Home ព័ត៌មានអន្តរជាតិ បុរសស្បែកខ្មៅម្នាក់ប្រជែងជាមួយដូណាល់ ត្រាំ សម្រាប់បេក្ខភាពបក្សសាធារណរដ្ឋ ឡើងទៅដណ្ដើមតំណែងប្រធានាធិបតីអាមេរិក

បុរសស្បែកខ្មៅម្នាក់ប្រជែងជាមួយដូណាល់ ត្រាំ សម្រាប់បេក្ខភាពបក្សសាធារណរដ្ឋ ឡើងទៅដណ្ដើមតំណែងប្រធានាធិបតីអាមេរិក

91
0

រដ្ឋធានីវ៉ាស៊ីនតោន៖ ព្រឹទ្ធសមាជិកសភាមួយរូប មកពីគណបក្សសាធារណរដ្ឋ នៅក្នុងរដ្ឋសៅការ៉ូលីណា បានប្រវត្ដិបើកយុទ្ធនាការឃោសនាច្រើនជាងបេក្ខភាពប្រធានាធិបតីផ្សេងៗទៀត នៅក្នុងប្រវត្ដិសាស្រ្ដរបស់សហរដ្ឋអាមេរិក កំពុងតែប្រជែង ជាមួយនឹងឥស្សរជនសំខាន់ៗ ចំនួន២នាក់ផ្សេងទៀត តំណាងឲ្យបេក្ខភាព នៃគណបក្សរបស់គាត់ សម្រាប់ការឡើងទៅ ប្រជែងដណ្ដើមតំណែងប្រធានាធិបតី នៅក្នុងក្នុងឆ្នាំ២០២៤។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ ថា លោក ធីម ស្កត់ (Tim Scott) សមាជិកព្រឹទ្ធសភា វ័យ៥៧ឆ្នាំ នៅរដ្ឋសៅការ៉ូលីណា (South Carolina) បានក្លាយជាអ្នកសាធារណរដ្ឋចុងក្រោយ ចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នាឆ្នាំ២០២៤។Tim Scott launches presidential campaign against Trump

ព្រឹទ្ធសមាជិកសភា រូបនេះ ដែលបានតំណាងឱ្យរដ្ឋ South Carolina នៅក្នុងសភា ចាប់តាំងពីឆ្នាំ២០១៣ រហូតមក បានសន្យាថា គាត់នឹងធ្វើឱ្យវប្បធម៌ដ៏អស្ចារ្យរបស់សហរដ្ឋអាមេរិករស់ឡើងវិញ។ ជាមួយនឹងលុយ ចំនួន២២លានដុល្លារ នៅក្នុងដៃនោះ លោក ធីម ស្កត់ ចូលប្រឡូកជាមួយនឹងមូលនិធិយុទ្ធនាការច្រើនជាងគូប្រជែងរបស់គាត់។

បុរសស្បែកខ្មៅ វ័យ៥៧ឆ្នាំ រូបនេះ បានចាប់ផ្តើមបើកយុទ្ធនាការឃោសនាបេក្ខភាពប្រធានាធិបតីរបស់គាត់ តំណាងឲ្យគណបក្សសាធារណរដ្ឋ បានផ្តល់នូវសារ ប្រកបដោយសុទិដ្ឋិនិយម ជាមួយនឹងក្ដីសង្ឃឹម ថា អាចផ្ទុយពីឥស្សរជនចំនួន២រូបផ្សេងទៀត នៅក្នុងគណបក្សរបស់គាត់ រួមមាន លោក ដូណាល់ ត្រាំ (Donald Trump) អតីតប្រធានាធិបតី និង លោក រ៉ូន ដេសានធីស (Ron DeSantis) អភិបាលរហ្ល្វ័ររីដា (Florida) ដែលកំពុងតែប្រើប្រាស់ការប្រជែងផ្នែកនយោបាយ ដើម្បីគ្របដណ្តប់ លើវិស័យអាទិភាពរបស់គណបក្សសាធារណរដ្ឋ។Ron DeSantis set to announce 2024 campaign next week, with kickoff event  days later: Sources - ABC News

សមាជិកព្រឹទ្ធសភា ស្បែកខ្មៅរូបនេះ បានប្រាប់ដល់អ្នកគាំទ្រលើកទឹកចិត្ត ថា «គណបក្សរបស់យើង ហើយប្រទេសជាតិរបស់យើង កំពុងតែឈរ នៅក្នុងពេលវេលាមួយ សម្រាប់ការជ្រើសរើស។ តើវាជាការរងគ្រោះ ឬ ជាជ័យជម្នះ? តើវាជាការសោកសៅ ឬ ជាភាពអស្ចារ្យ? ខ្ញុំជ្រើសរើសយកសេរីភាព ក្ដីសង្ឃឹម និង ឱកាស។ គណបក្សសាធារណរដ្ឋ ត្រូវការតែបេក្ខជនម្នាក់គត់ អាចមានថាមពល លើសពីមូលដ្ឋានរបស់ខ្លួន។

លោក ធីម ស្កត់ សមាជិកព្រឹទ្ធសភារូបនេះ តែងតែបរិហារជាញឹកញាប់ ដល់គណបក្សប្រជាធិបតេយ្យ ចំពោះការលើកឡើងនូវអ្វីដែលគាត់ហៅថា ជាការសោកស្តាយ សម្រាប់សង្គម និង នយោបាយមិនពិត។ ប៉ុន្តែការផ្តល់មនោសញ្ចេតនា អំពីគណបក្សរបស់គាត់ អាចជាជម្រើសមួយជំនួសលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ធ្លាប់តែកុហកជាដដែលៗ អស់រយៈពេលជាច្រើនឆ្នាំមកកន្លងមកហើយ អំពីរបៀបដែលគាត់ត្រូវបានបដិសេធ នៅអាណត្តិទី២។ ប៉ុន្ដែលោក ដូណាល់ ត្រាំ នៅតែចោទប្រកាន់ អំពីការក្លែងបន្លំសន្លឹកឆ្នោតយ៉ាងទូលំទូលាយ នៅក្នុងអំឡុងពេលបោះឆ្នោតប្រធានាធិបតី នាឆ្នាំ២០២០ ក្រោយពេលលទ្ធផលជ័យជម្នះ បានធ្លាក់ទៅលើលោក ចូ បៃដិន។Tim Scott runs for president in 2024: How will he take on Trump?

ស្របគ្នានេះដែរ លោក រ៉ូន ដេសានធីស (Ron DeSantis) អភិបាលរផ្លរីដា (Florida) បានរុញច្រានរដ្ឋមួយនេះ ចំពោះសិទិ្ធ ដោយការរឹតបន្តឹងថ្មីដ៏ចម្រូងចម្រាស លើការរំលូតកូន និង សិទ្ធិ ស្រ្ដីស្រឡាញ់ភេទដូចគ្នា ខ្ទើយ អ្នកស្រឡាញ់ភេទដូចគ្នា ឬ អ្នកកែភេទ ហៅកាត់ LGBTQ ហើយស្វែងរកការកំណត់អំណាចសាជីវកម្មរបស់ក្រុមហ៊ុន Disney ដែលជាផលប្រយោជន៍អាជីវកម្មដ៏មានឥទ្ធិពលបំផុតរបស់រដ្ឋ។

សមាជិកព្រឹទ្ធសភាមួយចំនួន មកពីគណបក្សសាធារណរដ្ឋ មានកេរ្តិ៍ឈ្មោះល្បីល្បាញ បានគាំទ្រដល់ការប្រកួតប្រជែងបេក្ខភាព ជាលើកទី៣របស់លោក ដូណាល់ ត្រាំ សម្រាប់ការប្រជែងកាន់កាប់សេតវិមាន រួមទាំងសហសេវិករបស់លោក ធីម ស្កត់ គឺលោក លីនសេ ហ្ក្រាហាម (Lindsey Graham) ។ បើទោះជាយ៉ាងណាក៏ដោយ ក៏លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតី បានធ្វើឱ្យមានសំឡេងផ្សះផ្សា ចាប់ផ្តើម ជាមួយនឹងការស្វាគមន៍ ដល់លោក ធីម ស្កត់ នៅក្នុងការប្រជែងជាបេក្ខជន មកពីគណបក្សសាធារណរដ្ឋ តាមរយៈការបង្ហោះសារនៅតាមអ៊ិនធើរណេត កាលពីថ្ងៃចន្ទ ហើយបានកត់សម្គាល់ ថា អ្នកទាំងពីរ បានធ្វើការរួមគ្នា លើការកាត់បន្ថយពន្ធហត្ថលេខា នៃរដ្ឋបាលរបស់គាត់ ផងដែរ៕Tim Scott's fundraising letter raises question of who it's meant for