Home ព័ត៌មានអន្តរជាតិ ប្រទេសចិនមានបញ្ជី Live លក់ផលិតផលជាង១៥០លានបញ្ជី

ប្រទេសចិនមានបញ្ជី Live លក់ផលិតផលជាង១៥០លានបញ្ជី

33
0

ប្រទេសចិន ៖ កាលពីពេលថ្មីៗនេះ គេបានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ របស់ក្រុមហ៊ុនអាជីវកម្មផ្នែកការ Live លក់ផលិតផល និងការបង្កើតឃ្លីបវីដេអូខ្លីៗតាមអ៊ីនធើរណេតនៅទីក្រុងប៉េកាំង ។ កិច្ចប្រជុំបានប្រកាសពីការអភិវឌ្ឍរបស់ក្រុមហ៊ុននានាដែលធ្វើអាជីវកម្មផ្នែកនេះ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ ។

កិច្ចប្រជុំបានបង្ហាញពីផែនការចុងក្រោយថា បច្ចុប្បន្ន នៅទូទាំងប្រទេសចិនមានបញ្ជី Live លក់ផលិតផលជាង១៥០លានបញ្ជី ។ ចំណែកបញ្ជីអ្នកផលិតវីដេអូខ្លីៗមានជាង១.០០០លានបញ្ជី និងមានទីផ្សារទំហំធំ ដែលមានទឹកប្រាក់ប្រមាណ២០ម៉ឺនលានយាន់ផងដែរ ។

បច្ចុប្បន្ន គេសង្កេតឃើញថា អ្នក Live លក់ផលិតផលនៅប្រទេសចិនមានកម្រិតការសិក្សាខ្ពស់ មានអាយុតិច និងមានវិជ្ជាជីវៈខ្ពស់ ខណៈអ្នកផលិតវីដេអូខ្លីៗមាន២ក្រុម គឺក្រុមយុវវ័យ និងក្រុមវ័យកណ្តាលឡើងទៅ ។ ការ Live លក់ផលិតផល និងការបង្កើតវីដេអូខ្លីបានបង្កើតឱកាសការងារជាង១០០លានតំណែងឯណោះនៅប្រទេសចិន ។ ក្រុមហ៊ុនធំៗដែលធ្វើការលើផ្នែក Live លក់ផលិតផល និងបង្កើតវីដេអូខ្លីនៅប្រទេសចិនបានប្រកាសជ្រើសរើសបុគ្គលិកប្រមាណ៥សែននាក់នៅឆ្នាំ២០២២ ។ នាពេលកន្លងមក ប្រទេសចិនមានបញ្ជី Live លក់ផលិតផលថ្មីបន្ថែមទៀតជាង១០,៣២លានបញ្ជី ។

គួរបញ្ជាក់ថា តាំងពីដើមឆ្នាំ២០២២ មក អាជីវកម្មប្រភេទនេះរក្សានូវនិន្នាការបង្កើតថ្មី និងមានភាពចម្រុះគ្នាក្នុងវិធីធ្វើការរបស់ពួកគេ ។ ហេតុនេះ វាបានដើរតួនាទីយ៉ាងសំខាន់ និងស៊ីជម្រៅដល់ការប្រើប្រាស់ផលិតផលប្រចាំថ្ងៃរបស់ពលរដ្ឋចិន ៕ ប្រភព ៖ China Face