ថ្មីៗនេះ មានករណីម្ចាស់គណនី Tik Tok ឈ្មោះ Āmm Mā បានលើកឡើងថា៖” បងប្អូនភ្លើងខែនេះខ្ញុំអត់បង់ទេ ខ្ញុំអត់ដែលនៅផ្ទះទេ តែភ្លើងរបស់ខ្ញុំអស់៤០៤,៤០០ រៀល ខ្ញុំអត់មាត់ទេ ចឹងខ្ញុំអត់មានលុយបង់ទេ ទឹកភ្លើងស៊ីដល់ក ខ្ញុំអត់បង់ទេ អាណិតប្រជាជនផងជិតលៀនអណ្តាតហើយសភ្នែកទទេស្អាត”។
ជុំវិញនឹងករណីនេះ អគ្គិសនីកម្ពុជា បានចេញសេចក្តីបំភ្លឺថា៖” បើតាមការចុះទៅពិនិត្យដោយផ្ទាល់ពីក្រុមការងារបច្ចេកទេសឃើញថា ប្រព័ន្ធនាឡិកាស្ទង់ល្អត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជាក់ស្ដែងខ្សែហ្វាចូល និងចេញត្រឹមត្រូវ នាឡិកាស្ទង់ដំណើរការធម្មតា។ សម្ភារប្រើប្រាស់របស់អតិថិជនមានដូចជា៖ ទូរទឹកកក ០១គ្រឿង ម៉ាស៊ីនត្រជាក់ ០១គ្រឿង ឆ្នាំងដាំបាយ ០១គ្រឿង អំពូល០៤គ្រាប់ និងឧបករណ៍បន្ទាប់បន្សំផ្សេងៗទៀត”។
ថ្វីបើក្រសួងចុះពិនិត្យដល់ផ្ទះក្តី ម្ចាស់ម្ចាស់គណនី Tik Tok ឈ្មោះ Āmm Mā និងជាផ្ទះផ្ទាល់ មិនបានចេញមកចូលរួមពិនិត្យជាមួយក្រុមការងារបច្ចេកទេសខាងក្រសួងនោះទេ ដោយបានអនុញ្ញាតឱ្យម្តាយមីងចូលរួម សហការពិនិត្យជំនួស។ ម្តាយមីងរបស់គាត់បានឯកភាពក្នុងការពិនិត្យតាមលក្ខណៈបច្ចេកទេសស្របតាមនីតិវិធី និងវិជ្ជាជីវៈត្រឹមត្រូវរបស់ក្រុមការងារ។ ទោះបីជាម្ចាស់គណនី Tik Tok ឈ្មោះ Āmm Mā មិនឯកភាព ប៉ុន្តែអតិថិជនបានទូទាត់ប្រាក់ប្រើប្រាស់ថាមពលប្រចាំខែបានទៀងទាត់ធម្មតា មិនមែនដូចការចុះផ្សាយរបស់អតិថិជននោះទេ














