Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុនយក្សជប៉ុន បោះទុនវិនិយោគ២០០លានដុល្លារ បង្កើតរោងចក្រនៅប្រទេសក្បែរខាងកម្ពុជាយើង

ក្រុមហ៊ុនយក្សជប៉ុន បោះទុនវិនិយោគ២០០លានដុល្លារ បង្កើតរោងចក្រនៅប្រទេសក្បែរខាងកម្ពុជាយើង

73
0

ក្រុមហ៊ុនអេឡិចត្រូនិកជប៉ុន Meiko គ្រោងនឹងសាងសង់រោងចក្រ ផលិតបន្ទះសៀគ្វី នៅភាគខាងជើងខេត្ត Hoa Binh ដោយចំណាយទុនវិនិយោគ២០០លានដុល្លារអាមេរិក។

ក្រុមហ៊ុន Meiko គ្រោងនឹងជួលដីទំហំ ៩.២​ហិកតា  សម្រាប់រោងចក្រទី៤ របស់ខ្លួននៅក្នុងប្រទេសវៀតណាម។បច្ចុប្បន្ននេះ Meiko មានរោងចក្របន្ទះសៀគ្វីបោះពុម្ពចំនួន ៣ នៅក្នុងប្រទេសវៀតណាម ដែលមានតម្លៃ ៥០០លានដុល្លារ និងផ្តល់ការងារដល់មនុស្ស ៧,០០០នាក់។Vietnam must ride semiconductor wave to cement its place in global value  chain | South China Morning Post

សូមរំលឹងផងដែរថា ក្រុមហ៊ុននេះបាន​វិនិយោគ​ដំបូង​នៅ​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ២០០៦ ដោយ​បាន​សាងសង់​រោងចក្រ​នៅ​ជាយក្រុង​ Thach That ក្នុង​ទីក្រុង​ហាណូយ។

ក្រៅតែពីមានរោងចក្រនៅប្រទេសវៀតណាម ក្រុមហ៊ុនអេឡិចត្រូនិក ដ៏ឈានមុខគេមួយរបស់ប្រទេសជប៉ុននេះ ក៏មានរោងចក្រចំនួនប្រាំនៅក្នុងប្រទេសកំណើតរបស់ខ្លួន និងពីរនៅក្នុងប្រទេសចិនផងដែរ៕Construction project of finishing and derived works for Meiko Electronics  Co., Ltd. Vietnam PCB factory

ប្រភព៖ VN express