Home ព័ត៌មានអន្តរជាតិ រកឃើញកូនផ្សោតទី៥ក្នុងឆ្នាំ២០២៣ មានអាយុប្រមាណ១០ថ្ងៃនៅអន្លង់កាំពី

រកឃើញកូនផ្សោតទី៥ក្នុងឆ្នាំ២០២៣ មានអាយុប្រមាណ១០ថ្ងៃនៅអន្លង់កាំពី

109
0

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅយប់ថ្ងៃទី៧ ខែកក្កដា បានជូនដំណឹងថាកូនផ្សោតទី៥ក្នុងឆ្នាំ២០២៣ បានប្រទះឃើញនៅចំណុចអន្ទង់វៀននៃអន្លង់កាំពី ដែលកូនផ្សោតនេះមានអាយុប្រមាណ១០ថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqYGFtgxrbSD-0GTPz1c97MPg4Q9jxa_UlKFDlqlwG_1blYWOPxD9K7C7gC1lvh7cdHsFaDTvv-oH1p-ac-2CFDt-HDlUcLA8WoIHIEMMGmBfg-Eh3P6xIH-1EnZdbvTE1E5_XaBbbORaxUgroIi98INS9Te3jOgOCtx4PkzW1QHDIEcS7gAkja4XZSOI/s1280/image_2023-07-08_10-31-36%20(2).png

ក្រុមស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង រដ្ឋបាលជលផល និងអង្គការ WWF បានកត់ត្រាកូនផ្សោតថ្មីមួយទៀត នៅអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្រុមការងារបានទទួលព័ត៌មានពីក្រុមសហគមន៍អ្នកចម្លងទូកទេសចរណ៍ និងក្រុមឆ្នាំទន្លេប្រចាំអន្លង់កាំពី បានចុះថតបានកូនផ្សោតនៅម៉ោង១១:៣០នាទីព្រឹក នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣នេះ នៅចំណុចអន្ទង់វៀន នៃអន្លង់កាំពី។ តាមការអង្កេត កូនផ្សោតទើបកើតថ្មីនេះមានអាយុប្រមាណ១០ថ្ងៃកំពុងហែលជាមួយផ្សោតពេញវ័យចំនួន០៩ក្បាលទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGkq70FRNDIH5vvKO6fciuvCGvvU6VqfZprABq-OQQVyoBTRkJK6MbvX8SDWsQX9z_ElriQRhk0dB_U9D_JRfgnDNtnOjaHENjtmwHX4O-g804VYGedIGZ_gTbzJTkXWV7nzPOTRmNWXJY27utOZFI11jutu-RXC9K0yvw5v3KfaJiSheqnQfpiybssFw/s1280/image_2023-07-08_10-31-37.png

គួរបញ្ជាក់ផងដែរថា តាំងពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៣ កម្ពុជាបានកត់ត្រាកូនផ្សោតចំនួន៥ហើយ ខណៈក្នុងឆ្នាំ២០២១ និង ២០២២ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន៦ក្បាលដូចគ្នា៕