ក្រោយពី Live នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនគណនីហ្វេកប៊ុកឈ្មោះ alex conan real ហៅចែតា បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមរិះគន់ដូចព្យុះថាជាមនុស្សមើលងាយអ្នកដទៃ ក្រោយពីបាននិយាយទៅកាន់អ្នកលេងទិកតុកល្បីឈ្មោះម្នាក់ថា លេងទិកតុកឱ្យដឹងលេងទិកតុក លក់ជ្រូកខ្វៃឱ្យដឹងលក់ជ្រូកខ្វៃ កុំចេះដឹងរឿងគ្រួសារវង្សត្រកូលខ្លួន និងពាក្យថា ស្រីមិនចំស្រី ប្រុសមិនចំប្រុសជាដើម ដែលគេស្គាល់ថាអ្នកលេងទិកតុកនោះមានឈ្មោះថា ហ៊ាទី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj09GWB-N-aFw3jB8lZcVwSKkus8nXgPXlkFFgw7nVXLPvHs-dIWoCd8h4BSqhXLC-LL1kVCuE5Re4V8jUd0PUkipeveKXBU_wqVbVROGZRV_uFCR3R2CP0jxHlmwrTUCx73L1KQcyFPCjp3eC3a2jRB1gyIEgA-Bim4SG4nG_q5PradLalB8-aUGrgSNI/s2048/336666785_1226824467949362_5690428187206164461_n%20(2).jpg

ថ្មីៗនេះអ្នកលេងបណ្តាញសង្គមល្បីឈ្មោះម្នាក់ហៅ ចែតាបារាំង បាន Live នៅលើបណ្តាញសង្គមផ្ទាល់ខ្លួននិយាយរឿងជាច្រើនដែលបានកើតឡើងជាប់ទាក់ទងជាមួយតារាចម្រៀង ជី ដេវីត និងទេព បូព្រឹក្ស។ ក្នុងការLive នោះ ចែតា បានពន្លះខ្លាំងៗទៅលើអ្នកលេងទិកតុកម្នាក់ដោយក្នុងការLiveនោះនាងមិនបានបញ្ចេញឈ្មោះទេ ប៉ុន្តែគេដឹងថា ចែតា ចង់សម្តៅដល់អ្នកលេងទិកតុកឈ្មោះ ហ៊ាទី។ អ្នកលេងបណ្តាញសង្គមល្បីឈ្មោះរូបនេះបាននិយាយភ្ជាប់ពាក្យបងថា « លេងទិកតុកឱ្យដឹងលេងទិកតុក លក់ជ្រូកខ្វៃឱ្យដឹងលក់ជ្រូកខ្វៃកុំចេះពាក់ព័ន្ធគ្រួសារវង្សត្រកូលរបស់ខ្លួន បើមានពេលវេលាយកពេលទំនេរទៅសម្រកទម្ងន់កុំចេះដឹងរឿងគេ …ជី ដេវីត ទេព បូព្រឹក្ស សល់ឡានសល់ផ្ទះជាភ័ព្វសំណាងរបស់គេ ខ្លួនឯងនៅលក់ជ្រូកខ្វៃនៅឡើយ និងបានចោទសួរថាតាំងពីល្បីនៅទិកតុកលក់ជ្រូកខ្វៃមកបានសល់អីខ្លះហើយ ព្រមទាំងនិយាយពាក្យថា ស្រីមិនចំស្រី ប្រុសមិនចំប្រុសជាដើម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6CV3NPQd-9eKR7Uu7UlzMZvizN9kVuEGlDsMwfvrJPv8MqGKZM8ZtLqP48CDKcKbiwFjfpiLxQ9QC_tsH5CYzLR43tz4Cok-u7gQyE-4JirMPTU5g9C-0p1zZjZMyx3Qtko7vZxdChI3iuZsByCEFp1oyITiGNHWNk6e68xS17KuKmJDPA2DmNKQfncc/s1440/268386682_979403412660353_8692660984980749736_n%20(2).jpg

ការពន្លះរបស់ចែតា ទៅលើអ្នកលេងទិកតុក ហ៊ាទី នេះធ្វើឡើងបន្ទាប់ពី វណ្ណដា កំពុងមានរឿងចម្រូងចម្រាស់ជាមួយ ហារ៉ាយុទ្ធ ដោយអ្នកលេងទិកតុកនេះបានបង្ហោះសារមួយនៅលើបណ្តាញសង្គមថា «និយាយត្រង់ ទោះមានរឿងអីក៏ដោយ វណ្ណដា មិនដែលpost status អីសោះ តែបើបងនោះវិញPost រឿងចូលឱ្យខ្លួនឯងពាក់ព័ន្ធគេរហូត ខ្លាចសាប?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIUXzNywVq7auZP7M19AKpvZxR2Tw2zwLkI2zlbCvS9eNUVwCnzBxh1HAUqjzvS8HPtCFV810MfoB3q0yw-rEqLtyX1G9sc2rZDEmPFHYGXKjgFAkeOQj8zt1DSyc1CfBYVVuFqkMBwKg5VBlvRYGuu816ECfImzb1vRvvdTgfBG3rqeLHhkYxhxFvuKU/s2048/image_2023-06-22_13-58-08.png

ក្រោយពីពាក្យសម្តីរបស់ចែតា នៅក្នុងLiveរបស់ខ្លួនរីកសាយភាពពេញប្រព័ន្ធផ្សព្វផ្សាយ មហាជនអ្នកលេងបណ្តាញសង្គមបានរិះគន់យ៉ាងខ្លាំងថាជាមនុស្សដែលនិយាយស្តីមើលងាយមុខរបរអ្នកដទៃ។ ពួកគេបានចូលទៅបញ្ចេញមតិថា «សូមនិយាយត្រង់តិច តាំងពីដើមចូលចិត្តមើលគាត់និយាយលេងសើច ជេរសប្បាយ ដល់តែម៉ានរឿងចុងក្រោយនេះដូចជាចេញមកជាងសាមីខ្លួនគេទៀត មិនដឹងថាជាប់សាច់ឈាមជាមួយគេត្រង់ណា ហត់ណាស់បិតfbពីរថ្ងៃសិនហើយបញ្ជាក់ខ្ញុំនៅកណ្ដាល ,កុំចឹងបានអត់បង បងដឹងទេថាបងកំពុងដៀលខ្លួនឯងដែរហើយណា ចេះដឹងរឿងគេដែរសោះនិងហា៎»។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixttbFDZxJzbDd3m-xv_gcqx-RE9N4Kt6myYgiEwqA9PDjGGxJz1GTHdB5Shp7PqoQjqdv2pkuBx_-hmbeFHOyUSvlpjjkV5tGZWJNVUfm6uimFs4kbXPwp_AasxZxVE0ne0DQGOTbXdAnkXgwR_9Cco6oMCW3hvpywPESB5tfUtaT0ytdW3jMdaBgaBE/s2048/image_2023-06-22_13-58-09.png

អ្នកផ្សេងទៀតបានសរសេរថា «សម្តីមើលងាយគេ សន្តានបែបនឹងតិចទៀត…កម្មពារមានពិតមិនចាំជាតិក្រោយទេ, The ថាឲ្យគេស្រី មិនចំស្រីប្រុសមិនចំប្រុស តែអត់មើលខ្លួនឯង,ពេលខ្លះទាល់ប៉ះគ្រួសារឯងខ្លួនឯងបានយល់អារម្មណ៍និង ដូចកាលគាត់ជេរអ៊ំទំពាំងចឹងឡូវធ្លាក់ទៅគាត់វិញឱ្យគាត់ដឹងអារម្មណ៍ហ្នឹង,ដៀលគេមិនមើលមាយាទខ្លួនឯង យ៉ាប់ណាស់ស្រីតូច,មើលងាយគេសម្បើមណាស់បង ,មើលងាយគេរហូត…»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLXWnXr0xCuEsBnThhQEKAkgnnja80GTKhIAwNz5RfzDHjh2BnsDNewCb7v83MDzcM9-hBnfvuuQmQ3UcUyX9dSIcEApgH_2VOVzJ7qROWPUpzw1RnmD5KvH24HzTMSXRxiST4QnHQ5LjI7oPQkhuh_X9R0g_AtmQWv74ifCyvY0cnBWz-U0QP3m8sv78/s960/355079998_1415226812643572_3249566494863593347_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSmu5ObL90R7hpO3XDkwrKeEfKqRb8ELxXXB-Y09pqbO1onjKtExD_UYos-4ZAu8YRxH2yILcGkd_eQOoQfu0B6aqPHnV88PnjCFxO6pPcX0LiSjitgaktX6bb19Rc08wv-Y8XcWdZASETH8K01r9g357Wh0-PF8WKbsxeLFz9YO4plDu8qITb7x_XZMc/s802/Capture%20(22).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl7H8qY-iRS7VYTqkH_0YIkUN0qTWenENFOENgM9bpXpUxFYB3y5ILSsyuVUl9aht8nEA-KCwDWP67iKnKQ2nXHq_z2Q5T-dMO7nw5rFTrcU24QP_YgvFMKBH_enfBlbeDw1-d9AiLjZFA7oOEY--EFqU_4kZ8uQ29hT-dxlKBNTOPHiF_ZTYcPdNu4G0/s738/%E1%9E%8F%E1%9E%8F.PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNM_TzNBEVtkDK5fHVHm8lUM_bT73WnU3lUw65c_UeZ6kzDWuoqGgra-viyr0QoyNtYae8D7anBwILWil6l5oCxgoP92sHnutHKjiCP7a2VWMBax49_-RpT3ZRg4hBkH8uCcErrBNZ-4_NJevBmWqbA4hbpHd5hxVSM092CSzfcRWrxZ22cjmAt82tmjc/s837/%E1%9E%A0%E1%9E%A0.PNG