Home ព័ត៌មានអន្តរជាតិ មូលនិធិគន្ធបុប្ផាកម្ពុជា អំពាវនាវសប្បុរសជនចូលរួមយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» រួមចំណែកជួយសង្គ្រោះជីវិតកុមារ

មូលនិធិគន្ធបុប្ផាកម្ពុជា អំពាវនាវសប្បុរសជនចូលរួមយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» រួមចំណែកជួយសង្គ្រោះជីវិតកុមារ

80
0

ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា មូលនិធិគន្ធបុប្ផាកម្ពុជាបានរៀបចំ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា រួមទាំងអំពាវនាវសប្បុរសនានាទាំងក្នុងនិងក្រៅប្រទេស ចូលរួមបរិច្ចាគតិចក្តីច្រើនក្តីដើម្បីជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា។

តាមសេចក្តីជូនដំណឹងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នេះបានបញ្ជាក់ថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា មានរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ យុទ្ធនាការនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងកៀរគរការបរិច្ចាគ ទោះតិចក្តី ច្រើនក្តី ពីសប្បុរសជននានា ដើម្បីរួមគ្នាផ្ដល់ក្ដីស្រលាញ់ដល់កុមារនៅកម្ពុជា ជាពិសេសក្នុងឱកាសទិវាកុមារអន្តរជាតិ ១មិថុនា។

សូមបញ្ជាក់ថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ត្រូវបានរៀបចំម្តងរួចមកហើយ កាលពីខែមិថុនា ឆ្នាំ២០២២ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន និងទទួលបានថវិកាបរិច្ចាគជាង ៣០ម៉ឺនដុល្លារអាម៉េរិក។ ខណៈមន្ទីរពេទ្យគន្ធបុប្ផា បានព្យាបាលកុមាររាប់លាននាក់ និងចំណាយថវិកាជាមធ្យម ៤០លានដុល្លារអាមេរិក ក្នុង១ឆ្នាំៗ ដើម្បីធ្វើប្រតិបត្តិការមនុស្សធម៌សង្គ្រោះជីវិតកុមារនៅកម្ពុជា ដោយឥតគិតថ្លៃប្រកបដោយគុណភាព និងមិនមានការរើសអើង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVn2VwW0-Jc9k_P6uBySdw9b6kXTRHFVxZTQgGlnNDJptX5I-e3ShGCFvGb_jbwkwKUC_1ZnBNnSCw3szMaCvv5Yr3_qb7EK8n1ZGE8qcf_4XKsHhz8s-4FE3GGafTBnBueget8uS59eiB-aHMiC4ARHslOxTiQwZJS4iec9NFzMSyKlOIHbM1Aaba/s1776/350144217_819760853047337_828683741554628362_n.jpg