Home តារាជាតិ មាស សុខសោភា ទម្លាយពីមូលហេតុនៃគ្រោះរញ្ជួយដីនិងរលកស៊ូណាមិ៤ភាសាផ្សេងៗគ្នា

មាស សុខសោភា ទម្លាយពីមូលហេតុនៃគ្រោះរញ្ជួយដីនិងរលកស៊ូណាមិ៤ភាសាផ្សេងៗគ្នា

82
0

ទន្ទឹមនឹងប្រទេសជប៉ុនមានគ្រោះញ្ជួយដីកម្រិតធ្ងន់ ៧.១ រ៉ិចទ័រ តារាចម្រៀង មាស សុខសោភា បានធ្វើឱ្យសាធារជនចាប់អារម្មណ៍ម្តងទៀតបន្ទាប់ពីលើកឡើងចំនួន៤ភាសាផ្សេងគ្នាដោយទម្លាយពីមូលហេតុដែលធ្វើឱ្យមានគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFU6ImkyY8chWEDgNFreKz276J-kRyQogdzWOeKJU09AgTHpKYtK80pSOwd0DyWi6LVONJpWtOYVNmN6qxDnm17M_o4tkNEh4EM0uCSkO6rBQSarBURz0RTw7rQ0oDj4_VEX9flqULHa-TPCIgprKQUQwOh7ktF5Hz7H5AfEyCxaxBAJ9TPK19TERqMVk/s2048/image_2026-07-30_09-21-02.png
នៅថ្ងៃទី២៩ ខែកក្កដា តារាចម្រៀង មាស សុខសោភា បានបង្ហោះរូបមួយសន្លឹកអមដោយការសរសេរចំនួន៤ភាសារួមមាន ខ្មែរ អង់គ្លេស ជប៉ុន និងបារាំង។ តារាចម្រៀងរូបនេះបានលើកឡើងនៅលើបណ្តាញសង្គមថា គ្រោះរញ្ជួយផែនដី និងរលកព្យុះណាមិ គឺកើតចេញពីទំនាញវិទ្យុកម្មថាមពលទឹកចិត្តពុះកញ្រ្ជោលរួមបញ្ចូលគ្នាចេញពីតំបន់១បង្កឡើងដែលនាំថាមពលទាំងនោះជំរុញទៅកាន់ផែនដីរបស់ខ្លួនឯងម្នាក់ៗឱ្យធ្វើចលនាគ្មានពេលឈប់សម្រាក។ ការបង្ខំឱ្យផែនដីរបស់ខ្លួនឯងធ្វើចលនាគ្មានពេលឈប់សម្រាក គឺជាគ្រោះថា្នក់ធំបំផុតចំពោះធម្មជាតិដែលមានជីវិត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSjaTG4XVHD-UV3iu-Zi2bsiQM5W8m4N_lGFyjgA2NbrE7H0VFSEI1IHtVYFAQURnNOUXYQIBsDPjoEmL_Sllt4MvI0ef7Jhypyk6jiGHR0UNv-Scxq4nKaIBGszLGsCD6syzYmxCNEd7IBHrmkSD2dcccxhR1AUOh5wqns1voXiRSZS38eky19qe2RRw/s1024/image_2026-07-30_09-21-08%20(2).png

មាស សុខសោភា លើកឡើងទៀតថា «នៅលើលោកនេះ មនុស្សជាច្រើនចង់រស់ ចង់មាន ចង់ឈ្នះលើគេឯង ចង់ឱ្យមនុស្សពេញ១ភពផែនក្នុងលោកទាំងមូលនេះ កោតសរសើរមកលើខ្លួនថាជាកំពូលនៃមនុស្សគ្មាន២ ប៉ុន្តែពួកគេភ្លេចគិតពីវិន័យច្បាប់របស់ធម្មជាតិ»។ តារាចម្រៀងរូបនេះក៏បង្ហាញថាពិភពលោកនេះអភ័ព្វ ដែលធ្វើឱ្យរូបនាងអាណិតអាសូរណាស់ប្រសិនជាមិនស្គាល់ លោក មិនស្គាល់ដី មិនស្គាល់ផែនដី មិនស្គាល់ទឹកចេញពីប្រភពអ្វីឱ្យប្រាកដវានឹងក្លាយជារឿងដែលគ្រោះថ្នាក់បំផុតសម្រាប់មនុស្សជាតិគ្រប់ជាតិសាសន៍ទូទៅត្រូវប្រឈម។
មិនត្រឹមតែលើកឡើងខ្លឹមសារខាងលើនេះប៉ុណ្ណោះទេ ប៉ុន្តែតារាចម្រៀង មាស សុខសោភា ក៏បានចែករំលែករឿងផ្សេងទៀតនៅលើផេកផ្លូវការរបស់ខ្លួនដោយភ្ជាប់មកជាមួយនឹងភាសាផ្សេងៗគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTEmp1z_zb38ARf3oDD2v0W7Ve1Qny80ZeAn0m8RfVUdlhWLdkBjMfNLSBV1UYa_Uwz1R2122YecduV1PFNg5k91WVnhf6HALUS07urOoJXzcohnrqcVV9egwh30WYnn_Ag4hY__861hTdwkt1v_JXLewxcooJfq_sM7s-FOpfWsybpUXjQ6VV8fbJpJQ/s2048/image_2026-07-30_09-21-03.png
តារាចម្រៀង មាស សុខសោភា ទើបតែចេញផ្សាយបទចម្រៀងថ្មីរបស់ខ្លួនមានចំណងជើងថា «បងសំខាន់ជាងគេក្នុងជីវិតអូន» កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។ ទោះយ៉ាងណាស្នាដៃចុងក្រោយនេះពុំសូវទទួលបានការចាប់អារម្មណ៍ច្រើនឡើយ៕