មហាជនមួយចំនួននៅមិនទាន់ភ្លេចទេបេក្ខភាព The Voice Cambodia រដូវកាលទី៣ម្នាក់ឈ្មោះ វ៉ា សុរ៉ាវន្ត ដែលមានរូបរាងនិងសំឡេងស្រដៀងខ្លាំងទៅនឹងតារាចម្រៀង អ៊ីណូ ត្រូវបានCoach ក្នុងកម្មវិធីមិនគោះយកព្រោះគិតថាកម្មវិធី Prank យកម្ចាស់ដើមពេលនេះអ្នកទាំងពីរបានជួបគ្នាដោយផ្ទាល់ហើយធ្វើឱ្យហ្វេនៗភ្ញាក់ផ្អើលយ៉ាងខ្លាំង។
រម្លឹកទៅសប្តាហ៍ទី២ ក្នុងវគ្គ Blind Auditions បេក្ខជនម្នាក់ដែលមានសំឡេងទៅនឹងតារាចម្រៀង អ៊ីណូ តែត្រូវគ្រូបង្វឹកទាំង៤ក្នុងកម្មវិធីមិនគោះយកនោះធ្វើឱ្យអ្នកលេងបណ្តាញសង្គមរិះគន់ពួកគេយ៉ាងខ្លាំង។ បេក្ខជនរូបនោះមានឈ្មោះថា វ៉ា សុរ៉ាវន្ត អាយុ៣៣ឆ្នាំ មានមុខរបរលក់ចង្រិតបំពង ជាអ្នកខេត្តស្វាយរៀង ព្រមទាំងមហាជនបានដាក់រហ័សនាមឱ្យថា ENO ទី២ ENO Copy ទៀតផង។
អ្វីដែលចាប់អារម្មណ៍នាពេលថ្មីៗនេះតារាចម្រៀង អ៊ីណូ បានជួបដោយផ្ទាល់ជាមួយ អ៊ីណូទី២ ហើយដែលធ្វើឱ្យហ្វេនៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រមទាំងបានលើកឡើងថា អ្នកទាំងពីរដូចគ្នាខ្លាំងណាស់សឹងតែជាកូនភ្លោះទៅហើយ។ ហ្វេនខ្លះទៀតក៏បានលេងសើចថា មានតែអ៊ីណូមួយហ្វេនចង់ងងឹតមុខហើយចុះទម្រាំមានពីរ និងអ្នកខ្លះទៀតក៏បន់ឱ្យ អ៊ីណូ និង អ៊ីវន្ត ចេញបទចម្រៀងជាមួយគ្នាមកទុកឱ្យហ្វេនស្តាប់កម្សាន្ត។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបង្ហាញខ្លួនក្នុងកម្មវិធី The Voice រួចទោះបីធ្លាក់ចេញពីកម្មវិធីក្តី តែលោក អ៊ីវន្ត បានទទួលការងារសិល្បៈនៅតាមស្ថានីយ៍ទូរទស្សន៍ផ្សេងៗផងដែរក្រៅពីអាជីពលក់ដូរប្រចាំថ្ងៃ៕










