Home ព័ត៌មានអន្តរជាតិ លោក ប្រាយុទ្ធ ចាន់អូចា សុំមិនរវល់នឹងការបង្កើតរដ្ឋាភិបាលនៅប្រទេសថៃ

លោក ប្រាយុទ្ធ ចាន់អូចា សុំមិនរវល់នឹងការបង្កើតរដ្ឋាភិបាលនៅប្រទេសថៃ

141
0

ប្រទេសថៃ ៖ លោក ប្រាយុទ្ធ ចាន់អូចា បានលើកឡើងថា លោកសុំមិនរវល់នឹងការបង្កើតរដ្ឋាភិបាលរបស់គណបក្សកាវក្លៃ ហើយលោកនឹងគោរពតាមដំណើរការរបស់គណបក្សធំ ។ លើសពីនេះ លោកក៏មិនរិះគន់អ្វីទាំងអស់ ដោយលោកគ្រាន់តែចង់ឱ្យប្រទេសមានសុខសន្តិភាព ហើយរឿងការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលនៅប្រទេសថៃកាលពី៩ឆ្នាំមុននោះ លោកប្រាប់ថា គ្រប់គ្នាភ្លេចអស់ហើយ ។

កាលពីថ្ងៃទី២២ ខែឧសភា លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយក្នុងឋានៈលោកជាប្រធានគណៈកម្មាធិការណែនាំ និងយុទ្ធសាស្ត្ររបស់គណបក្សរួមថៃសាងឆាតិ បានផ្តល់បទសម្ភាសន៍ទៅកាន់សារព័ត៌មាន Thairath ក្រោយពីបញ្ចប់កិច្ចប្រជុំថា លោកសូមផ្តល់កម្លាំងចិត្តទៅសមាជិកសភាតំណាងរាស្ត្រត្រូវបំពេញតួនាទីឱ្យបានល្អបំផុត ហើយលោករីករាយនឹងលទ្ធផលនៃការបោះឆ្នោត ។ លោកបន្តថា ចំណែកអ្វីនឹងកើតឡើង គឺឱ្យវាជារឿងរបស់អនាគត ហើយលោកមិនចង់និយាយអ្វីទេ ព្រោះនៅមានជំហានជាច្រើនទៀត ។Opposition slams Thai gov't | Phnom Penh Post

ខាងក្រោមនេះ គឺជាបទសម្ភាសន៍របស់អ្នកសារព័ត៌មានជាមួយលោក ប្រាយុទ្ធ ចាន់អូចា ៖
*តើលោកសម្លឹងមើលបរិយាកាសនៃការបង្កើតរដ្ឋាភិបាលបែបណាដែរ ?
ចំណុចនេះ ខ្ញុំរិះគន់អ្វីមិនបានទេ ព្រោះគណបក្សយើងទទួលបានសំឡេងឆ្នោតមិនច្រើនប៉ុន្មានទេ ។ ដូច្នេះ វាជារឿងរបស់គណបក្សធំ ដែលត្រូវរៀបចំដឹកនាំប្រទេសជាតិនាថ្ងៃអនាគត ។

*លោកធ្លាប់និយាយថា លោកនឹងតស៊ូបន្តទៀតមែនទេ ព្រោះមិនទាន់មានការប្រកាសអ្វីនៅឡើយទេ ?
ខ្ញុំសូមមិននិយាយអ្វី ហើយមិនប្រកាសអ្វីទាំងអស់ ព្រោះវាកំពុងស្ថិតក្នុងជំហានការងាររបស់គេ ។ យើងត្រូវតែគោរពដំណើរការការងារ ហើយយើងនឹងមិនរវល់អ្វីទេនៅពេលនេះ វាជារឿងនយោបាយ គ្រាន់តែសូមឱ្យអ្នកទាំងអស់គ្នារក្សាភាពស្ងៀមស្ងាត់ ។ យើងត្រូវផ្តល់កិត្តិយសដល់មេដឹកនាំគណបក្ស និងលេខាគណបក្ស ។ ខ្ញុំគ្រាន់តែមកផ្តល់កម្លាំងចិត្តដល់អ្នកដែលបានជាប់ឆ្នោតត្រូវរៀបចំការងារឱ្យល្អ ព្រោះការងារនេះនៅមានច្រើនដំណាក់កាលទៀត ។ ក្នុងឋានៈយើងមានសំឡេងឆ្នោតមិនច្រើនដូចគេ ដូច្នេះ យើងនឹងមិនរវល់ជាមួយគេទេ ទុកឱ្យវាជារឿងរបស់គេចុះ គឺជាអ្នកបង្កើតរដ្ឋាភិបាល និងធ្វើឱ្យស្រុកទេសមានសន្តិភាព ។

*តើលោកមានការបារម្ភអ្វីទេនៅពេលនេះ ?
សូមឱ្យគ្រប់គ្នារក្សាភាពស្ងៀមស្ងាត់ទៅបានហើយ ហើយស្រុកទេសនឹងគ្មានបញ្ហា ។ ចំណែកការវិនិយោគផ្សេងៗ ក៏កំពុងចូលមកប្រទេសថៃដែរ ហើយសេដ្ឋកិច្ចនឹងរីកចម្រើនឡើង ។ ដូច្នេះ ខ្ញុំមិនចង់ឱ្យអ្វីគ្រប់យ៉ាងដែលបានធ្វើរួចហើយខូចខាតទៅវិញទេ ។

*តើលោកត្រូវតែនឿយហត់បន្តទៀតមែនទេ ?
ខ្ញុំក៏ត្រូវតែធ្វើតាមតួនាទីរបស់ខ្ញុំ ។

*តើថ្ងៃនេះ (ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣) គឺជាថ្ងៃគម្រប់ខួប៩ឆ្នាំនៃការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលមែនទេ ?
ពួកគេភ្លេចរឿងការធ្វើរដ្ឋប្រហារនៅប្រទេសថៃហើយ ៕Thai parliament elects ex military government chief Prayuth as PM - BBC News ប្រភព ៖ Thairath