Home ព័ត៌មានអន្តរជាតិ អ្នកគាំទ្រឥណ្ឌូនេសុីខកចិត្តខ្លាំង ក្រោយជិតដល់ថ្ងៃប្រកួត Messi ថាអត់បានមកចូលរួម

អ្នកគាំទ្រឥណ្ឌូនេសុីខកចិត្តខ្លាំង ក្រោយជិតដល់ថ្ងៃប្រកួត Messi ថាអត់បានមកចូលរួម

102
0

មនុស្សជាង៦មុឺននាក់ បានសម្រុកទៅទិញសំបុត្រ នៅក្នុងការប្រកួតរវាងឥណ្ឌូនេស៊ី និងម្ចាស់ជើងឯក World Cup អាហ្សង់ទីន ដោយមិនដល់មួយថ្ងៃផង សំបុត្រត្រូវបានលក់អស់គ្មានសល់។

តែយ៉ាងណាមិញ ក្រោយមកពួកគេក៏បានសម្តែងការខកចិត្តព្រោះថា Messi បានប្រកាសដកខ្លួន​ ដោយមិនកចូលរួមប្រកួតមិត្តភាពជាមួយឥណ្ឌូនេសុីនោះទេ។ ជុំវិញបញ្ហានេះ មិនមានប្រព័ន្ធផ្សព្វផ្សាយណាមួយ ចេញមកបញ្ជាក់អំពីមូលហេតុនោះទេ ក៏ប៉ុន្តែមានអ្នកវិភាគកីឡាមួយចំនួនលើកឡើងថា ដោយសារកត្តាសុវត្ថិភាពរបស់ Messi និងគ្រួសារ។With Scaloni's Permission, Lionel Messi Prefers Vacations And Doesn't Join The Argentine Entourage To Indonesia

សំបុត្រចូលទស្សនារវាង ឥណ្ឌូនេស៊ី ប៉ះ អាហ្សង់ទីន គឺមានតែ ៦០,០០០ សន្លឹកប៉ុណ្ណោះ ដោយវាបដាក់លក់តាំងពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣  ដោយតម្លៃចាប់ពី៖

  • តំបន់ CAT3 : 600,000 rupiah = 39.83 ដុល្លារ
  • តំបន់ CAT2 : 1,200,000 rupiah = 79.63 ដុល្លារ
  • តំបន់ CAT1 : 2,500,000 rupiah = 165.90 ដុល្លារ
  • តំបន់ VIP : 4,250,000 rupiah = 282.11 ដុល្លារ

សូមជម្រាបផងដែរ ការប្រកួតនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៩ ខែមិថុនា ខាងមុខ នៅកីឡដ្ឋាន Gelora Bung Karno ប្រទេសឥណ្ឌូនេសុី៕Don't Cry for Messi, Indonesia! - Kompas.id