ប្រទេសចិន៖ ដើម Lychee បុរាណនៅខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន កំពុងរស់ឡើងវិញ ខណៈដែលវាបានបង្កើតផ្លែផ្កាពេញមែករបស់វា បន្ទាប់ពីអវត្តមានអស់រយៈពេល ១១ ឆ្នាំ។
យោតាមអ្នកជំនាញបានឱ្យដឹងថា ដើមឈើបុរាណនេះត្រូវបានដាំមុនរាជវង្សថាង (៦១៨ – ៩០៧)។ ដែលបច្ចុប្បន្នវាមានអាយុកាល ១,៥០០ ឆ្នាំ នឹងមានអង្កត់ផ្ចិត ៥,៦ម៉ែត្រ រួមជាមួយកម្ពស់ ១៦-២០ ម៉ែត្រ។ ផ្លែឈើនេះក៏ត្រូវបានគេប្រគល់ជូនអធិរាជដើម្បីសោយ ម្តងរួចទៅហើយ។ ទោះបីជាជាងមួយពាន់ឆ្នាំបានកន្លងផុតទៅក៏ដោយ ក៏មែក និងស្លឹករបស់វានៅតែខៀវស្រងាត់។
នៅក្នុងឆ្នាំ ២០១៩ រដ្ឋាភិបាលខេត្ត Sichuan បានបញ្ជាក់ និងប្រកាសថានេះជាដើមឈើបុរាណទី ១ ដែលស្ថិតនៅក្នុងបញ្ជីការពារក្នុងតំបន់។ គួរបញ្ជាក់ដែរថា ដើមលីឈីបុរាណមួយដើមនេះមិនបានបង្កើតផ្លែអស់រយៈពេល ១១ ឆ្នាំមកហើយ។ ស្រាប់តែថ្មីៗនេះ ដើមឈើចំណាស់ Lychee ក៏បានបង្កើតផ្លែផ្កាពេញមែករបស់វាម្តងទៀត ដែលធ្វើឱ្យអ្នកភូមិភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
អ្នកស្រុក Sichuan ម្នាក់បានចែករំលែកថា “យើងពិតជាមានមោទនភាពណាស់ដែលមានដើមឈើបុរាណមានប្រវត្តិដ៏យូរលង់បែបនេះ” ខ្ញុំពិតជាចង់ភ្លក់រសជាតិនៃផ្លែគូលេន ដែលមានអាយុកាលរាប់ពាន់ឆ្នាំនេះណាស់៕
ប្រភព៖vnexpress










