ក្រៅពីជាខេត្តដែលមានសក្តានុពលលើវិស័យកសិកម្មនិងឧស្សាហកម្ម ខេត្តបាត់ដំបងក៏បានផ្សារភ្ជាប់នឹងវិស័យទេសចរណ៍បែបធម្មជាតិជាច្រើនទៀតក្នុងនោះយើងផ្តោតសំខាន់និងទឹកធ្លាក់បរឡាងដែលជាកន្លែងលំហែរអារម្មណ៍ដ៏អស្ចារ្យសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍បរទេសផងដែរ 
ទឹកធ្លាក់បរឡាង ឬក៏គេច្រើនហៅថា ជ្រោះបរឡាង មានទីតាំងស្ថិតនៅ ភូមិកន្ទួត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង និងមានចម្ងាយប្រហែល ៩០គីឡូម៉ែត្រ ពីរង្វង់មូលលោកតាដំបងក្រញ៉ូង។
ដើម្បីទៅដល់ទីនោះ ភ្ញៀវទេសចរណ៍ត្រូវធ្វើដំណើរចេញពីទីរួមខេត្តបាត់ដំបង ទៅតាមផ្លូវលេខ ៥៧ ឆ្ពោះទៅកាន់ស្រុកសំឡូត បត់ខាងឆ្វេងតាមផ្សារត្រែងចូលក្នុងប្រមាណជា១៨គីឡូម៉ែត្រ នោះលោកអ្នកនឹងឃើញស្លាករមណីយដ្ឋាននោះ។ទឹកធ្លាក់បរឡាង ជាតំបន់ទេសចរណ៍ធម្មជាតិ ដែលមានទេសភាពស្រស់ស្អាត ជាមួយនឹងរុក្ខជាតិខៀវស្រងាត់ ព្រៃភ្នំព័ទ្ធជុំជិត ជាទឹកធ្លាក់ពីលើភ្នំ ដែលបង្កើតបានជាទស្សនីយភាព សម្រាប់អ្នកទេសចរដែលចូលចិត្តធម្មជាតិ ស្តាប់សំលេងទឹកធ្លាក់មកពីលើកំពូលភ្នំ និងងូតទឹកលេងកម្សាន្ត៕












