លិខិតឆ្លងដែន គឺជាឯកសារផ្លូវការសម្រាប់អ្នកធ្វើដំណើរទៅក្រៅប្រទេសដែលចេញដោយរដ្ឋាភិបាល ហើយក៏មានផ្ទុកអត្តសញ្ញាណរបស់អ្នកដែលកាន់លិខិតនោះផងដែរ។ ដូច្នេះហើយតើអ្នកដឹងដែរទេ? តើលិខិតឆ្លងដែនប្រទេសណាខ្លះដែលមានឥទ្ធិពលជាងគេនៅលើពិភពលោក? ពោលគឺអាចប្រើប្រាស់ដើម្បីធ្វើដំណើរទៅកាន់ ប្រទេសនិងដែនដីដទៃទៀត ដោយពុំចាំបាច់តម្រូវឱ្យមានការស្នើសុំទិដ្ឋាការជាមុន ឬដោយមិនត្រូវការទិដ្ឋាការតែម្តង។ ខាងក្រោមនេះគឺជាលិខិតឆ្លងដែនទាំង ១០ ដែលមានឥទ្ធិពលជាងគេបំផុតក្នុងឆ្នាំ ២០២៣ មានដូចជា៖
១.លិខិតឆ្លងដែនជប៉ុន (Japan)៖ ១៩៣ គោលដៅ ។
២.លិខិតឆ្លងដែនសិង្ហបុរី (Singapore) និង កូរ៉េខាងត្បូង (South Korea)៖ ១៩២ គោលដៅ ។
៣.លិខិតឆ្លងដែនអាល្លឺម៉ង់ (Germany) និង អេស៉្បាញ (Spain)៖ ១៩០ គោលដៅ ។
៤.លិខិតឆ្លងដែនហ្វាំងឡង់ (Finland), អ៊ីតាលី (Italy), និង លុចសំបួ (Luxembourg)៖ ១៨៩ គោលដៅ ។
៥.លិខិតឆ្លងដែនអូទ្រីស (Austria), ដាណឺម៉ាក (Denmark), ហូឡង់ (Netherlands), និងស៊ុយអែត (Sweden)៖ ១៨៨ គោលដៅ ។
៦.លិខិតឆ្លងដែនបារាំង (France), អៀរឡង់ (Ireland), ព័រទុយហ្កាល់ (Portugal), និងចក្រភពអង់គ្លេស (United Kingdom)៖ ១៨៧ គោលដៅ ។
៧.លិខិតឆ្លងដែនបែលហ្ស៉ិក (Belgium), នូវែលសេឡង់ (New Zealand), ន័រវែស (Norway), ស្វីស (Switzerland), និងសហរដ្ឋអាមេរិក (United States)៖ ១៨៦ គោលដៅ ។
៨.លិខិតឆ្លងដែនអូស្រ្តាលី (Australia), កាណាដា (Canada), ក្រិក (Greece), និងម៉ាល់ត៍ (Malta)៖ ១៨៥ គោលដៅ ។
៩.លិខិតឆ្លងដែនហុងគ្រី (Hungary), និងប៉ូឡូញ (Poland)៖ ១៨៤ គោលដៅ ។
១០.លិខិតឆ្លងដែនលីទុយអានី (Lithuania), និងស្លូវ៉ាគី (Slovakia)៖ ១៨៣ គោលដៅ ៕









