Home ព័ត៌មានជាតិ កម្មករនិយោជិតពិការភាពអាចសម្រាកមុនម៉ោងការងារកំណត់យ៉ាងតិច ១៥នាទី

កម្មករនិយោជិតពិការភាពអាចសម្រាកមុនម៉ោងការងារកំណត់យ៉ាងតិច ១៥នាទី

152
0

ម្ចាស់ ឬនាយករោងចក្រសហគ្រាសដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្ដីពីការងារ ត្រូវអនុញ្ញាតឱ្យកម្មករនិយោជិតជាជនមានពិការភាព បានចេញមុនម៉ោងការងាររបស់ខ្លួនយ៉ាងតិច ១៥នាទី ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការចេញពីធ្វើការ និងគាំពារសុខុមាលភាពរបស់កម្មករនិយោជិតទាំងនោះ។ នេះបើតាមលិខិតជូនដំណឹងពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីរៈថ្ងៃទី៦ ខែមិថុនា។

ក្នុងលិខិតដដែលបានឱ្យដឹងទៀតថា ទន្ទឹមនឹងការផ្ដល់ជូននេះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ ផ្សេងៗស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ជូនដល់កម្មករនិយោជិតជាជនមានពិការភាពដែលទទួល បានសិទ្ធិអនុញ្ញាតឱ្យចេញមុនម៉ោងការងារនេះ។

គួរបញ្ជាក់ផងដែរ តាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ម្ចាស់ ឬនាយករោងចក្រសហគ្រាស ត្រូវអនុញ្ញាតិឱ្យកម្មករនិយោជិតជាស្រ្តីដែលមានផ្ទៃពោះលើសពី៣ខែបានចេញមុនម៉ោងការងាររបស់ខ្លួនយ៉ាងតិច ១៥នាទីដូចគ្នា ដើម្បីគាំពារសុខុមាលភាពកម្មករនិយោជិតជាស្រ្តីមានផ្ទៃពោះ និងទារកក្នុងផ្ទៃ ហើយអនុញ្ញាតិឱ្យធ្វើតែការងារណាដែលស្រាលៗ និងការងារមិនប៉ះពាល់សារធាតុគីមី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj_LfNh-sC1mjmlJalz_fmDJqqpsONLlPZOrkH8wb9CyasAvyXAXayk3yKGpoMhg932tpMzg_nH96_kVKArSXynLSlGJkBTaHErYHOwXNdBv2ZTgdRdUqLKIn4IqNcbip5Uxtm96WNvL9SYQpw2Qbaxw3lw_19Uk6bc_Mq0TgmrTSQ3YUzslj07_bo/s1280/352316528_657939282828609_91473400920441899_n.jpg