Home ព័ត៌មានអន្តរជាតិ អ៊ុយក្រែន អួតអាងពីការបាញ់ទម្លាក់មីស៊ីលល្បឿនលឿនជាងសំឡេងរបស់រុស្ស៊ី

អ៊ុយក្រែន អួតអាងពីការបាញ់ទម្លាក់មីស៊ីលល្បឿនលឿនជាងសំឡេងរបស់រុស្ស៊ី

51
0

រដ្ឋធានីកៀវ៖ នៅក្នុងការវាយប្រហារទៅលើរដ្ឋធានីកៀវ កាលពីយប់ថ្ងៃចន្ទ ឈានចូល ថ្ងៃអង្គារនោះ ក្រុងមូស្គូ បានអួតអាង អំពីការវាយប្រហារ កម្ទេចខែលការពារដ៏ទំនើបផលិតដោយអាមេរិករបស់អ៊ុយក្រែន ខណៈក្រុងកៀវ បានអះអាង អំពីការបាញ់ទម្លាក់មីស៊ីលរបស់រុស្ស៊ី ចំនួន១៨គ្រឿង ហើយក្នុងនោះមានទាំងមីស៊ីល មានល្បឿនលឿនជាងសំឡេង ចំនួន៦គ្រឿងផងដែរ។

សារព័ត៌មាន Alarabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១៧ ខែឧសភា ថា មន្រ្ដីសហរដ្ឋអាមេរិក ចំនួន២រូប បានអះអាង ថា ខែលការពារមីស៊ីលផាទ្រីយ៉ូត ផលិតដោយសហរដ្ឋអាមេរិក ហើយត្រូវបានប្រើប្រាស់ ដោយកងទ័ពអ៊ុយក្រែន ទំនងជារងការខូចខាត ពីការវាយប្រហាររបស់រុស្ស៊ី។ ប៉ុន្ដែប្រព័ន្ធការពារនោះ មិនបានបង្ហាញ ថា វាត្រូវបានកម្ទេចនោះឡើយ។Patriot missile defense system in Ukraine likely damaged - US sources |  Reuters

ប្រព័ន្ធការពារ Patriot ផលិតដោយអាមេរិក ក្លាយជាអង្គភាពការពារដែនអាកាសដ៏ទំនើបមួយ ផ្គត់ផ្គង់ដោយលោកខាងលិច សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន ទប់ទល់នឹងយុទ្ធនាការវាយប្រហារតាមផ្លូវអាកាស ពីកម្លាំងទាហានរុស្ស៊ី ដោយបានកំណត់គោលដៅ លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ កន្លែងថាមពល និង ទីតាំងផ្សេងៗទៀត។

មន្ត្រីអាមេរិកមួយរូប បាននិយាយ ដោយសុំលក្ខខណ្ឌមិនបញ្ចេញឈ្មោះ និង ដកស្រង់ព័ត៌មានបឋម អះអាង ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និង ក្រុងកៀវ កំពុងតែនិយាយអំពីវិធីល្អបំផុត នៅក្នុងការជួសជុលប្រព័ន្ធការពារនោះ ហើយត្រង់ចំណុច មិនបានបង្ហាញ ថា ខែលការពារនោះ នឹងត្រូវដកចេញពីអ៊ុយក្រែន នោះទេ។Did Russia Test Hypersonic Missile From Syria? Israel May Know - Breaking  Defense

ប្រព័ន្ធការពារ Patriot ត្រូវបានគេចាត់ទុក ថា ជាខែលការពារដែនអាកាសដ៏ទំនើបបំផុតមួយរបស់សហរដ្ឋអាមេរិក ដោយវាយអាចទប់ទល់នឹងយន្តហោះ កាំជ្រួចគ្រូស និង មីស៊ីលផ្លោងបាល្លីស្ទិក ផងដែរ។ បើតាមធម្មតា ខែលការពារនេះ នឹងរាប់បញ្ចូលទាំងឧបករណ៍បាញ់បង្ហោះ រួមជាមួយនឹងរ៉ាដា ហើយរថយន្តជំនួយផ្សេងៗទៀត។

ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃអង្គារ បានបញ្ជាក់ ថា កម្លាំងទាហានរុស្ស៊ី បានប្រើប្រាស់មីស៊ីលមានល្បឿនលឿនជាងសំឡេង ប្រភេទឃិនហ្សាល់ (Kinzhal)វាយប្រហារទៅលើអ៊ុយក្រែន កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ដោយបានកម្ទេចប្រព័ន្ធការពារ Patriot ផលិតដោយសហរដ្ឋអាមេរិក បាញ់ពីដីទៅលើអាកាស។Russia tried to destroy US-made Patriot system in Ukraine, officials say |  CNN Politics

ដោយឡែក អ៊ុយក្រែន ក៏បានបញ្ជាក់ កាលពីព្រឹក ថ្ងៃអង្គារ ថា ប្រព័ន្ធការពារដែនអាកាសរបស់ក្រុងកៀវ បានបាញ់ទម្លាក់មីស៊ីលរបស់រុស្ស៊ី ចំនួន១៨គ្រឿង ហើយក្នុងនោះមានបញ្ចូលទាំងមីស៊ីល មានល្បឿនលឿនជាងសំឡេង ប្រភេទឃិនហ្សាល់ (Kinzhal) ចំនួន៦គ្រឿង កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ផងដែរ។ ប៉ុន្ដែលោក ស៊ើរហ្គេ សយហ្គូ (Sergei Shoigu) រដ្ឋមន្រ្ដី ក្រសួងការពារជាតិរុស្ស៊ី បានបដិសេធនូវការអះអាងរបស់ក្រុងកៀវ។

ថ្វីបើមានការអះអាងបែបនេះក្ដី ក៏មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក មិនទាន់បានធ្វើអត្ថាធិប្បាយ ឆ្លើយតបវិញភ្លាមៗនោះឡើយ ហើយគេមិនទាន់ដឹងច្បាស់អាវុធរបស់លោកខាងលិចប្រភេទណា ត្រូវបានអ៊ុយក្រែន ប្រើប្រាស់នោះដែរ៕