ក្រសួងសុខាភិបាលចេញសេចក្តីសម្រេចបិទ និងដកហូតសេចក្ដីសម្រេចឱ្យបើកមជ្ឈមណ្ឌលកែសម្ផស្ស បុរិន្ទកោះពេជ្រ ដែលមានទីតាំងនៅផ្ទះលេខS១៩ ផ្លូវអេលីត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងបន្តអនុវត្តគោលការណ៍ច្បាប់ដែលមានជាធរមាន។
អ្នកជម្ងឺឈ្មោះ សុីនួន រិទ្ធីយ៉ា ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅ ខេត្តកំពង់ស្ពឺ ចូលគ្លីនិកខាងលើនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ដើម្បីកែសម្ផស្ស ស្រាប់តែស្លាប់បាត់ជីវិតនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ។
ក្រោយពីផ្អើលជុំវិញករណីស្លាប់អ្នកជម្ងឺខាងលើ ទើបនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ ក្រសួងសុខាភិបាលចេញសេចក្តីសម្រេចបិទ និងដកហូតសេចក្ដីសម្រេចឱ្យបើកមជ្ឈមណ្ឌលកែសម្ផស្ស បុរិន្ទកោះពេជ្រ ក្រោមមូលហេតុ ខ្វះការតាមដាន និងបច្ចេកទេសក្នុងការគ្រប់គ្រងឱ្យបានត្រឹមត្រូវ ដែលបណ្ដាលឱ្យអ្នកជំងឺគ្រោះថ្នាក់ដល់អាយុជីវិត៕










