Home ព័ត៌មានជាតិ ផែនការជីវិតរបស់លោកគ្រូសានសុជា ក្រោយលាចាកសិក្ខាបទ

ផែនការជីវិតរបស់លោកគ្រូសានសុជា ក្រោយលាចាកសិក្ខាបទ

191
0

បន្ទាប់ពី​ស្ថិត​នៅ​ក្នុង​ភាពជា​បព្វជិត​អស់ ៣១​ឆ្នាំ​មក ភិក្ខុ​វជិរប្បញ្ញោ សាន សុជា បាន​ប្រកាស​រៀបចំ​ពិធី​លាចាក​សិក្ខាបទ​ហើយ​នៅ​រសៀល​ថ្ងៃអាទិត្យ ទី២១ ខែឧសភា។

ភ្លាមៗ​ក្រោយពី​ការប្រកាស​លាចាក​សិក្ខា​របស់​ព្រះ​អង្គ​មាន​ពុទ្ធ​បរិស័ទ​ជាច្រើន ទាំង​ពុទ្ធ​បរិស័ទ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​លាចាក​សិក្ខាបទ និង​ទាំង​ពុទ្ធ​បរិស័ទ​តាម​បណ្ដាញ​សង្គម​ដែល​ជា​សិស្ស​គុណ​របស់​ព្រះអង្គ បាន​សំដែង​នូវ​ការ​សោកស្តាយ​ព្រមទាំង​សំណូមពរ​ឲ្យ​លោក​ពិចារណា​ក្នុង​ការ​សាង​ភ្នួស ដើម្បី​បម្រើ​ក្នុង​ព្រះពុទ្ធសាសនា​ឡើងវិញ​។សាន សុជា | San Sochea

ក្រោយពីលាចាក​សិក្ខាបទ លោកគ្រូ សាន សុជា​បានលើកឡើងផែនការជីវិតមួយចំនួន នៅក្នុងកម្មវិធី Podcast របស់វិទ្យុមួយនៅអូស្ត្រាលី ដោយលោកគ្រូបានលើកឡើងថា៖” បច្ចុប្បន្នខ្ញុំគ្មានចំណងចង់ធ្វើការឱ្យគេនោះទេ គឺខ្ញុំចង់បើករបរមួយ ទាំងទងនឹងការអប់រំ”។

លោកគ្រូក៏បានសង្កត់ធ្ងន់ថា៖” ក្រោយពីលាចាក​សិក្ខាបទ ខ្ញុំនឹងបែងចែកជីវិតជា២។ ទី១ការងារសាធារណៈ គឺជាការចែកចាយព្រះធម៌ព្រះសង្ឃ និងធម៌អប់រំចិត្តជាដើម។ ទី២ គឺជីវិតផ្ទាល់ខ្លួន ដូចជាការមានគ្រួសារជាដើម ក៏ប៉ុន្តែខ្ញុំឥឡូវមិនទាន់មើលឃើញនរណានោះ មានតែគេណែនាំឱ្យខ្ញុំ តែយើងមើលមិនទាន់ត្រូវ រឿងអនាគត​ យើងមានតែចាំមើលបន្តទៀត”។មតិរបស់ប្រជាពលរដ្ឋកម្ពុជាជុំវិញការលាចាកសិក្ខាបទរបស់លោកគ្រូ សាន សុជា | SBS  Khmer

សូមជម្រាបផងដែរថា បច្ចុប្បន្នលោកគ្រូ សាន សុជា​ កំពុងតែរស់នៅប្រទេសអូស្រា្តលី​ ដោយលោកក៏បានទទួលសិទ្ធពេញលេញនៅក្នុងការរស់់នៅប្រទេសនេះផងដែរ៕

ប្រភព៖ SBC