃយ៉ាងល្អ រៀបចំកាត់កែងទៅនឹងជញ្ជាំងជុំវិញតំបន់ខាងលិចនៃទីក្រុង។ ជញ្ជាំងទាំងនេះរត់ជុំវិញច្រករបៀងទទឹង ៤ ម៉ែត្រ ដែលបម្រើជាចំណុចចាប់ផ្តើមនៃផ្លូវសំខាន់ៗរបស់ទីក្រុង។
ទីក្រុងបុរាណនេះត្រូវបានសាងសង់ដោយកុលសម្ព័ន្ធ Indigete និងជាទីក្រុងធំបំផុតនៅ Catalonia នាពេលនោះ។ អ្នកជំនាញក៏បានរកឃើញ ផ្ទះសម្បែង ហាងលក់គ្រាប់ធញ្ញជាតិ និងប្រាសាទនានា នៅជុំវិញទីក្រុងនោះផងដែរ។
ដូចនេះយោងតាមអ្នកជំនាញ បានឱ្យដឹងថា មូលហេតុដែលប្រជាជនទាំង ៦ពាន់នាក់ ចាកចេញពីទីក្រុងនេះគឺដោយសារសង្គ្រាម។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកបុរាណ វិទូសង្ឃឹមថានឹងបន្តការសិក្សាបន្ថែមទៀតដើម្បីស្វែងយល់អំពីជីវិតរស់នៅរបស់មនុស្សនាសម័យនោះ៕
ប្រភព៖vnexpress










