ជុំវិញការរិះគន់រឿង សុខុម រចនា មានចរិតខ្មើតមិនផ្តល់ Credit ឱ្យម្ចាស់ដើមបទ «How abot Now?លោកជី ដេវីត កៀកនឹងបញ្ចប់ទៅហើយ ស្រាប់តែធ្លាយរឿងបងប្រុសរបស់បេក្ខនារីរូបនេះបោះសម្តីថា ម្ចាស់បទក៏មិនអាច Report បទដែលប្អូនលោក COVER បានឡើងព្រោះច្រៀងតុងខុសគ្នា ថែមទាំងជា Melody ថ្មីទៀត ស្រាប់តែអ្នកលេងបណ្តាញសង្គមផ្ទុះកំហឹងជាថ្មី ព្រមទាំងនាំគ្នាសម្រុកចូលទៅ Report បទ «How abot Now?» Version អកកាដង់យ៉ាងច្រើន។
ជឿជាក់ថាប្រិយមិត្តជ្រាបមកហើយរឿងក្តៅគគុកទៅលើបេក្ខនារី The Voice Cambodia រដូវកាលទី៣ សុខុម រចនា អរគុណ៣០M Views មិនខ្ចីអរគុណម្ចាស់ដើមលោក ជី ដេវីត ធ្វើឱ្យមហាជនរិះគន់ និងបញ្ចេញប្រតិកម្មយ៉ាងច្រើនព្រមទាំងមានការលើកឡើងថា នាងជាមនុស្សខ្មើតនិងហៅជាច្រើនទៀតតាមការយល់ឃើញរបស់ពួកគេ។ យ៉ាងណាមិញ រឿងនេះបានថយកម្តៅបន្តិចបន្ទាប់ពី សុខុម រចនា បានប្តូរ Caption សុំការអធ្យាស្រ័យពីសំណាក់មហាជននិងបានបញ្ជាក់ថាលោក ជី ដេវីត ជាម្ចាស់បទ «How about Now?»។
កៀកនឹងបញ្ចប់ទៅហើយស្រាប់តែអ្នកលេងបណ្តាញសង្គមផ្ទុះកំហឹងជាថ្មី បន្ទាប់ពីធ្លាយរឿងបងប្រុសរបស់ សុខុម រចនា ដែលមានគណនី Thik TK បានបោះសម្តីថាបទ How about Now? អកកាដង់ សូម្បីម្ចាស់បទក៏មិនអាច report បានដែរ រហូតធ្វើឱ្យអ្នកលេងបណ្តាញសង្គមផ្ទុះកំហឹងជាថ្មី។
អត្ថន័យដែលគណនី Thik Tk បានសរសេរនោះមានសេចក្តីថា «បើមិនយល់អាចសួរខ្ញុំបាន ម្ចាស់បទក៏មិន អាចReport បទខ្ញុំមិនកើតដែរ តុងខុសគ្នា Melodyថ្មីទៀត សូមឱ្យតម្លៃសិល្បៈផង មិនមែនអង្គុយៗចេញលទ្ធផលឯកឯងទេ»។ ការសរសេរនេះគឺលោកឆ្លើយតបទៅគណនីមួយដែលមានការលើកឡើងថា «ខ្លួនឯងខ្លាចគេយកវីឌីអូផុស ត តែមើលទៅម្ចាស់បទដូចអត់ខ្លាចដូចគាត់សោះ» ដែលការឆ្លើយឆ្លងនេះគឺកាលពី១២សប្តាហ៍មុន។
យ៉ាងណាមិញ បន្ទាប់ពីធ្លាយរឿងបងប្រុស សុខុម រចនា លើកឡើងថាម្ចាស់បទក៏មិនអាច Report បានអ្នកលេងបណ្តាញសង្គមជាច្រើនបានសម្តែងការមិនពេញចិត្តឡើយ ដោយមានអ្នកលើកឡើងថា នៅពីក្រោយភាពខ្មើតរបស់ប្អូនស្រីគឺដោយសារតែមានប្រុសនេះឯង ចំណែកមួយផ្នែកធំទៀតបាននាំគ្នាសម្រុកចូលទៅ repot បទ Cover «How about Now?»ដែលពេលនេះមានចំនួន៣១លានដងនៅលើឆាណែលយូធូបរបស់ Thik Tk ផងដែរ៕











