Home ព័ត៌មានអន្តរជាតិ យុទ្ធសាស្ត្រថ្មីរបស់កូរ៉េខាងជើងបញ្ជូនមន្ត្រីរាជការ និងនិស្សិតមកជួយធ្វើស្រែចម្ការ

យុទ្ធសាស្ត្រថ្មីរបស់កូរ៉េខាងជើងបញ្ជូនមន្ត្រីរាជការ និងនិស្សិតមកជួយធ្វើស្រែចម្ការ

57
0

ប្រទេសកូរ៉េខាងជើង ៖ សារព័ត៌មាន Delhi NK បានចុះផ្សាយថា មន្ត្រីរាជការ និងនិស្សិតជាច្រើននាក់ត្រូវបានគេបញ្ជូនពីទីក្រុងព្យុងយ៉ាងទៅកាន់តំបន់វាលស្រែក្នុងខេត្តវាំងហែតាយ ស្ថិតនៅភាគខាងលិចប្រទេសកូរ៉េខាងជើង ហើយសូម្បីតែមន្ត្រីទូតរុស្ស៊ីប្រចាំនៅកូរ៉េខាងជើង ក៏ត្រូវបានគេស្នើឱ្យបញ្ចេញកម្លាំងពលកម្មផងដែរ ដោយមានការឃោសនាបបួលឱ្យមន្ត្រីទូតមកធ្វើការក្នុងកសិដ្ឋានបន្លែនៅក្បែរក្រុងម៉ាន់ផូ ។ ខេត្តវាំងហែតាយ ត្រូវបានគេដាក់ឈ្មោះថាជា «កន្ត្រកនំប៉័ង» របស់កូរ៉េខាងជើង ដោយសារខេត្តនេះមានផ្ទៃដីរាបស្មើ និងមានភ្នំតិចជាងខេត្តផ្សេងទៀត ហើយសមស្របក្នុងការធ្វើស្រែចម្ការផងដែរ ។To Combat Food Shortages, North Korea Deploys the Military - The New York Times

សារព័ត៌មាន Delhi NK ជាសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង ដែលបានសរសើរពីការប្រឹងប្រែងបង្កបង្កើនផលស្រូវក្នុងតំបន់របស់ក្រុមអ្នកស្ម័គ្រចិត្ត ព្រមទាំងសរសើរពីការជួយរបស់ក្រសួងផ្សេងៗ ដូចជា វិទ្យាស្ថានជាតិ និងភ្នាក់ងារនានារបស់រដ្ឋាភិបាល ។ ចំណែកអ្នកស្រុកនិយាយថា គេបានរៀបចំកន្លែងស្នាក់នៅក្នុងខេត្តសម្រាប់អ្នកស្ម័គ្រចិត្តទាំងអស់ដែលធ្វើដំណើរមកពីទីក្រុង ដើម្បីមកជួយស្រោចទឹក និងដាក់ជីដំណាំ ក្រៅពីនេះ ក៏មានអ្នកស្ម័គ្រចិត្តមកជួយដាំកូនឈើផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3L0VcTIwRSY1GHK0CTjhJHx-pcBTH6T0V5G1T3YpAUZCluQqM_DWcKRyk7zxWV02EGY1EL-L77bOTxNIiR8N-TEMIOhzeoGtK8vCkc5LORmU1Qw8J1WtCXfWFh7s_uOLFnf2Que6zL6_sGKMcnom_UQL048KosLRNFeefqidaCnTac0U5WqSRXGTq/s1200/photo_2023-06-06_13-59-04.jpg

សារព័ត៌មាន Rodong Sinmun ចុះផ្សាយថា មន្ត្រីទូតរុស្ស៊ីបានជួយកម្ចាត់ស្មៅនៅសួនបន្លែខូឆាំង ដែលនៅឆ្ងាយពីស្ថានទូតរុស្ស៊ីទៅកាន់ទិសនិរតីប្រមាណ១៣គីឡូម៉ែត្រ ។ រីឯគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងព្យុងយ៉ាងបញ្ជាក់ថា កសិដ្ឋាននេះកំពុងដាំដុះដំឡូងបារាំង ពោត និងសណ្តែកសៀង ហើយមន្ត្រីស្ថានទូតនឹងទទួលបានការបែងចែកទិន្នផលដើម្បីយកមកបរិភោគផងដែរ ក្រោយពីបានជួយដាំដុះដំណាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiov3XAqIi4COq1exYsTPE283y3b4TYaX5E0hAO2ODzNhCwptjzRZyTkU9xaimM6AiAv-JwtzoFEJmJlG2ZC-DB8YORzXk6B7tzanH8Os11FY10GPNm087xBYUcbmholcOtLeXjnqdgGbI3j9pjhoR8QNN69zE4giZP4wGCjC95-HZobP9KDOjB4K6s/s800/photo_2023-06-06_13-59-13.jpg

ភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងលើកឡើងថា កាលពីឆ្នាំ២០២២ ចំនួនអ្នកស្លា.ប់ដោយសារការអត់ឃ្លានបានកើនឡើង៣ដងនៅប្រទេសកូរ៉េខាងជើង ចំណែកលោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង មានរាងកាយស្គមកាលពីមុន បច្ចុប្បន្ននេះ លោកមានសុខភាពល្អវិញហើយ និងមានទម្ងន់ជិត១៤០គីឡូក្រាម ។

លោក Yoo Sang Bom ជាអ្នកស្រុកម្នាក់រស់នៅក្បែរជាយដែននិយាយថា ៖ «យើងដឹងថា តម្លៃពោតនៅកូរ៉េខាងជើងកើនឡើង៦០% ហើយតម្លៃស្រូវកើនឡើង៣០% បើធៀបនឹងឆ្នាំ២០២២ ។ ដូច្នេះ វាជាតម្លៃមួយខ្ពស់បំផុតតាំងពីលោក គីម ជុងអ៊ុន ឡើងកាន់អំណាច» ៕ ប្រភព ៖ khaosod