Home ព័ត៌មានជាតិ ស្នងការដ្ឋាននគរបាលខេត្តកំពត បង្ហាញគោលជំហរទាមទារយុត្តិធម៌ឱ្យគ្រួសាររងគ្រោះពីក្រុមហ៊ុនពិភពដីមាសទោះត្រូវរងបណ្តឹង

ស្នងការដ្ឋាននគរបាលខេត្តកំពត បង្ហាញគោលជំហរទាមទារយុត្តិធម៌ឱ្យគ្រួសាររងគ្រោះពីក្រុមហ៊ុនពិភពដីមាសទោះត្រូវរងបណ្តឹង

108
0

ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដ្ឋាននគរបាលខេត្តកំពតនៅតែបង្ហាញគោលជំហររបស់ខ្លួនទាមទារយុត្តិធម៌ជូនគ្រួសាររងគ្រោះពីក្រុមហ៊ុនពិភពដីមាសនិងរង់ចាំក្រុមហ៊ុនមកបំភ្លឺចំពោះបណ្តឹងគ្រួសាររងគ្រោះនៅថ្ងៃទី២៦ ខែមិថុនា ខណៈក្រុមហ៊ុននេះបានចេញលិខិតបំភ្លឺរួមទាំងស្នើសុំអន្តរាគមន៍ពីប្រមុខថ្នាក់ដឹកនាំ ខណៈនឹងប្តឹងស្នងការឡើងតុលាការបើមិនសូមទោសក្រុមហ៊ុនជាសាធារណៈ។

នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នៅលើបណ្តាញសង្គម ស្នងការដ្ឋាននគរបាលខេត្តកំពតបានចេញលិខិតបំភ្លឺព័ត៌មានបន្ទាប់ពីឃើញនូវការចេញសេចក្តីថ្លែងការណ៍បន្ទាន់ របស់ក្រុមហ៊ុនពិភពដីមាសចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២៣ ដែលបានចោទប្រកាន់មកលើការអនុវត្តនីតិវិធីរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត។

ជុំវិញករណីនេះស្នងការដ្ឋាននគរបាលខេត្ត បានបំភ្លឺថា «គិតត្រឹមថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២៣ យើងបានទទួលបណ្ដឹងពីប្រជាពលរដ្ឋរស់នៅខេត្តកំពត ចំនួន ៣២៣ បណ្តឹង សរុបទឹកប្រាក់ ដែល បានវិនិយោគជាមួយក្រុមហ៊ុនមានចំនួន ៦.១៦២.៧០០ដុល្លារ (ប្រាំមួយលានមួយសែនប្រាំមួយម៉ឺនពីរពាន់ ប្រាំពីររយដុល្លារ)។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន ពិភពដីមាស ស៊ិនវេសម៉ិន ឯ.ក ដែលបានចោទប្រកាន់មក លើអង្គភាពស្នងការដ្ឋាននគរបាលខេត្តកំពត ថាជាដើមចមបង្កឱ្យមានវិវាទរវាងក្រុមហ៊ុន ជាមួយប្រជាពលរដ្ឋ ដែលជារឿងហួសចិត្តបំផុត ហេតុអ្វីបានជាក្រុមហ៊ុនចង់ទម្លាក់កំហុសមកស្ថាប័នដែលជាអ្នកអនុវត្តច្បាប់ ទៅវិញ? ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ដែលមានតួនាទីការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមយើងខ្ញុំ មិនមានចេតនាក្នុងការរារាំងដល់ដំណើរការអាជីវកម្មស្របច្បាប់ចំពោះក្រុមហ៊ុនណាមួយឡើយ ។
តាមការបញ្ជាក់ទាំងទឹកភ្នែករបស់ប្រជាពលរដ្ឋ គឺក្រុមហ៊ុនបានព្រមព្រៀងនឹងផ្តល់អត្ថប្រយោជន៍ជូន ពួកគាត់ដោយមានកិច្ចសន្យា (កុងត្រា) ប៉ុន្តែក្នុងរយៈពេលជាច្រើនខែចុងក្រោយនេះ ក្រុមហ៊ុនមិនបានគោរព តាមកិច្ចសន្យា ពោលគឺមិនបានផ្តល់អត្ថប្រយោជន៍ជូនប្រជាពលរដ្ឋដែលជាអតិថិជនរបស់ក្រុមហ៊ុន ជាហេតុ នាំឱ្យប្រជាពលរដ្ឋបីរយជាងគ្រួសារ (ស្មើ៣២៣បណ្ដឹង) បានឡើងមកជួបឯកឧត្តម អភិបាលខេត្ត និងមក ដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីស្នើសុំអន្តរាគមន៍ព្រោះប្រជាពលរដ្ឋក្នុងម្នាក់ៗ អស់ ថវិការរាប់ម៉ឺនដុល្លារដែលយកទៅវិនិយោគនោះ គឺពួកគាត់ទាំងអស់បានកម្ចីពីធនាគារ និងគ្រិះស្ថានមីក្រូ ហិរញ្ញវត្ថុផ្សេងៗ។

ដូចនេះស្នងការដ្ឋាននគរបាលខេត្តចាំបាច់ត្រូវចាត់ការតាមនីតិវិធី មិនដូចការលើកឡើងរបស់ ក្រុមហ៊ុនពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក ដែលចោទថាមិនចេះស្តាប់ហេតុផល គ្មានគុណធម៌មកលើក្រុមហ៊ុននោះទេ ។ ជាចុងក្រោយស្នងការដ្ឋាននគរបាលខេត្តកំពត សូមបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ថាស្ថាប័ន យើងខ្ញុំជាអ្នកបង្កផលរំខានដល់ការដោះស្រាយវិវាទរវាងក្រុមហ៊ុន ជាមួយអតិថិជនរបស់ខ្លួន»។

គួរបញ្ជាក់ផងដែរថា ការចេញលិខិតបំភ្លឺនេះបន្ទាប់ពីក្រុមហ៊ុនពិភពដីមាស ចេញលិខិតបំភ្លឺជាបន្ទាន់កាលពីយប់ថ្ងៃទី១៦ ខែមិថុនា ចំពោះការលើកឡើងផ្សេងៗរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតថាជាការរំខានធ្វើឱ្យស្ថានភាពមានភាពរង្គោះរង្គើ ព្រមទាំងស្នើសុំថ្នាក់ដឹកនាំអន្តរាគមន៍ និងប្តឹងពីបទបរិហាកេរ្តិ៍ជាសាធារណៈទៅតុលាការដើម្បីស្វែករកយុត្តិធម៌៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjz4xc6AVNfui2WFWhXA2BWs07nwPQjXYqGZraI0xNaYu13qaGMYN-uZL5xL6AlJvarKXh546E1otjgDnPGrhZJsiELPe1tvL5vMkfjkka0U3ePimH0_eJntIh2lcyMIazfoM7W5LVVB-8jc5WVRHIFXNrRkIz04LtmAmY6I19tBvmH055iMLzp0Dyj/s1280/354260871_569606815336109_2462060013773286438_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiIpawUSI4SZNRkS3-QBh2yBmJUYTYuPHzLMPcohSpHwB7iPQ6aAvHOqONUGA8QT05qpEvRMYanu61sejlOwIh0wxrthdjOA4mEyR90wWk29JUyBDJuvkn6-JiHCIrLDJ3YdNsLQGiqnulrYHZxEW_HI1qdQQa2VjCFNj_KvuPFLjCeNbv_ca5pXNF/s2048/354262956_232827202833289_7939335257412976465_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7lPe0IkxACzXdt5Q0cMceadW8M0cfO5hZ9DgUn1_KCj3eYxd7tpMyrK14TE_RwET21LAvpBN7fe1cheJth84ktJjSzg0tESuQBaA69RSD86t79tGLQ81dSR1elTwSjEUXC1le7NSbsjPXJWnmjTdNPwIvD1AacqAzvp5BpbDNEeEzvJG4Ligkzufn/s1820/354820979_232827262833283_1276397765697009370_n.jpg