ឥណ្ឌូនេស៊ី៖ វិហារសត្វមាន់ Gereja Ayam ស្ថិតនៅទីក្រុង Magelang កោះ Java នៃប្រទេសឥណ្ឌូនេស៊ី ដែលបច្ចុប្បន្នវិហារនេះបានក្លាយជាទីសក្ការៈសម្រាប់បួងសួង និង ជាទីគោរពបូជាគ្រប់សាសនា មិនថា សាសនាព្រះពុទ្ធ សាសនាគ្រិស្ត ឬសាសនាអ៊ីស្លាម នោះទេ សុទ្ធតែអាចចូលទស្សនាប្រាសាទនេះបានទាំងអស់។
យោងតាមប្រភពព័ត៌មាន Atlas Obscura បានឱ្យដឹងថា វិហារសត្វមាន់ Gereja Ayam ត្រូវបានសាងសង់ឡើងតាំងពីឆ្នាំ ១៩៨៩ ដោយលោក Daniel Alamsjah។
លោក Daniel ធ្លាប់បាននិយាយប្រាប់ព័ត៌មានក្នុងស្រុកមួយថា គាត់បានសាងសង់សំណង់នេះដោយសារតែគាត់បានទទួលសារពីព្រះ ដើម្បីឱ្យសាងសង់អគារសំរាប់បួងសួងមួយមានទម្រង់ដូចជារូបរាង សត្វបក្សី ។ គាត់ក៏បានបន្ថែមទៀតថា ការសាងសង់វិហារនេះ គឺសម្រាប់មនុស្សទាំងអស់ដែលមានជំនឿលើព្រះ មិនថាសាសនាបែបណា ក៏អាចចូលវិហារនេះបានដែរ។
ប្រភពដដែលបានឱ្យដឹងថាទៀតថា សំណង់វិហារនេះត្រូវបានទុកចោលមិនបន្តឱ្យមានការសាងសង់ទៀតទេ ដោយសារតែការសាងសង់បានចំណាយថវិកាខ្ពស់ពេក។ ទោះជាយ៉ាងណាក៏ដោយ សំណង់រូបមាន់នេះ បានក្លាយជាទីដែលទាក់ទាញភ្ញៀវទេសចរណជាច្រើនអ្នក ឱ្យចង់ទៅទស្សនា ចង់ដឹង ចង់ឃើញ និង ចង់ស្វែងយល់អំពីប្រវត្តិនៃសំណង់ប្រាសាទរូបសត្វមាន់នេះ៕












