Home ព័ត៌មានជាតិ មកស្គាល់ព្រែកជីក ដែលវែងជាងគេក្នុងពិភពលោក

មកស្គាល់ព្រែកជីក ដែលវែងជាងគេក្នុងពិភពលោក

141
0

ព្រែក​ជីកដែល​វែងជាងគេ និងចំណាស់​ជាងគេ​បំផុត​ក្នុងពិភពលោក គឺព្រែកជីក​ក្នុងប្រទេសចិន ដែលភ្ជាប់ពីក្រុងប៉េកាំង ​ទៅ ហាំងចូវ។

​ព្រែកជីកនេះ មានប្រវែងសរុប ១៧៧៦គីឡូម៉ែត្រ ភ្ជាប់ពី​ទន្លេលឿង និងទន្លេយ៉ង់សេ ព្រមទាំង​ទន្លេផ្សេងៗទៀត ដោយចាប់ផ្តើម​ចេញ​ពីភាគខាងជើង​ក្រុងប៉េកាំង កាត់តាម​ក្រុង​ធានជីន, ខេត្តហ៊ើពៃ, ខេត្តសានទុង, ខេត្តជាំងស៊ូ និងបញ្ចប់​នៅភាគខាងត្បូងក្រុងហាំងចូវ នៃខេត្តហ្ស៊ឺជាំង។Live: A night view of the Grand Canal in Hangzhou Ep. 8 - CGTN

ក្នុងឆ្នាំ​២០១៤ ព្រែកជីកនេះ ត្រូវបាន​ចុះបញ្ជី​ក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូ។ ផ្នែកដំបូង​បង្អស់​នៃព្រែកជីកនេះ ត្រូវបានសង់​ឡើងនៅស.វទី៥ មុនគ.ស ហើយផ្នែក​ផ្សេងៗត្រូវបាន​សង់ជាបន្តបន្ទាប់ពី​ពិសេស​ ចាប់តាំងពីរាជវង្សស៊ួយ ពីឆ្នាំ៥៨១-៦១៨ នៃ គ.ស។ ព្រែក​ជីកនេះ ត្រូវបាន​ប្រើប្រាស់​ធ្វើជាការដឹកជញ្ជូនតាមផ្លូវទឹក​​យ៉ាងសំខាន់​នូវទំនិញ​ដូចជា ធ្យូងថ្ម, ឥដ្ឋ, ខ្សាច់, ក្រួស និងប្រេងម៉ាស៊ូតជាដើម។ វាក៏ជាកន្លែងទាក់ទាញទេសចរដ៏សំខាន់ផងដែរ សម្រាប់​ប្រទេសចិន។Beijing-Hangzhou Grand Canal

​សូមជម្រាប​ដែរថា បន្ទាប់ពីព្រែកជីកខាងលើ ព្រែកជីក​ដែល​វែងជាងគេលំដាប់ទី២ គឺ​ ព្រែកជីកស៊ុយអេ ក្នុងប្រទេសអេហ្ស៊ីប ប្រវែងជាង ១៩៣គីឡូម៉ែត្រ បើកដំណើរការក្នុងឆ្នាំ ១៨៦៩។ លំដាប់ទី៣ គឺព្រែកជីកប៉ាណាម៉ា ក្នុងប្រទេសប៉ាណាម៉ា ប្រវែង ៨២គីឡូម៉ែត្រ បើកដំណើរការក្នុងឆ្នាំ ១៩១៤៕Putting 'Grand' back in the canal - SHINE NewsThe Grand Canal Hangzhou attraction reviews - The Grand Canal Hangzhou tickets - The Grand Canal Hangzhou discounts - The Grand Canal Hangzhou transportation, address, opening hours - attractions, hotels, and foodGrand Canal in China, also known as the Beijing-Hangzhou Grand Canal is the longest canal or artificial river in the wor… | Mapa historico, Mapa paises, Grand canal

ប្រភព៖ Wikipedia