Home ព័ត៌មានអន្តរជាតិ កីឡាករថៃថា ខ្លួនផ្តល់កិត្តិយសដល់ពានរង្វាន់ស៊ីហ្គេម និងគ្រវែងមេដាយប្រាក់ឱ្យអ្នកគាំទ្រ

កីឡាករថៃថា ខ្លួនផ្តល់កិត្តិយសដល់ពានរង្វាន់ស៊ីហ្គេម និងគ្រវែងមេដាយប្រាក់ឱ្យអ្នកគាំទ្រ

112
0

ប្រទេសថៃ ៖ កីឡាករថៃ Jonathan Khemdee ជាខ្សែការពាររបស់ក្រុមបាល់ទាត់ជម្រើសជាតិប្រទេសថៃ ដែលបានមកចូលរួមប្រកួតកីឡាស៊ីហ្គេមនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា បានបញ្ជាក់ថា ខ្លួនគ្មានចេតនាបោះចោលនូវមេដាយប្រាក់ស៊ីហ្គេមទេ ហើយខ្លួនគ្រាន់តែបោះមេដាយប្រាក់នេះទៅឱ្យហ្វេនៗអ្នកគាំទ្រកីឡាបាល់ទាត់ប៉ុណ្ណោះសម្រាប់ជាការអរគុណដែលពួកគេបានមកគាំទ្រ ។May be an image of 2 people and text

កីឡាករថៃ Jonathan Khemdee គឺជាកូនកាត់ថៃ និងដាណឺម៉ាក ត្រូវបានអ្នកលេងបណ្តាញសង្គមរិះគន់យ៉ាងខ្លាំង ដោយសារកីឡាកររូបនេះបានបោះគ្រវែងមេដាយប្រាក់របស់ខ្លួន ដែលបានពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅប្រទេសកម្ពុជា កាលពីថ្ងៃទី១៦ ខែឧសភា កន្លងមក ។ ក្រោយពីបានទទួលមេដាយប្រាក់ភ្លាម រូបគេក៏បានបោះចោលមេដាយប្រាក់នេះភ្លាមតែម្តង ដោយសារតែក្រុមជម្រើសជាតិថៃប្រកួតចាញ់ក្រុមកីឡាករឥណ្ឌូណេស៊ី ២-៥ ។May be an image of 3 people, people playing football and text

ទោះយ៉ាងណា អ្នកលេងបណ្តាញសង្គមនិយាយថា កីឡាករវ័យ២១ឆ្នាំរូបនេះធ្វើអំពើមិនគប្បី និងមិនផ្តល់កិត្តិយសដល់មេដាយប្រាក់ រួមទាំងការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសកម្ពុជាផងដែរ ។ លើសពីនេះ នៅពេលក្រុមជម្រើសជាតិថៃប្រកួតចាញ់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី កីឡាករ Jonathan Khemdee បែរជាមកបន្ទោសគណៈកម្មការទៅវិញ ព្រោះក្រោយការប្រកួតរូបគេនិយាយថា អាជ្ញាកណ្តាលគួរតែគ្រប់គ្រងការប្រកួតឱ្យបានល្អជាងនេះ ហើយខ្លួនមានអារម្មណ៍សោកស្តាយដែលមានហេតុការណ៍រញេរញ៉ៃកើតឡើង និងសោកស្តាយដែលធ្វើឱ្យប្រទេសថៃបាត់បង់តំណែងជើងឯក ។

កីឡាករថៃ Jonathan Khemdee បានបង្ហោះសារថា ៖ «សួស្តី អ្នកទាំងអស់គ្នា ខ្ញុំបានបោះមេដាយប្រាក់ និងតុក្កតាទៅឱ្យហ្វេនៗអ្នកគាំទ្រកីឡាបាល់ទាត់ ព្រោះខ្ញុំចង់អរគុណដល់ពួកគេដែលបានមកផ្តល់កម្លាំងចិត្តឱ្យខ្ញុំ ក៏ដូចជាគាំទ្រការប្រកួតកីឡាស៊ីហ្គេមនាពេលកន្លងមកផងដែរ ហើយខ្ញុំគ្មានចេតនាមិនផ្តល់កិត្តិយសដល់ការប្រកួតស៊ីហ្គេម និងមេដាយប្រាក់ដែលខ្ញុំបានមកទេ ។ ចុងបញ្ចប់នេះ ខ្ញុំក៏សូមអរគុណអ្នកទាំងអស់គ្នាម្តងទៀតដែលបានគាំទ្រខ្ញុំរហូតមក» ៕ ប្រភព ៖ khaosod