Home ព័ត៌មានជាតិ ប្រវត្តិសាស្ត្រថ្មីត្រូវបានចារទុក! កីឡាការិនីដំបូងគេបង្អស់របស់កម្ពុជាឈ្នះមេដាយមាស៣ម្នាក់ឯង ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម

ប្រវត្តិសាស្ត្រថ្មីត្រូវបានចារទុក! កីឡាការិនីដំបូងគេបង្អស់របស់កម្ពុជាឈ្នះមេដាយមាស៣ម្នាក់ឯង ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម

149
0

កីឡាការិនី វុិត ចន្ថា បានបង្កើតនូវ​​កំណត់​ថ្មី​មួយ​ទៀត ដែលមិនទាន់មាន​អត្តពលិកជនពិការ​កម្ពុជា ​រូបណា​អាច​ធ្វើ​បាន គឺ​ការ​ឈ្នះ​បានមេដាយមាស ​៣ តែ​ម្នាក់​ឯង នៅ​ក្នុងការ​ប្រកួត​អាស៊ានប៉ារ៉ាហ្គេម។វ៉ិត ចន្ថា បាន​ឈ្នះ​មេដាយមាស​ទី ​២ ឱ្យកម្ពុជា ក្រោយមានការ​ភាន់​ច្រឡំ  លើ​លទ្ធផល | ភ្នំពេញ ប៉ុស្ដិ៍

ការ​ឈ្នះ​បានមេដាយមាស​៣របស់ វ៉ិត ចន្ថា កើតឡើងទៅលើ៣វិញ្ញាសាផ្សេងគ្នា៖

  • ការ​រត់ប្រណាំងចម្ងាយ​២០០ម៉ែត្រ (Women’s 200m T64)
  • ​លោត​ចម្ងាយ
  • ការ​រត់ប្រណាំងចម្ងាយ​ ៤០០ ម៉ែត្រ ប្រភេទ​ T64

តាមរយៈ​លទ្ធផលដ៏ល្អឥតខ្ចោះនេះ បានជួយ​ឱ្យ កីឡាការិនី វុិត ចន្ថា អាច​បំបែក​ឯតទគ្គកម្ម​ចាស់របស់ខ្លួនបាន ដោយកាលពី​ប្រកួត​អាស៊ានប៉ារ៉ាហ្គេម លើកទី​១១ ឆ្នាំ​២០២២ នៅប្រទេស​ឥណ្ឌូនេស៊ី រូបនាងបាន​​ឈ្នះមេដាយមាស លើ​វិញ្ញាសា​លោតចម្ងាយ និង​រត់ប្រណាំង​ចម្ងាយ ​៤០០ ម៉ែត្រ T64 រីឯ​ការ​រត់ប្រណាំង​២០០ម៉ែត្រ កីឡា​ការិនី​របស់​កម្ពុជា​រូបនេះ បានឈ្នះមេដាយ​ប្រាក់៕May be an image of 3 people, people playing basketball and text