Home ព័ត៌មានអន្តរជាតិ តើលោកអ្នកមានដឹងទេថាសត្វអ្វីដែលមានទម្ងន់១៨០តោន និងប្រវែងខ្លួន៣០ម៉ែត្រ?

តើលោកអ្នកមានដឹងទេថាសត្វអ្វីដែលមានទម្ងន់១៨០តោន និងប្រវែងខ្លួន៣០ម៉ែត្រ?

366
0

តើលោកអ្នកដឹងទេសត្វណាដែលមានមាឌធំជាងគេបង្អស់នៅលើភពផែនដី? ច្បាស់ណាស់ ប្រាកដជាអ្នកគិតថាជាសត្វដំរី ឬសត្វអូដ្ឋហើយ ប៉ុន្តែវាមិនដូច្នោះទេ សត្វដែលធំជាងគេបង្អស់នៅលើភពផែនដីនោះគឺសត្វត្រីបាឡែនខៀវ។Record-breakers - Whale & Dolphin Conservation Australia

ត្រីបាឡែនខៀវ ច្រើនតែរស់នៅក្នុងមហាសមុទ្រអង់តាក់ទិក គឺជាសត្វដែលមានទំហំធំជាងគេបំផុត ជាមួយនឹងទម្ងន់ប្រហែល ១៨០ តោន និងមានប្រវែងខ្លួនរហូតដល់ ៣០ ម៉ែត្រឯណោះ។ ត្រឹមតែអណ្តាតរបស់ពពួកត្រីនេះ អាចមានទម្ងន់ស្មើទៅនឹងសត្វដំរីមួយក្បាលទៅហើយ ចំណែកឯបេះដូងរបស់វាវិញគឺធ្ងន់ស្មើរថយន្តមួយគ្រឿង។Blue Whale Study observes 'quite thin' animals as warming ocean puts  pressure on food source - ABC News

សត្វត្រីដ៏ធំក្នុងសមុទ្រនេះច្រើនតែស៊ីសត្វតូចៗជាអាហារ ជាពិសេសគឺពពួកប្លង់តុងដែលមានរូបរាងដូចសត្វបង្គារហៅថា ក្រៀល (Krill)។ ត្រីបាឡែនខៀវមួយក្បាល អាចស៊ីសត្វក្រៀលបានចំនួន ៣៦,០០០គីឡូក្រាមក្នុងមួយថ្ងៃ ដោយវាអាចហែលក្នុងល្បឿនចន្លោះពី ៨-៣០គីឡូម៉ែត្រក្នុងមួយម៉ោង។ ពួកវាភាគច្រើនតែងស្វែងរកចំណីរបស់ខ្លួន តាមរយៈការមុជចូលទៅដល់ជម្រៅប្រហែលជាង ៥០០ ម៉ែត្រ។ បើទោះបីជាត្រីបាឡែនខៀវនេះ ជាសត្វប្រមាញ់ចំណីអាហារ នៅក្នុងទឹកជ្រៅក៏ដោយ ក៏ពួកវាត្រូវតែងើបឡើងមកលើផ្ទៃសមុទ្រដើម្បីដកដង្ហើមជានិច្ច ដោយសារជាថនិកសត្វ។Size Me Up—to a Blue Whale! | National Geographic Society

រីឯកូនត្រីបាឡែនខៀវវិញ ពេលកើតមកអាចមានទម្ងន់រហូតដល់ ៣ តោន និងមានប្រវែង ៨ ម៉ែត្រ។ បាឡែនខៀវដែលទើបនឹងកើត តែងត្រូវមេរបស់វា ជួយនាំឡើងទៅលើផ្ទៃទឹកដើម្បីដកដង្ហើមជាលើកដំបូង។ កូនត្រីបាឡែនខៀវផឹកទឹកដោះច្រើនជាង ៦០០ លីត្រក្នុងមួយថ្ងៃ ហើយកើនទម្ងន់ខ្ទង់ ៩០ គីឡូក្រាមជារៀងរាល់ថ្ងៃ សម្រាប់មួយឆ្នាំដំបូងរបស់វា។ ត្រីបាឡែនខៀវជួនកាលហែលជាក្រុមតូចៗ ប៉ុន្តែភាគច្រើនពួកវាធ្វើដំណើរតែឯងៗឬជាគូៗ។ ពួកវាធ្វើការទាក់ទងគ្នាដោយប្រើប្រាស់រលក សំឡេងផ្សេងៗ ខណៈក្នុងស្ថានភាពល្អធម្មតា ត្រីបាឡែនខៀវអាចស្តាប់លឺគ្នានៅចម្ងាយរហូតដល់១,៦០០ គីឡូម៉ែត្រ។
ទោះជាយ៉ាងណាក៏ដោយ ត្រីបាឡែនខៀវត្រូវបានគេដឹងថាពួកវាពេលខ្លះរងការវាយប្រហារដោយត្រីឆ្លាម និងត្រីបាឡែនពិឃាត (Killer Whale) ហើយជាច្រើនក្បាលបានរងរបួសឬក៏ងាប់ជារៀងរាល់ឆ្នាំ ដោយសារតែត្រូវកប៉ាល់ធំៗបុក៕