Home ព័ត៌មានអន្តរជាតិ លោក Elon Musk រកឃើញនាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Twitter

លោក Elon Musk រកឃើញនាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Twitter

60
0

លោក Elon Musk លើកឡើងថា លោកបានរកឃើញនាយកប្រតិបត្តិថ្មី (CEO) ក្នុងក្រុមហ៊ុន Twitter ដើម្បីជំនួសតំណែងរបស់លោក ខណៈលោកធ្លាប់បានសន្យាកាលពីប៉ុន្មានខែមុនថា លោកនឹងលាឈប់ពីតំណែងនេះ ។

កាលពីថ្ងៃទី១១ ខែឧសភា លោក Elon Musk ជាមហាសេដ្ឋី និងអ្នកជំនួញល្បីឈ្មោះមួយរូបបានសរសេរក្នុង Twitter ថា លោករកបាននាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Twitter រួចហើយ ហើយគេនឹងចាប់ផ្តើមបំពេញការងារនាពេលឆាប់ៗនេះ ។ ទោះយ៉ាងណា លោក Elon Musk មិនបានប្រាប់ឈ្មោះរបស់នាយកប្រតិបត្តិថ្មីរូបនេះទេ ។ លោកនិយាយថា ៖ «ខ្ញុំរកបាន CEO ថ្មីហើយសម្រាប់គ្រប់គ្រង Twitter ហើយគេនឹងចាប់ផ្តើមបំពេញការងារក្នុងរយៈពេល៦សប្តាហ៍ទៀត» ។

លោក Elon Musk បានចូលកាន់តំណែងជានាយកប្រតិបត្តិរបស់ Twitter ចាប់តាំងពីលោកបានទិញក្រុមហ៊ុននេះកាលពីខែតុលា ឆ្នាំ២០២២ ។ ក្រោយមក នៅខែធ្នូ ឆ្នាំ២០២២ លោកបានស្ទង់មតិនៅលើ Twitter ដោយសួរទៅកាន់អ្នកប្រើប្រាស់ថា តើលោកគួរតែលាលែងពីតំណែង CEO ឬអត់ ? ហើយអ្នកប្រើប្រាស់ភាគច្រើនបានឯកភាពនឹងការលាឈប់ពីការងារនេះ ប៉ុន្តែលោកមិនទាន់លាឈប់ភ្លាមៗទេ ដោយលោកប្រាប់ថា លោកនឹងប្រគល់តំណែងនេះទៅឱ្យអ្នកថ្មី នៅពេលលោករកឃើញអ្នកមានសមត្ថភាព ។

គួរបញ្ជាក់ថា ចាប់តាំងពីលោក Elon Musk ក្លាយជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Twitter មក លោកក៏បានកាត់បន្ថយបុគ្គលិកអស់ជាច្រើននាក់ និងចេញគោលការណ៍ថ្មីៗជាច្រើន ហើយធ្វើឱ្យគេរិះគន់លោកយ៉ាងខ្លាំងពាក់ព័ន្ធនឹងរឿងឱ្យអ្នកប្រើប្រាស់បង់ប្រាក់ដើម្បីបញ្ជាក់អត្តសញ្ញាណ ។ នាពេលថ្មីៗនេះ លោកក៏បានប្តូរឈ្មោះក្រុមហ៊ុន Twitter របស់លោកមកជា X Corp. ៕Elon Musk, Twitter'ı 44 milyar dolara satın aldı - egirişim ប្រភព ៖ Thairath