Home ព័ត៌មានអន្តរជាតិ ប្រទេសស្វីសកាន់កាប់ទ្រព្យសម្បត្តិជាង ៨ ពាន់លានដុល្លាររបស់ធនាគារកណ្តាលរុស្ស៊ី

ប្រទេសស្វីសកាន់កាប់ទ្រព្យសម្បត្តិជាង ៨ ពាន់លានដុល្លាររបស់ធនាគារកណ្តាលរុស្ស៊ី

66
0

បរទេស៖ នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី ១០ ខែឧសភា ស្តីពីការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី ប្រទេសស្វីសបាននិយាយថា ខ្លួនកំពុងកាន់កាប់ទ្រព្យសម្បត្តិ និងទុនបម្រុងចំនួន ៧.៤ ពាន់លានហ្វ្រង់ (៨.៣២ ពាន់លានដុល្លារ) ដែលជាកម្មសិទ្ធិរបស់ធនាគារកណ្តាលនៃប្រទេសរុស្ស៊ី។ របាយការណ៍នេះត្រូវបានបោះពុម្ពផ្សាយរៀងរាល់ត្រីមាស។Russian Central Bank Has $8.3 Billion Held in Switzerland - BNN Bloomberg

លោកស្រី Helene Budliger Artieda នាយកលេខាធិការដ្ឋានកិច្ចការសេដ្ឋកិច្ចរបស់ប្រទេសស្វីស (SECO) បានប្រាប់កាសែត Handelszeitung ថា តួលេខនេះមានចំនួន “ប្រហែលមួយភាគបី” នៃទ្រព្យសម្បត្តិសរុបចំនួន ២១.៥ ពាន់លានអឺរ៉ូ (២៣.៤ ពាន់លានដុល្លារ) នៃទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានកកស្ទះនៅទូទាំងសហភាពអឺរ៉ុប (EU)។ រុស្ស៊ីក៏បាននិយាយថា បច្ចុប្បន្ននេះប្រាក់បម្រុងរូបិយប័ណ្ណបរទេសសរុបចំនួន ៣០០ ពាន់លានដុល្លារ ក៏ត្រូវបានកកស្ទះដែរ ដោយសារតែទណ្ឌកម្មរបស់លោកខាងលិច។Swiss reject criticism over handling of Russian assets – EURACTIV.com

រដ្ឋាភិបាលស្វីសបាននិយាយថា ទ្រព្យសម្បត្តិរបស់រុស្សីត្រូវបានធ្វើឱ្យកកស្ទះចាប់តាំងពីថ្ងៃទី ២៥ ខែមីនា ឆ្នាំមុនមកម្លេះ។ នៅពេលនោះ រាល់ប្រតិបត្តិការទាំងអស់ដែលទាក់ទងនឹងធនាគារកណ្តាលនៃប្រទេសរុស្ស៊ីត្រូវបានហាមឃាត់បន្ទាប់ពីប្រតិបត្តិការយោធានៅអ៊ុយក្រែន។
ប្រទេសស្វីសបាននិយាយថា ខ្លួននៅតែស្ថិតក្នុងការពិភាក្សាជាមួយសហភាពអឺរ៉ុប (EU) ថាតើត្រូវវិនិយោគទ្រព្យសកម្មរបស់ធនាគារកណ្តាលរុស្ស៊ីដើម្បីផ្តល់ហិរញ្ញប្បទានដល់ការកសាងអ៊ុយក្រែនឡើងវិញឬយ៉ាងណា៕

ប្រភព៖vnexpress