Home ព័ត៌មានអន្តរជាតិ ប្រទេសចិនត្រៀមដំណើរការរថភ្លើងល្បឿនលឿនឆ្លងសមុទ្រ

ប្រទេសចិនត្រៀមដំណើរការរថភ្លើងល្បឿនលឿនឆ្លងសមុទ្រ

99
0

ប្រទេសចិន ៖ សារព័ត៌មានចិនបានចុះផ្សាយថា ប្រទេសចិនត្រៀមដំណើរការរថភ្លើងល្បឿនលឿនឆ្លងសមុទ្រដំបូងគេ ដែលចាកចេញពីទីក្រុង Fuzhou ទៅកាន់ទីក្រុង Xiamen នៅខែកញ្ញា ឆ្នាំ២០២៣ ។ បច្ចុប្បន្ន មន្ត្រីជំនាញរថភ្លើងកំពុងតែសាកល្បងដំណើរការរថភ្លើងនេះ ដោយបានបើកបរចេញពីស្ថានីយរថភ្លើង Fuzhou ដែលស្ថិតនៅភាគខាងកើតខេត្ត Fujian ។Countries With the Most High Speed Rail - WorldAtlas

មន្ត្រីជំនាញរថភ្លើងលើកឡើងថា ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនពីទីក្រុង Fuzhou ទៅកាន់ទីក្រុង Xiamen បានចាប់ផ្តើមតាំងពីខែកញ្ញា ឆ្នាំ២០១៧ មកម៉្លេះ ដែលមានប្រវែងសរុបជាង២៧៧គីឡូម៉ែត្រ និងបានឆ្លងកាត់ទីក្រុងធំៗជាច្រើនដូចជា ទីក្រុងពូធៀន, ឈួនចូវ និងឆាងចូវ ហើយមានស្ពានឆ្លងសមុទ្រចំនួន៣កន្លែងដែលតភ្ជាប់ឈូងសមុទ្រមៃចូវ, ឈូងសមុទ្រឈួនចូវ និងឈូងសមុទ្រអានហៃ ព្រមទាំងទីក្រុង Xiamen ផងដែរ ។

រថភ្លើងល្បឿនលឿនធ្វើដំណើរចាកចេញពីទីក្រុង Fuzhou ទៅកាន់ទីក្រុង Xiamen នេះ អាចរត់ក្នុងល្បឿនលឿនបំផុត គឺស្មើនឹង៣៥០គីឡូម៉ែត្រក្នុង១ម៉ោង ដែលធ្វើឱ្យការធ្វើដំណើរពីទីក្រុង Fuzhou ទៅកាន់ទីក្រុង Xiamen ចំណាយពេលមិនដល់១ម៉ោងទេ ។ គេរំពឹងថា រថភ្លើងល្បឿនលឿនឆ្លងកាត់សមុទ្រនេះ នឹងចាប់ផ្តើមផ្តល់សេវាកម្មធ្វើដំណើរដល់ពលរដ្ឋចិន នៅចុងខែកញ្ញា ឆ្នាំ២០២៣ នេះ ៕Erik Solheim on Twitter: "The high-speed rail from Fuzhou to Xiamen in  Fujian China ???????? has entered the track laying stage, and it is expected  that it will be put into operation ប្រភព ៖ China Face