ខេត្តកោះកុងជាខេត្តជាប់តំបន់ឆ្នេរ ស្ថិតនៅប៉ែកនិរតីនៃប្រទេស ជាខេត្តដែលមានឆ្នេរសមុទ្រវែងជាង គេក្នុងចំណោមខេត្តទាំងបួន (ព្រះសីហនុ កំពត និងកែប) ហើយសម្បូរទៅដោយកោះ ឆ្នេរ ដៃព្រែក ស្ទឹង អូរ និងជីវៈចម្រុះគ្រប់ប្រភេទ ដែលជាសក្ដានុពលដ៏សំខាន់របស់ខេត្តក្នុងនោះមានកោះចំនួន ២៣ កោះ និងឆ្នេរ សមុទ្រប្រវែង ២០៦ គីឡូម៉ែត្រ។
ជាមួយនឹងធនធានធម្មជាតិ និងជីវចម្រុះដ៏សំបូរបែប ខេត្តកោះកុងមានឆ្នេរសមុទ្រសរុប ២១៥ គីឡូម៉ែត្រ ស្មើនឹងជាង ៥០ភាគរយ នៃឆ្នេរសមុទ្រ របស់ប្រទេសកម្ពុជាទាំងមូល។ ប៉ុន្មានឆ្នាំចុងក្រោយនេះឆ្នេរសមុទ្រខេត្តកោះកុង បានក្លាយជាគោលដៅទេសចរណ៍មួយដ៏សំខាន់ និងជាតំបន់មានសក្តានុពលមួយ ជួយពន្លឿនសេដ្ឋកិច្ចខេត្ដដែលពោរពេញទឹកដោយកំណប់ធម្មជាតិនេះ។
ឆ្នេរ និងកោះជាច្រើន នៅក្នុងខេត្តកោះកុង កំពុងក្លាយជាគោលដៅទេសចរណ៍នៅក្នុងប្រទេសកម្ពុជា មិនថាភ្ញៀវជាតិ និងអន្តរជាតិនោះឡើយ។ ចំពោះកោះនិងឆ្នេ ដែលកំពុងនិយមនោះ គឺកោះកុងក្រៅ,ឆ្នេបាក់ខ្លង,កោះខ្យង,កោះស្មាច់,កោះស្តេច,កោះរុង,កោះអណ្តែត និងកោះឆ្លាម ដែលជាមូលដ្ឋានទ័ពជើងទឹកកម្ពុជា៕











