Home ព័ត៌មានអន្តរជាតិ អតីតអ្នកនយោបាយថា គណបក្សកាវក្លៃកុំបង្កើតលក្ខខណ្ឌឈានដល់ការធ្វើរដ្ឋប្រហារ

អតីតអ្នកនយោបាយថា គណបក្សកាវក្លៃកុំបង្កើតលក្ខខណ្ឌឈានដល់ការធ្វើរដ្ឋប្រហារ

72
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២២ ខែឧសភា នៅសណ្ឋាគារ CONRAD BANGKOK លោក Chuwit Kamolvisit ជាអតីតអ្នកនយោបាយម្នាក់បានធ្វើដំណើរមកចូលរួមសង្កេតការណ៍ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នា (MOU) របស់គណបក្សនយោបាយនានាដើម្បីបង្កើតរដ្ឋាភិបាល ។ លោកបានក្រោកឈរឡើងនិយាយថា ថ្ងៃនេះ (ថ្ងៃទី២២ ខែឧសភា) លោកមកទីនេះក្នុងឋានៈជាពលរដ្ឋម្នាក់ ខណៈកាលពី៩ឆ្នាំមុន លោកជាអ្នកនយោបាយ ហើយពេលមានការធ្វើរដ្ឋប្រហារនៅប្រទេសថៃ គ្មានអ្នកណាឈឺចាប់ដូចលោកទេ ។Legalise casinos, and profit, says former massage parlour owner

លោកបន្តថា ក្នុងនាមលោកជាពលរដ្ឋថៃម្នាក់ លោកសូមគាំទ្រមេដឹកនាំគណបក្សកាវក្លៃ ប៉ុន្តែខ្លាចថា នឹងមានអំណាចផ្សេងទៀតដែលធ្វើឱ្យលោក Pita Limjaroenrat មិនអាចធ្វើជានាយករដ្ឋមន្ត្រីប្រទេសថៃ ។ បើគណបក្សនយោបាយទាំងពីរ គឺគណបក្សកាវក្លៃ និងគណបក្សភឿថៃសហការគ្នា មិនថាក្នុងឋានៈអ្វីទេ ពលរដ្ឋដូចជារូបលោកក៏មិនបាច់រង់ចាំដែរ ។ លោកសូមនិយាយឱ្យច្បាស់ថា នឹងមានអំណាចផ្សេងមករារាំង ហើយធ្វើឱ្យលោក Pita Limjaroenrat មិនអាចបង្កើតរដ្ឋាភិបាលបានទេ ប៉ុន្តែនៅពេលលោកមានគោលជំហរ គឺអំណាចផ្សេងដែលនិយាយនេះជាលក្ខខណ្ឌផ្ទាល់របស់លោកខ្លួនឯង ។

លោក Chuwit Kamolvisit លើកឡើងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នារបស់គណបក្សនយោបាយនានា វាគ្រាន់តែជាការកត់ត្រាឈ្វេងយល់ពីគ្នាប៉ុណ្ណោះ ប៉ុន្តែនៅមិនទាន់ក្លាយជាការពិតទេ ។ លោកសូមឱ្យប្រយ័ត្នចំពោះលក្ខខណ្ឌទាំងពីរនេះ គឺនៅពេលមុន និងក្រោយពេលលោក Pita Limjaroenrat ក្លាយជានាយករដ្ឋមន្ត្រីប្រទេសថៃ ។Meet Pita Limjaroenrat, the Harvard Grad Tipped to Be Thailand's PM

លោកបាននិយាយពាក់ព័ន្ធនឹងកញ្ឆាថា រដ្ឋាភិបាលត្រូវដាក់កញ្ឆាឱ្យក្លាយជាថ្នាំញៀនវិញ និងបិទហាងលក់កញ្ឆាទាំងអស់ ។ កន្លងមក ប្រទេសថៃចាត់ទុកថា កញ្ឆាស្ថិតក្នុងផ្នែកវេជ្ជសាស្ត្រ គឺត្រូវឱ្យគ្រូពេទ្យជាអ្នកប្រាប់ ប៉ុន្តែតើឱ្យគ្រូពេទ្យទៅដើរប្រាប់ហាងលក់កញ្ឆាយ៉ាងម៉េចទៅ ។ ហេតុនេះ បើមេដឹកនាំគណបក្សកាវក្លៃធ្វើមិនបានទេ លោកនឹងធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល ។

ចុងក្រោយ លោក Chuwit Kamolvisit ក៏បានសម្តែងការអបអរជាមួយភាពជោគជ័យក្នុងថ្ងៃទី២២ ខែឧសភា ផងដែរ ហើយលោកនិយាយថា លោកមកនេះដើម្បីផ្តល់កម្លាំងចិត្តក្នុងឋានៈជាពលរដ្ឋម្នាក់ និងសូមឱ្យលោក Pita Limjaroenrat រក្សានូវលទ្ធិប្រជាធិបតេយ្យនៅប្រទេសថៃ ហើយកុំបង្កើតលក្ខខណ្ឌឈានដល់ការធ្វើរដ្ឋប្រហារ ។Liberal upstart Pita Limjaroenrat makes strong showing as military  dominance in doubt - Washington Times

ចំណែកលោក Pita Limjaroenrat ជាបេក្ខជននាយករដ្ឋមន្ត្រី និងមេដឹកនាំគណបក្សកាវក្លៃបានឆ្លើយតបថា លោកនឹងដឹកនាំប្រទេសថៃឈានទៅថ្ងៃអនាគតប្រកបដោយការអភិវឌ្ឍល្អប្រសើរជាងបច្ចុប្បន្ន ។ ចំណែករឿងកញ្ឆា លោកត្រូវតែជជែកគ្នា ព្រោះក្នុងរយៈពេល២-៣ឆ្នាំកន្លងមកនេះ ប្រទេសថៃបានចាត់ទុកការប្រើប្រាស់កញ្ឆាជារឿងស្របច្បាប់បង្កឱ្យមានផលវិបាកជាច្រើន ដូចជា មានហាងលក់កញ្ឆានៅក្បែរសាលារៀន និងនៅតាមទីសាធារណៈ ។ ដូច្នេះ លោកនឹងដោះស្រាយបញ្ហានេះ ហើយត្រូវមានការចូលរួមពីពលរដ្ឋផងដែរ ។ បច្ចុប្បន្ន យើងត្រូវយកកញ្ឆាមកធ្វើជាគ្រឿងញៀនវិញ ហើយលោកសន្យាថា នឹងធ្វើឱ្យបានល្អបំផុត ៕

ប្រភព ៖ The standard