បច្ចុប្បន្ន វិស័យគុនខ្មែរកាន់តែរីកមុខរីកមាត់នៅលើឆាកអន្តរជាតិរហូតអ្នកជិតខាងកម្ពុជាព្រួយបារម្ភ កើតទុក្ខមិនសុខចិត្តរិះរកគ្រប់មធ្យោបាយបណ្តុះបង្អាប់មានទាំងការដាក់កំហឹត ប្រទេសដទៃមិនបញ្ជូលគុនខ្មែរនៅក្នុងព្រឹត្តិការណ៍សំខាន់ៗ។ ជាពិសេស ប្រទេសមួយនេះថែមទាំងបិទកីឡាករខ្មែរយើងដែលកំពុងស្នាក់នៅប្រទេសថៃមិនឱ្យឡើងសង្វៀនព្រោះតែមិនប្រកួតតំណាងឱ្យមួយថៃ។ យ៉ាងណាមិញ ទោះបីជាប្រទេសខូចមួយនេះមិនព្រមទទលស្គាល់ថាកម្ពុជាជាម្ចាស់ក្បាច់គុនក្តីប៉ុន្តែកីឡាករល្បីៗមួយចំនួនសុទ្ធតែបង្ហាញគោលជំហរថាគុនខ្មែរជាក្បាច់គុនពិតរបស់កម្ពុជា។
អ្វីដែលកាន់តែពិសេស បន្តិចទៀតគុនខ្មែរកាន់តែរីកមុខរីកមាត់កាន់តែខ្លាំងនៅលើឆាកអន្តរជាតិព្រោះក្លិបប្រដាល់ក្នុងស្រុកមួយរបស់កម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់ (MOU )ជាមួយក្លិបប្រដាល់ក្រៅប្រទេសមួយដែលអាចមានឱកាសនាំកីឡាករកម្ពុជាទៅវាយនៅប្រទេសផងដែរ។
តាមការបញ្ជាក់របស់អ្នកឧកញ៉ា ស្រី ចាន់ថន នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា «ក្លិប( គុនខ្មែរជើងឯកពិភពលោក)របស់យើង បានចុះ(MOU)ជាមួយក្លិប(KKGP)រួចរាល់ហើយបងប្អូន និងជា Team ដ៏ធំមួយរបស់ប្រទេសអង់គ្លេស។ ថ្លែងក្នុងពិធីនោះដែរម្ចាស់ក្លឹប(KKGP )បាននិយាយថាគាត់មាន ៦០ ប្រទេសដើម្បីត្រៀមនាំកីឡាករកម្ពុជាយើង ទៅវាយនៅក្រៅប្រទេសផងដែរ។ ហើយនេះជាពេលវេលាមួយដែលយើងដើរជិតដល់ចំណុចដែលយើងចង់បានហើយបងប្អូនកីឡាករកម្ពុជាយើងនឹងលើកទង់ជាតិកម្ពុជានៅតាមបណ្ដាលប្រទេសផ្សេងៗលើជុំវិញពិភពលោក និងជាពេលវេលាមួយដែលគុនខ្មែររបស់យើង រីកសុះសាយលើឆាកអន្តរជាតិ»។
អនុប្រធានកិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែររូបនេះឱ្យដឹងទៀតថា «ខ្ញុំដើរមកដល់ចំណុចនេះបានគឺមិនមែនធ្វើតែម្នាក់ឯងបាននោះទេគឺដោយមានការចូលរួម យ៉ាងច្រើនពីបងប្អូនប្រជាជនកម្ពុជា ក៏ដូចជាបងប្អូនដែលរស់នៅឯនាយសមុទ្រផងដែរ។ ដោយក្ដីគោរពនិងស្រឡាញ់បំផុតពីខ្ញុំបាទ ស្រីចាន់ថន»។
ការបង្ហាញដំណឹងនេះអ្នកស្នេហាគុនខ្មែរបានបង្ហាញអារម្មណ៍រំភើបចិត្តជាខ្លាំងក្នុងនាមជាម្ចាស់ក្បាច់គុន វិស័យគុនខ្មែរនឹងកាន់តែមានការទទួលស្គាល់មួយកម្រិតទៀតដែលឱ្យប្រទេសដទៃទៀតជាច្រើនដឹងថា «គុនខ្មែរ» មានភាពអស្ចារ្យរីកចម្រើនកាន់តែខ្លាំង ល្បីរន្ទឺទូទាំងពិភពលោកជាមិនខាន៕










