Home ព័ត៌មានជាតិ សម្តេចតេជោ ឱ្យម្ចាស់បុរីទាំងអស់ ត្រូវបញ្ឈប់ការរឹបអូសផ្ទះពីអតិថិជន ដែលខកខានបង់ជាបន្ទាន់

សម្តេចតេជោ ឱ្យម្ចាស់បុរីទាំងអស់ ត្រូវបញ្ឈប់ការរឹបអូសផ្ទះពីអតិថិជន ដែលខកខានបង់ជាបន្ទាន់

100
0

នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោហ៊ុនសែន បានចេញសារជាសំលេងនៅលើបណ្តាញទំនាក់ទំនងសង្គមតេលេក្រាម ដោយ ឱ្យម្ចាស់បុរីទាំងអស់ ត្រូវបញ្ឈប់ការរឹបអូសផ្ទះពីអតិថិជន ដែលខកខានបង់ជាបន្ទាន់។

តាមរយៈសារសំលេងនោះ សម្តេចបានមានប្រសាសន៍ថា៖” បញ្ឈប់ភ្លាមនៅសកម្មភាពរឹបអូស ហើយរៀបចំឥតទានឡើងវិញ ឯអ្នកដែលទិញ ក៏ត្រូវមានការទទួលខុសត្រូវ ត្រូវតែសងគេ តែគេគ្រាន់តែកាត់បន្ថយមួយខែ៥០០ដុល្លារ មក៣០០ដុល្លារ តែត្រូវតែបង់ កុំឱ្យដល់៣០០ហើយបង់ទៀត អាងតែនាយករដ្ឋមន្រ្តីនិយាយអញ្ចឹងមិនខ្ចីបង់ អាហ្នឹងក៏អត់បានដែរ។ ឯអ្នកដែរគេរឹបហើយនោះ អញ្ចឹងតៅកែអាចឱ្យទៅវិញខ្លះទេ ព្រោះអាហ្នឹងយកប្រាក់គេមកសុទ្ធ អាហ្នឹងដូចជាហួសហេតុពេកហើយ ខ្ញុំសូមអង្វរ។ ហើយខ្ញុំសូមឱ្យជំនួយការរបស់ខ្ញុំដែលទទួលបន្ទុកលើកកិច្ចការវិនិយោគ ពិនិត្យតាមដានបុរី និងធ្វើការបូកសរុបឱ្យខ្ញុំ តើរយៈណពេលកន្លងទៅអ្នកដែលគេរឹបអូសមានប៉ុន្មាន ខ្ញុំចង់ដឹងអាហ្នឹង ហើយបុរីណាខ្លះដែលបានរឹបអួស ធ្វើជាបញ្ជីយកមកឱ្យខ្ញុំ។ ខ្ញុំប្រគល់ភារិកិច្ចឱ្យ​សុខ ចិន្តា ធ្វើបញ្ជីជាក់លាក់ តើមានមនុស្សប៉ុន្មាននាក់ដែលត្រូវបានគេរឹបអូសផ្ទះ”៕