Home ព័ត៌មានជាតិ សូមប្រុងប្រយ័ត្ន! អ្នកលក់អនឡាញម្នាក់ បាត់លុយ៨០០ដុល្លារចេញពីកុង ABA ក្រោយចុចចូលលីងគេផ្ញើឱ្យតាមឆាត

សូមប្រុងប្រយ័ត្ន! អ្នកលក់អនឡាញម្នាក់ បាត់លុយ៨០០ដុល្លារចេញពីកុង ABA ក្រោយចុចចូលលីងគេផ្ញើឱ្យតាមឆាត

201
0

នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ យោងតាមគណនីងហ្វេកប៊ុកឈ្មោះ” NyNa ll” បានឱ្យឹដងថានាងបានបាត់លុយ៨០០ដុល្លារភ្លាមៗ ចេញពីកុងធនាគារ ABA ក្រោយពីចុចលើលីងដែលគេផ្ញើឱ្យតាមឆាត ចូលទៅកាន់ផេកលក់ឥវ៉ាន់អនឡាញរបសើលោកស្រី។May be an image of text

នៅលើគណនីរបស់លោកស្រីបានរៀបរាប់ថា៖”ក្ដៅៗមិញៗនឹង កើតឡើងចំពោះផេកខ្ញុំផ្ទាល់ជាអ្នកលក់អនឡាញ មានហ្វេសប៊ុកបុរសម្នាក់នេះបានឆាតចូលផេកខ្ញុំចង់កម្មង់ឥវ៉ាន់15ឈុត ហើយគេអោយខ្ញុំបើកfile(តែfileនោះគឺជាលីង) គេរើសម៉ូដនឹងទំហំក្នុងនោះ(បើកក្នុងកំព្យូទ័របានបើកចេញ) ខ្ញុំក៏រាងឆ្ងល់ដែរ ខ្លាចតែបោកទេ(មិនទុកចិត្តក៏ចូលមើលប្រូហ្វាល) ឃើញថាប្រហែលមិនអីទេអាចជាភ្ញៀវមែនក៏ចូលfileនឹងមើល តែមិនឃើញអីទេក៏ឆាតឆ្លើយឆ្លងជាមួយគ្នា ត គេនៅតែព្យាយាមអោយយើងបើក តែបើកមិនចេញ. មួយសន្ទុះក្រោយមក ABAខ្ញុំក៏លោតហ្វេសប៊ុកកាត់លុយ ម្ដង500$ ម្ដង 300$ បានន័យថាAccount FB និង ABAខ្ញុំត្រូវបានគេហែកចូលហើយ សំណាងណាស់បងប្អូនអើយក្នុងគ្មានលុយ មានតិចតួចកុំអីអស់រលីង បើវាបាញ់ចេញតែ100$ក៏អស់ដែរ តែវាបាញ់ម្ដងសុទ្ធតែ500$ វាលួចចំពេលឯងអស់លុយពីខ្លួនសំណាងហើយឃើញភ្លាមៗ ប្ដូលេងសំងាត់ វេលុយសល់ចេញបានភ្លាមៗ កុំអីចប់។បងៗលក់អនឡាញសូមប្រុងប្រយ័ត្នផង ជួយស៊ែផងបងៗសុំបញ្ចាក់ថាអាខោនដែលបានឆាតមកផេកខ្ញុំក៏ត្រូវបានគេហែកយកដែរ ដោយសមីខ្លួនពុំបានដឹងរឿង(កូនស្រីរបស់គាត់បានឆាតមកប្រាប់ខ្ញុំ) អញ្ចឹងសូមប្រុងប្រយ័ត្នទាំងអស់គ្នា”។

ជុំវិញករណីនេះ គឺជាសារដាស់តឿនដល់បងប្អូន ដែលកំពុងប្រកបអាជីពកម្មតាមអនឡាញ ទាំងអស់គ្នា សូមកុំចុចទៅកាន់លីងផ្តេសផ្តេសណាមួយឱ្យសោះ ដែលបានផ្ញើចូលតាមឆាតក្នុងផេករបស់លោកអ្នក៕