Home ព័ត៌មានអន្តរជាតិ ពលរដ្ឋថៃប្រកាសថា នឹងមិនជាន់ប្រាសាទព្រះវិហារដាច់ខាត

ពលរដ្ឋថៃប្រកាសថា នឹងមិនជាន់ប្រាសាទព្រះវិហារដាច់ខាត

166
0

ប្រទេសថៃ ៖ ទំព័រហ្វេសប៊ុករបស់ថៃឈ្មោះ TOURLONG បានចុះផ្សាយថា ប្រាសាទរបស់ខមត្រូវបានគេយកធ្វើជាកន្លែង ដើម្បីទទួលបានផលប្រយោជន៍ក្នុងពិធីសាសនា ។ គេរកឃើញថា មានចំនួនប្រាសាទមិនច្រើនទេ ដែលគេបានប្រើប្រាស់ទីធ្លាប្រាសាទជាបន្តបន្ទាប់ មុននឹងបោះបង់ប្រាសាទទុកចោលឱ្យធ្លាក់ក្នុងសភាពទ្រុឌទ្រោម និងគ្មានការថែទាំ ។ TOURLONG បន្តថា ប្រាសាទរបស់ខមបានបន្សល់ទុកក្នុងទឹកដីថៃ ហើយថៃបានថែទាំយ៉ាងល្អ និងសិក្សាលម្អិតអំពីលក្ខណៈប្រាសាទនីមួយៗផងដែរ ។

ទំព័រហ្វេសប៊ុក TOURLONG និយាយថា គេបានយកប្រាសាទរបស់ខម មកធ្វើជាប្រយោជន៍បន្តបន្ទាប់ ហើយប្រាសាទទាំងនេះត្រូវបានទុកចោទ និងបំផ្លាញដោយសារមូលហេតុផ្សេងៗ ដូចជា ៖
១-ប្រាសាទត្រូវបានគេទុកចោលឱ្យទ្រុឌទ្រោមតាមធម្មជាតិ
២-ប្រាសាទត្រូវបានបំផ្លាញដោយកម្លាំងធម្មជាតិ ដូចជា រញ្ជួយដី ព្យុះ ទឹកជំនន់ និងរន្ទះបាញ់
៣-ប្រាសាទត្រូវបានបំផ្លាញដោយភ្លើងឆេះ
៤-ប្រាសាទត្រូវបានបំផ្លាញឱ្យទ្រុឌទ្រោមសភាពរបស់គម្រោងសាងសង់
៥-ប្រាសាទត្រូវបានបំផ្លាញដោយសារមនុស្ស ។អបអរសាទរខួប  នៃការដាក់បញ្ចូលប្រាសាទព្រះវិហារនិងប្រាសាទសំបូរព្រៃគុករបស់កម្ពុជា  ជាសម្បត្តិបេតិកភណ្ឌពិភពលោក – វិមាន៧មករា

ទំព័រហ្វេសប៊ុក TOURLONG និយាយទៀតថា នាពេលថ្មីៗនេះ ខាងក្រុមសារព័ត៌មាន ThaiPBS បានធ្វើដំណើរទៅកាន់ប្រាសាទព្រះវិហារ ប្រទេសកម្ពុជា ហើយបានបង្ហាញពីទិដ្ឋភាពនៅតាមផ្លូវ និងបានឃើញពីជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរនៅតាមព្រំដែន ក៏ដូចជាភាពស្រស់ស្អាតរបស់ប្រាសាទព្រះវិហារ ដែលជាមរតកពិភពលោករបស់ជនជាតិខមក្នុងសម័យអតីតកាល ។ ប៉ុន្តែអ្នកលេងបណ្តាញសង្គមថៃនាំគ្នានិយាយថា កុំបង្កើតរឿងមិនពិតជាមួយប្រទេសជិតខាង ហើយការបិទទ្វារខាងថៃ មិនឱ្យឡើងប្រាសាទព្រះវិហារនោះ គឺបានធ្វើឱ្យភ្ញៀវទេសចរថៃធ្វើដំណើរទៅកម្សាន្តនៅប្រាសាទព្រះវិហារធ្លាក់ចុះ ។

ទំព័រហ្វេសប៊ុក TOURLONG បន្តថា ក្រោយពីក្រុមសារព័ត៌មាន ThaiPBS ធ្វើដំណើរទៅកាន់ប្រាសាទព្រះវិហារនោះ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃបញ្ចេញយោបល់ដូចគ្នាថា ព្យាយាមទៅលេងទីនោះធ្វើអ្វី ពួកវាមិនទទួលរាក់ទាក់យើងទេ ។ ពួកខ្មែរមានតែរត់មកខាំ ហើយប្រាសាទបុរាណនៅប្រទេសថៃស្អាតៗមានច្រើនណាស់ បើទៅលេងនៅទីនោះ នាំតែខ្មែរយកប្រៀប ហើយមិនឃើញអ្វីក្រៅពីថ្មបាក់បែក តើចាំបាច់ទៅចំណាយប្រាក់ឱ្យខ្មែរធ្វើអ្វី ស្តាយប្រាក់ណាស់ ។ ជនជាតិថៃម្នាក់ទៀតថា មិនទៅទេ ព្រោះត្រូវចំណាយថ្លៃជួលរថយន្ត ថ្លៃជាន់ប្រាសាទព្រះវិហារអស់៣.០០០បាត ខ្លួនដេកនៅផ្ទះល្អជាង ។ ពេលនេះ គ្មានការថែទាំប្រាសាទព្រះវិហារទេ ទៅចំណាយប្រាក់អស់រាប់ពាន់បាតធ្វើអ្វី ។ រីឯជនជាតិថៃម្នាក់ទៀតថា មិនចង់ទៅទេ ប្រាសាទថ្មនៅប្រទេសថៃស្រស់ស្អាត និងមានភាពរស់រវើកជាងប្រាសាទព្រះវិហារឆ្ងាយណាស់ ។News

ចំណែកជនជាតិថៃម្នាក់ទៀតថា ខ្ញុំមិនធ្លាប់គិតចង់ទៅលេងប្រាសាទព្រះវិហារទេ ព្រោះប្រទេសថៃមានកន្លែងទៅកម្សាន្តច្រើនណាស់ ។ ខ្ញុំដើរលេងនៅថៃល្អជាង ហើយបើខ្ញុំដើរលេងនៅថៃអស់មួយជីវិត ក៏មិនអស់កន្លែងដែរ និងជជែកជាមួយថៃគ្នាឯងដឹងរឿងផង មិនខ្លាចគេបោកប្រាស់ ។ ជនជាតិថៃម្នាក់ទៀតថា គួរឱ្យសោកស្តាយណាស់ បើថៃបានគ្រប់គ្រងប្រាសាទព្រះវិហារវិញ មុខជាស្រស់ស្អាតជាងនេះ ។ ជនជាតិថៃម្នាក់ទៀតថា កម្ពុជាចង់បានប្រាសាទព្រះវិហារខ្លាំងណាស់ ប៉ុន្តែគ្មានលទ្ធភាពថែទាំសោះ ។ ជនជាតិថៃម្នាក់ទៀតថា ខ្ញុំមិនទៅជាន់ទឹកដីប្រាសាទព្រះវិហារទេ បើទោះជាមានផ្ទះនៅក្បែរគ្នាក្តី ។

ជនជាតិថៃផ្សេងទៀតនិយាយថា បណ្តោយឱ្យខ្មែរទុកប្រាសាទចោលបែបនេះទៅ ព្រោះខ្មែរមិនចេះជួសជុល មិនចេះផ្សព្វផ្សាយ ហើយខ្មែរចេះតែទាមទារម្យ៉ាងគត់ ។ ជនជាតិថៃម្នាក់ទៀតថា បើទោះជាជួលឱ្យខ្លួនទៅប្រាសាទព្រះវិហារ ក៏ខ្លួនមិនទៅដែរ ព្រោះមិនចង់ជួបពួកអ្នកសុំទានអង្គុយត្រៀបត្រានៅទីនោះ ។ ម្យ៉ាងទៀត កន្លែងកម្សាន្តនៅប្រទេសថៃក៏មានច្រើន ហើយឈ្នួលរថយន្តទៅខ្មែរថ្លៃពេក ម្ហូបខ្មែរមិនឆ្ងាញ់ដូចម្ហូបថៃទេ ចំណែកបន្ទប់ទឹកវិញកខ្វក់ និងមិនស្អាតដូចបន្ទប់ទឹកនៅតាមស្ថានីយចាក់ប្រេងក្នុងប្រទេសថៃទេ ។ លើសពីនេះ នៅទីនោះគ្មានហាងលក់ទំនិញ 7-Eleven ឱ្យភ្ញៀវចូលយកជាតិម៉ាស៊ីនត្រជាក់ទេ ហើយគ្មានរថភ្លើងអាកាសដូចនៅទីក្រុងបាងកកឡើយ ។ប្រាសាទព្រះវិហារ – វត្តខេមររតនារាម-WatKhemaraRatanaRam

ពលរដ្ឋថៃប្រកាសថា ពួកគេនឹងមិនជាន់ទឹកដីប្រាសាទព្រះវិហារដាច់ខាត ស្តាប់ហើយចង់តែសើចទេ ពីព្រោះកាលពីពេលកន្លងមក ខាងប្រទេសថៃធ្លាប់ស្នើសុំកម្ពុជាបើកឱ្យពលរដ្ឋថៃចូលមកលេងនៅប្រាសាទព្រះវិហារឡើងវិញ ប៉ុន្តែត្រូវបានកម្ពុជាបដិសេធ ។ ធម្មតាទេ ដូចសត្វអីចឹង បើវាមិនអាចស៊ីផ្លែឈើនៅលើដើមឈើខ្ពស់ផុតពីដីបានទេ វាតែងគិតថា ផ្លែឈើនោះមិនឆ្ងាញ់ទេ ស្អុយរលួយ និងមានដង្កូវ ៕

ប្រភព ៖ TOURLONG