Home ព័ត៌មានជាតិ ប្រុស ខួច លូកមាត់រឿងបុរសម្នាក់លួចទំពាំង២គុម្ពត្រូវម្ចាស់តាមទាន់បង្ហោះពេញហ្វេកប៊ុក

ប្រុស ខួច លូកមាត់រឿងបុរសម្នាក់លួចទំពាំង២គុម្ពត្រូវម្ចាស់តាមទាន់បង្ហោះពេញហ្វេកប៊ុក

1242
0

ថ្មីៗនេះអ្នកលេងបណ្តាញសង្គមបានរិះគន់ទៅលើគណនីហ្វេកប៊ុកមួយដោយសារតែបានបង្ហោះរូបភាពនិងវីដេអូបុរសម្នាក់លួចទំពាំងដែលខ្លួនបានដាំយកទៅស្លតាមទាន់ជាន់កែងដោយបាននិយាយថា រឿងទំពាំងមិនប៉ុន្មានទេតែស្អប់សារជាតិជាចោរ។ រឿងនេះដែរតារាសម្តែងរូបសង្ហា ប្រុស ខួច ក៏បានលូកមាត់ថាលោកមិនបានកាន់ជើងចោរទេ តែបើពិតជាចោរមិនមែនលួចទំពាំង២គុម្ពទេគឺ២ការ៉ុងហើយព្រមទាំងឱ្យម្ចាស់ទំពាំងបើកចិត្តក្នុងនាមជាខ្មែរដូចគ្នា។May be an image of 1 person, suit and text

រឿងទំពាំង២គុម្ពក្លាយជាប្រធានបទជជែកវែកញែកនៅលើបណ្តាញសង្គម បន្ទាប់ពីម្ចាស់ទំពាំងតាមទាន់អ្នកលួចររហូតយកទៅដល់ផ្ទះប្រធានភូមិ ដែលបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមរិះគន់ទៅម្ចាស់ទំពាំងថាជាមនុស្សចិត្តចង្អៀតរហូតដាក់រហ្ស័សនាមថា «យាយព្រឹក»។ហេតុការណ៍នេះកើតឡើងនៅភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ដែលបុរសជាអ្នកលួចនោះមានអាយុ២៧ឆ្នាំ។

មិនត្រឹមតែមហាជនជជែកវែកញែកទំពាំង២គុម្ពទេ ងាកទៅកាន់តារាសម្តែងល្បីឈ្មោះ ប្រុស ខួច វិញក៏បានលូកមាត់លើរឿងនេះដែរ ដោយបានរៀបរាប់ថា «មើលទៅ មុខគាត់ដឹងខុសហើយ បើសម្រាប់ខ្ញុំនេះមិនមែនហៅថាលួចទេគឺសុំតែមួយពេល បើគាត់ចង់លួចមែន គឺមិនមែន ២ដុំនឹងទេប្រហែលជា២ការ៉ុង ហើយត្រូវយកទៅ លក់យកលុយចាយទៀតនេះជាចរិតចោរ មិនកាន់ជើង ខាងណាទេ រឿងខ្លះយើងរៀនបើកចិត្តយល់គ្នាតែបន្តិច ហើយក៏លែងខឹងគ្នាហើយ ខ្មែរដូចគ្នាទេ (ខ្ញុំនិយាយនេះ មិនមែនកាន់ជើងចោរទេ) មើលតាមការដែលដែលម្ចាស់ ចំការគាត់ថត មើលទឹកមុខបងប្រុសគួរឱ្យអាណិតណាស់ តែយើងមិនទាន់ដឹងច្បាស់ ថាប្រវត្តិបងប្រុសយ៉ាងណានៅឡើយ … (បញ្ជាក់យើងមិនគាំទ្រចោរឬការលួចទេ) តែយកចិត្តនឹងបេះដូង ហើយនិងភ្នែកដែលបានមើលឃើញ មកនិយាយ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuSvxSAHjjEfCaSV4h7coWH3a2I8_D_w3Jk--dH3fPOPrTWfClgHNr5Xdjy6SmsI-U8iz3zrSpL78hoy-f38i1wggDtcGbJU-gyORtYqvey75qgZy939btiM07F3ttbJu534lb8WvWIE0xi8LN1WwDFLAexs3Lnijum84X9yVgbYirB4s1QStwdBsk/s1080/photo_2023-06-09_09-15-04.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtZDcJ-KXrDzWUJ3Mxp4aOoDbETfiQStW8zcrtKs2_2C6p6wgOYfuGs5HARWHrs4d6q9QJdILawUUhfe4j8UQRc63Yda6GFKViBQoU1IyDUwxpjoSINtBvuOTqy1UZ5lG496OOf-bhjW_o92OKioSi3T7ELWyIXVApCDyWno3fUqc_NBnQ_0dvuziG/s1563/353066545_680464984123332_7100517838075979150_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVtFTpUxs1xSMtlZEvRC44mDPwMczb4f_04b2kI2yOcHu7HLYnezM23ZsbSYfuf3KOoSJRYjatLx0rKf8jZSFyskWEj3mGBG9oYQ6ivIZA3UJOjuQrKNxXyEpK3wTVlxkWTvL0o_emMEL8GrC4_Is46zC4VFibldj8gdLQTvrLsqJm4_vP7yDVdyL3/s1588/352773674_680464980789999_9202623240977861557_n.jpg